ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អេត្យូពី - នាយករដ្ឋមន្ត្រីអេត្យូពីកំពុងដឹកនាំយុទ្ធនាការដាំដើមឈើឱ្យចំនួន 600 លានដើមនៅទូទាំងប្រទេសដើម្បីគាំទ្រគម្រោងបៃតងហើយនិងលើកកម្ពស់វិស័យអេកូ ទេសចរណ៍។
បរទេស - តារាល្បីក្នុងរឿង Fast and Furious 9 លោក ចន ស៊ីណា បានធ្វើការសុំទោសនៅលើបណ្តាញ Weibo ដែលបានហៅកោះតៃវ៉ាន់ ថាជាប្រទេស។
អាល្លឺម៉ង់ - សេដ្ឋកិច្ចអាល្លឺម៉ង់មានផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ 1.8% ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ១៩។
សិង្ហបុរី - សេដ្ឋកិច្ចសិង្ហបុរីនៅតែអាចរីកចម្រើន ៦% ក្នុងឆ្នាំ២០២១ នេះទោះជួបវិបត្តិកូវីដ១៩។ អ្នកជំនាញសេដ្ឋកិច្ចថាអាចមានកំណើន៦% ទៅ៧% តែអាជ្ញាធរសិង្ហបុរីថាអាចរីកចម្រើនក្នុងរង្វង់ ៤% ទៅ៦%។
ឥណ្ឌូណេស៊ី - លោកស្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីនឹងកើន ៧,១% ទៅ ៨,៣% នៅក្នុងត្រីមាសទី២នេះ។
ប្រេស៊ីល - កាលពីថ្ងៃចន្ទកន្លងទៅនេះប៉ូលិសប្រេស៊ីលបានចាប់ស្ដេចគ្រឿងញឿនជនជាតិអ៊ីតាលីឈ្មោះ Rocco Marabito ដែលមានចំណងទាក់ទងនឹងក្រុមឧក្រិដ្ឋដ៏មានឥទ្ធិពល Ndrangheta ។ ការចាប់ខ្លួនធ្វើដែរនៅសណ្ឋាគារមួយនាទីក្រុង Jaoa Pessoa ភាគពាយ័ព្យប្រទេសប្រេស៊ីល។
អ៊ីរ៉ាក់ - កាលពីថ្ងៃអង្គារ ទី២៥ ខែឧសភា នេះ មានបាតុកម្មមួយនៅទីក្រុងបាដាដនៃប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យមានការស្លាប់ និងរបួសជាច្រើន។ Abu Marwan ជាប្រជាជនអ៊ីរ៉ាក់បាននិយាយថា កូនរបស់ខ្ញុំគ្មានអនាគតទេ ប្រទេសរបស់ខ្ញុំគ្មានអនាគតទេ។ ខ្ញុំចាស់ហើយ ជីវិតខ្ញុំហួសហើយ ខ្ញុំចង់ឲ្យកូនៗខ្ញុំមានអនាគត។

គួរបញ្ជាក់ថាចាប់តាំងពីដួលរលំរបបសាដាំហ៊ូសេន ដែលអាមេរិកបានយកទឹកសាប៊ូមួយដបមកចោទថាជាអាវុធប្រល័យដើម្បីជាលេសឈ្លានពាន មក ប្រទេសអ៊ីរ៉ាក់បានធ្លាក់ក្នុងមហន្តរាយដ៏ជ្រៅ។
វៀតណាម - វៀតណាមមានបំណងចង់ចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបាន ១៥០លានដូសនៅចុងឆ្នាំនេះ។ ជាមួយគ្នានេះ វៀតណាមបានបង្កើតមូលនិធិវ៉ាក់សាំងដោយអំពាវនាវឲ្យមានការចូលរួមពីផ្នែកឯកជន និងអង្គការស្ថាប័ននានា។
សូមកោតសរសើរដោយស្មោះ។ សូមបន្តចូលរួមទាំងអស់គ្នាដើម្បីខ្លួនយើង និងសង្គម។
កម្ពុជា - ចំនួនអ្នកឆ្លងកូវីដ-១៩ ហាក់លោតឡើងខ្ពស់បន្តិចនៅថ្ងៃនេះ។ សូមប្រកាន់ខ្ជាប់ជានិច្ច ៣កុំ ៣ការពារ។
អាមេរិក - តារាចម្រៀងល្បី Lady Gaga ពាក់អាវយឺត ស្បែកជើងកវែង ចូលក្នុងពិធីរំលឹកខួប ១០ឆ្នាំនៃអាល់ប៊ុម Born This Way របស់នាង។
This media is not supported in your browser
VIEW IN TELEGRAM
ពញាក្រែក - កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ម្នាក់ដែលញៀន បានសម្លាប់មន្ត្រីយោធាយាមកាមនៅមន្ទីរពេទ្យបង្អែក ក្នុងបំណងរត់គេចចេញពីកន្លែងព្យាបាល។
ចិន - លោកប្រធានាធិបតីស៊ី បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថា ចិនបន្តផ្តល់ជំនួយដល់នេប៉ាល់ ឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយសង្ឃឹមថា ប្រជាជននេប៉ាល់នឹងទទួលបានជោគជ័យលើកូវីដ១៩។
អាមេរិក - ក្រុមហ៊ុន Amazon បានទិញយកស្ទីយោ MGM ក្នុងតម្លៃ ៨,៤៥ ពាន់លានដុល្លារ។
សិង្ហបុរី - អាជ្ញាធរសិង្ហបុរីនឹងតម្រូវឲ្យពលរដ្ឋសិង្ហបុរី ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ត្រូវមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ក្នុងរយៈពេល៧២ម៉ោង មុនធ្វើដំណើរចូលមកសិង្ហបុរី។
កម្ពុជា - ពលរដ្ឋមួយចំនួនមិនឃើញទៅចាក់វ៉ាក់សាំងដូសទី២! នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អំពាវនាវឱ្យទៅចាក់ដូសទី២ ដើម្បីថ្នាំមានប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩។
វៀតណាម - កាលពីថ្ងៃទី 26 ខែឧសភាឆ្នាំ 2021 នេះ នាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកការប្រយុទ្ធនឹងកូវីដ១៩ នៅតំបន់ដែលរីករាលដាលខ្លាំងជាអាទិភាពខ្ពស់បំផុត។ កម្លាំងសរុបទាំងអស់ត្រូវបានប្រើដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ នៅខេត្ត Bac Giang និងខេត្ត Bac Ninh ។
ដាណាម៉ាក - នៅដាណាម៉ាក ច្បាប់តម្រូវឲ្យអ្នកធ្វើកសិកម្មទុកដី៥% ដាំរុក្ខជាតិសម្រាប់សត្វឃ្មុំ។
វៀតណាម - ស្តាតនៅខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាមបានប្រែក្លាយទៅជាមន្ទីរពេទ្យបណ្ដោះអាសន្នដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅទីនោះ។