ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អឺរ៉ុប - ដើម្បីជំរុញវិស័យទេសចរណ៍ ប្រទេសជាសមាជិកសហគមន៍អ៊ឺរ៉ុបយល់ព្រមលើការចេញវិញ្ញាបនបត្រធ្វើដំណើរឲ្យប្រជាជនខ្លួនដើម្បីអាចធ្វើដំណើរនៅក្នុងប្រទេសសមាជិកសហគមន៍អឺរ៉ុបទាំង២៧ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក និងការរារាំងណាមួយ។
កោះតៃវ៉ាន់ - ការបរិច្ចាគឈាមនៅតៃវ៉ាន់មានការថយចុះដោយសារប្រជាជនមិនទៅបរិច្ចាគព្រោះមានការភ័យការរីករាលកូវីដ១៩។
បរទេស - កាលពីថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Realme បានចេញលក់នាឡិកា Smart Realme Watch 2Pro ។
អាមេរិក - ប្រធានាធិបតីអាមេរិកលោក បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក បានយល់ស្របគ្នាក្នុងការបង្កើនកិច្ចសន្ទនាជាកូរ៉េខាងជើងទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអែរ។ លោកបៃដិន ថាលោកអាចជួបមេដឹកនាំកូរ៉េខាងជើង ក្នុងលក្ខខណ្ឌសមស្របមួយ។
នេប៉ាល់ - លោកស្រីប្រធានាធិបតីនេប៉ាល់បានប្រកាសរំលាយសភា និងបានកំណត់ការបោះឆ្នោតថ្មីនៅខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ លោកស្រីបានបញ្ជាក់ថាទាំងនាយករដ្ឋមន្ត្រីចាំផ្ទះ ទាំងមេដឹកនាំបក្សប្រឆាំង សុទ្ធតែមានឱកាសអាចស្វែងរកសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
កូរ៉េ - បទចម្រៀង Kill this Love របស់ក្រុមតារាចម្រៀង BlackPink របស់កូរ៉េ បានបំបែកកំណត់ត្រាមានអ្នកមើលបាន 1.3 ពាន់លាននាក់ នៅលើគេហទំព័រ YouTube ។
ចិន - ការផ្លាស់ប្តូរអាកាសធាតុភ្លាមៗប្រែជាមានភ្លៀងដុំទឹកកក ខ្យល់បក់ខ្លាំង និងសីតុណ្ហភាពចុះត្រជាក់ បានធ្វើឲ្យអ្នកចូលរួមរត់ម៉ារ៉ាតុងនៅតំបន់ព្រៃថ្មភ្នំទន្លេលឿង ស្ថិតនៅខេត្តភាគពាយ័ព្យប្រទេសចិន Gansu បាត់បង់ជីវិត ២១នាក់នៅថ្ងៃអាទិត្យនេះ។
វៀតណាម - អាជ្ញាធរសុខាភិបាលវៀតណាមកំពុងចរចាជាមួយក្រុមអ្នកផលិតវ៉ាក់សាំងកូវីដ១៩ S-putink V របស់រុស្ស៊ី ដើម្បីទទួលបានបច្ចេកទេស និងសិទ្ធិក្នុងការផលិតនៅវៀតណាម។ ការផ្ទេរបច្ចេកទេសនឹងធ្វើឡើងពីរដំណាក់កាល។ បច្ចុប្បន្ននេះ វៀតណាមមានវ៉ាក់សាំងរបស់ខ្លួនផ្ទាល់ចំនួន៤កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
ម៉ានីឡា ហ្វីលីពីន - រដូវភ្លៀងម៉ូសុងនឹងចាប់ផ្តើមនៅប្រទេសហ្វីលីពីនក្នុងសប្តាហ៍ទី៤ នៃខែឧសភា ឬដើមខែមិថុនានេះ។
បេឡារ៉ូស - ថ្ងៃ២៤ ខែឧសភា នេះ អាជ្ញាធរប៉េឡារ៉ូសបានបង្ខំយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ឲ្យចុះចតដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងម្នាក់។ សកម្មភាពនេះបានបង្កឲ្យមានប្រតិកម្មពីសំណាក់អឺរ៉ុប និងអាមេរិក។
អាមេរិក - កាលពីថ្ងៃអាទិត្យនេះ ក្រុមហ៊ុន Samsung Biologics បានចុះកិច្ចព្រមព្រៀមផលិតវ៉ាក់សាំងកូវីដ១៩ Moderna របស់អាមេរិកនៅប្រទេសកូរ៉េខាងត្បូង។ ពិធីចុះហត្ថលេខាបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនៅអាមេរិក។
ប្រេស៊ីល - ប្រធានាធិបតីប្រេស៊ីលលោក Bolsonaro បានដឹកនាំអ្នកគាំទ្រជិះម៉ូតូរាប់ពាន់គ្រឿងនៅក្នុងទីក្រុងរីយ៉ូ ដើម្បីតទល់នឹងសម្ពាធមកលើរដ្ឋាភិបាលលោកឲ្យបន្តឹងវិធានការគ្រប់គ្រងការរាលដាលកូវីដ១៩។ ក្រៅពីនេះ ការដឹកនាំក្បួនម៉ូតូនេះ ក៏ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់លោក ក្រោយពេលមានការស្ទង់មតិមួយថាប្រជាប្រិយភាពរបស់លោកធ្លាក់ចុះក្រោមប្រជាប្រិយភាពអតីតប្រធានាធិបតី (២០០៣-២០១១) លោក Lula ក្នុងការបោះឆ្នោតឆ្នាំ ២០២២ ខាងមុខនេះ។ លោក Lula មិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ឡើយ ក្រោមបទចោទប្រកាន់អំពើពុករលួយ។ ប៉ុន្តែតុលាការកំពូលបានច្រានចោលការចោទប្រកាន់នេះកាលពីខែមីនាកន្លងទៅនេះ។
ប្រេស៊ីល - អតីតប្រធានាធិបតី (២០០៣-២០១១) លោក Luiz Inácio Lula da Silva (Lula) បាននិយាយថា លោកនឹងមានអាយុ ៧៧ឆ្នាំ នៅពេលការបោះឆ្នោតខាងមុខ (2022) ដែលលោកគិតថាលោកចាស់ហើយ។ ប៉ុន្តែលោកឃើញប្រធានាធិបតីអាមេរិក បៃដិន ជាប់ឆ្នោតនៅអាយុ ៧៨ឆ្នាំ។ លោកថា បើប្រៀបធៀបនឹងលោកបៃដិន លោកនៅជាក្មេងប្រុសនៅឡើយ។
នេប៉ាល់ - ក្រុមសម្ព័ន្ធដែលមានគណបក្សប្រឆាំងចំនួន៥ នៅនេប៉ាល់ កាលពីថ្ងៃសៅរ៍ទី 22 ខែឧសភាឆ្នាំ 2021 នេះបានប្រកាសថានឹងដាក់ពាក្យតវ៉ាប្រឆាំងនឹងការសម្រេចរបស់លោកស្រីប្រធានាធិបតីនេប៉ាល់ក្នុងការរំលាយសភានិងឲ្យមានការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកាខាងមុខនេះ ទៅកាន់តុលាការ ដោយបានបញ្ជាក់ថាការសម្រេចនេះគឺមិនមានភាពប្រជាធិបតេយ្យ។
អឺរ៉ុប - ក្រោយពីមានព្រឹត្តិការណ៍បង្ខំឲ្យយន្តហោះចុះចតដោយអាជ្ញាធរបេឡារ៉ូសដើម្បីចាប់អ្នកកាសែតប្រឆាំងម្នាក់រួចមក បណ្ដាមេដឹកនាំអឺរ៉ុបបានគំរាមថានឹងកំណត់ដែនកំណត់សម្រាប់ការហោះហើរកាត់ប្រទេសបេឡារ៉ូស និងពិនិត្យលទ្ធភាពប្រើប្រាស់ផ្លូវគោកជំនួសវិញ។
សិង្ហបុរី - នៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2021 នេះ មានក្រុមហ៊ុន ចំនួន 11 នៅសិង្ហបុរីបានរងការផាកពិន័យដោយសារមិនបានចាត់ចែងបុគ្គលិកឲ្យធ្វើការនៅផ្ទះតាមច្បាប់កំណត់។ កាលពីថ្ងៃទី8 ខែឧសភាឆ្នាំ 2021 អាជ្ញាធរសិង្ហបុរីបានបន្ថយកម្រិតចំនួនបុគ្គលិកពី 75% មកត្រឹម 50% ដែលអាចចេញមកធ្វើការខាងក្រៅផ្ទះបាន ប៉ុន្តែនៅថ្ងៃទី 16 ខែឧសភាឆ្នាំ 2021 អាជ្ញាធរបានរឹតបន្តឹងបន្ថែមទៀតដោយតម្រូវឲ្យបុគ្គលិកទាំងអស់ធ្វើការនៅផ្ទះ។
អេត្យូពី - នាយករដ្ឋមន្ត្រីអេត្យូពីកំពុងដឹកនាំយុទ្ធនាការដាំដើមឈើឱ្យចំនួន 600 លានដើមនៅទូទាំងប្រទេសដើម្បីគាំទ្រគម្រោងបៃតងហើយនិងលើកកម្ពស់វិស័យអេកូ ទេសចរណ៍។
បរទេស - តារាល្បីក្នុងរឿង Fast and Furious 9 លោក ចន ស៊ីណា បានធ្វើការសុំទោសនៅលើបណ្តាញ Weibo ដែលបានហៅកោះតៃវ៉ាន់ ថាជាប្រទេស។
អាល្លឺម៉ង់ - សេដ្ឋកិច្ចអាល្លឺម៉ង់មានផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ 1.8% ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ១៩។
សិង្ហបុរី - សេដ្ឋកិច្ចសិង្ហបុរីនៅតែអាចរីកចម្រើន ៦% ក្នុងឆ្នាំ២០២១ នេះទោះជួបវិបត្តិកូវីដ១៩។ អ្នកជំនាញសេដ្ឋកិច្ចថាអាចមានកំណើន៦% ទៅ៧% តែអាជ្ញាធរសិង្ហបុរីថាអាចរីកចម្រើនក្នុងរង្វង់ ៤% ទៅ៦%។
ឥណ្ឌូណេស៊ី - លោកស្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីនឹងកើន ៧,១% ទៅ ៨,៣% នៅក្នុងត្រីមាសទី២នេះ។