ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ថៃ - នៅស្រុក Mae Chaem នៃខេត្តឈៀងម៉ៃ បានរៀបចំឲ្យមានការចាប់ឆ្នោតយករង្វាន់កូនគោមួយរាល់សប្តាហ៍សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ១៩រួច។
ម៉ាឡេស៊ី - ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃខ្ពស់រហូតដល់ ៦៨០៦នាក់។
អាមេរិក - តារាចម្រៀងរ៉េប Asap Rocky បានប្រាប់ទស្សនាវដ្តី CG ថា រូបគាត់ពិតជាមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងក្រោមដំបូលតែមួយគឺអ្នកនាង Rihanna ពិតប្រាកដមែន។
កូរ៉េ - តារាចម្រៀង និងជាអ្នកនិពន្ធ អ្នកនាង Heize បានលើកដៃបង្ហាញក្តីស្រឡាញ់ដល់អ្នកគាំទ្រនៅក្នុងសន្និសីទកាសែតតាមអនឡាញ ស្តីពីការចេញបទចម្រៀងថ្មីរបស់អ្នកនាង។
តៃវ៉ាន់ - កាលពីថ្ងៃពុធទី១៩ខែឧសភា ឆ្នាំ២០២១ នេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំង អាស្ត្រាហ្សេណេកា ចំនួន ៤០ម៉ឺនដូស តាមរយៈគម្រោងកូវ៉ាក់។ កន្លងមក តៃវ៉ាន់ធ្លាប់ទទួលវ៉ាក់សាំងដូចគ្នាជិត ២០ម៉ឺនដូសពីគម្រោងកូវ៉ាក់នេះដែរ។ ក្រៅពីក៏មានការទទួលរួចហើយផងដែរនូវវ៉ាក់សាំងដែលបានទិញផ្ទាល់ចំនួនជិត ១២ម៉ឺនដូសពីក្រុមហ៊ុនអាស្ត្រាហ្សេណេកា។
នេប៉ាល់ - ស្ថានភាពកូវីដ១៩ នៅប្រទេសនេប៉ាល់បានធ្វើឲ្យមន្ទីរពេទ្យមួយចំនួនពេញ និងខ្វះអុកស៊ីសែន។កាលពីថ្ងៃទី 19 ខែសីហា ឆ្នាំ 2021 ប្រទេសនេប៉ាល់មានអ្នកឆ្លងកូវីដចំនួន 8173 និងមានអ្នកស្លាប់ចំនួន 246 នាក់។
វៀតណាម-ការបញ្ជូនពលករវៀតណាមទៅប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមបន្តឡើងវិញជាផ្លូវការហើយនៅព្រឹកថ្ងៃទី 21 ខែឧសភា ឆ្នាំ 2021 នេះបន្ទាប់ពីបានខកខានជាងមួយឆ្នាំដោយសារព្រមព្រៀងនៃប្រទេសទាំងពីរបានផុតកំណត់ និងដោយសារវិបត្តិកូវីដ១៩។
សិង្ហបុរី-គិតត្រឹមថ្ងៃត្រង់នៃថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ នេះ សិង្ហបុរីមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ៣០ករណី។
វៀតណាម - សាលាមត្តេយ្យនៅទីក្រុងហូជីមិញ នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅថ្ងៃទី 14 មិថុនា នេះ ប៉ុន្តែត្រូវអនុវត្តតាមវិធានការការពារកូវីត១៩។
ថៃ - ការនាំចេញរបស់ប្រទេសថៃក្នុងខែមេសានេះកើនឡើង ១០% ដែលផ្តល់ក្តីសង្ឃឹមក្នុងការសម្រេចគោលដៅកំណើនប្រចាំឆ្នាំចំនួន ៤% ។ ត្រីមាសទី១ ដើមឆ្នាំ២០២១ ថៃសម្រេចបានកំណើននាំចេញ ២,២៧%។
អឺរ៉ុប - ដើម្បីជំរុញវិស័យទេសចរណ៍ ប្រទេសជាសមាជិកសហគមន៍អ៊ឺរ៉ុបយល់ព្រមលើការចេញវិញ្ញាបនបត្រធ្វើដំណើរឲ្យប្រជាជនខ្លួនដើម្បីអាចធ្វើដំណើរនៅក្នុងប្រទេសសមាជិកសហគមន៍អឺរ៉ុបទាំង២៧ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក និងការរារាំងណាមួយ។
កោះតៃវ៉ាន់ - ការបរិច្ចាគឈាមនៅតៃវ៉ាន់មានការថយចុះដោយសារប្រជាជនមិនទៅបរិច្ចាគព្រោះមានការភ័យការរីករាលកូវីដ១៩។
បរទេស - កាលពីថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Realme បានចេញលក់នាឡិកា Smart Realme Watch 2Pro ។
អាមេរិក - ប្រធានាធិបតីអាមេរិកលោក បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក បានយល់ស្របគ្នាក្នុងការបង្កើនកិច្ចសន្ទនាជាកូរ៉េខាងជើងទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអែរ។ លោកបៃដិន ថាលោកអាចជួបមេដឹកនាំកូរ៉េខាងជើង ក្នុងលក្ខខណ្ឌសមស្របមួយ។
នេប៉ាល់ - លោកស្រីប្រធានាធិបតីនេប៉ាល់បានប្រកាសរំលាយសភា និងបានកំណត់ការបោះឆ្នោតថ្មីនៅខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ លោកស្រីបានបញ្ជាក់ថាទាំងនាយករដ្ឋមន្ត្រីចាំផ្ទះ ទាំងមេដឹកនាំបក្សប្រឆាំង សុទ្ធតែមានឱកាសអាចស្វែងរកសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
កូរ៉េ - បទចម្រៀង Kill this Love របស់ក្រុមតារាចម្រៀង BlackPink របស់កូរ៉េ បានបំបែកកំណត់ត្រាមានអ្នកមើលបាន 1.3 ពាន់លាននាក់ នៅលើគេហទំព័រ YouTube ។
ចិន - ការផ្លាស់ប្តូរអាកាសធាតុភ្លាមៗប្រែជាមានភ្លៀងដុំទឹកកក ខ្យល់បក់ខ្លាំង និងសីតុណ្ហភាពចុះត្រជាក់ បានធ្វើឲ្យអ្នកចូលរួមរត់ម៉ារ៉ាតុងនៅតំបន់ព្រៃថ្មភ្នំទន្លេលឿង ស្ថិតនៅខេត្តភាគពាយ័ព្យប្រទេសចិន Gansu បាត់បង់ជីវិត ២១នាក់នៅថ្ងៃអាទិត្យនេះ។
វៀតណាម - អាជ្ញាធរសុខាភិបាលវៀតណាមកំពុងចរចាជាមួយក្រុមអ្នកផលិតវ៉ាក់សាំងកូវីដ១៩ S-putink V របស់រុស្ស៊ី ដើម្បីទទួលបានបច្ចេកទេស និងសិទ្ធិក្នុងការផលិតនៅវៀតណាម។ ការផ្ទេរបច្ចេកទេសនឹងធ្វើឡើងពីរដំណាក់កាល។ បច្ចុប្បន្ននេះ វៀតណាមមានវ៉ាក់សាំងរបស់ខ្លួនផ្ទាល់ចំនួន៤កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
ម៉ានីឡា ហ្វីលីពីន - រដូវភ្លៀងម៉ូសុងនឹងចាប់ផ្តើមនៅប្រទេសហ្វីលីពីនក្នុងសប្តាហ៍ទី៤ នៃខែឧសភា ឬដើមខែមិថុនានេះ។
បេឡារ៉ូស - ថ្ងៃ២៤ ខែឧសភា នេះ អាជ្ញាធរប៉េឡារ៉ូសបានបង្ខំយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ឲ្យចុះចតដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងម្នាក់។ សកម្មភាពនេះបានបង្កឲ្យមានប្រតិកម្មពីសំណាក់អឺរ៉ុប និងអាមេរិក។
អាមេរិក - កាលពីថ្ងៃអាទិត្យនេះ ក្រុមហ៊ុន Samsung Biologics បានចុះកិច្ចព្រមព្រៀមផលិតវ៉ាក់សាំងកូវីដ១៩ Moderna របស់អាមេរិកនៅប្រទេសកូរ៉េខាងត្បូង។ ពិធីចុះហត្ថលេខាបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនៅអាមេរិក។