ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
បារាំង - ក្រុមហ៊ុន ផលិតថ្នាំពេទ្យរបស់បារាំង សាណូហ្វី បានបង្ហាញពីជោគជ័យនៅក្នុងការធ្វើតេស្តដំណាក់កាលទី២ នៃការស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដរបស់ខ្លួន។
វៀតណាម - ខេត្ត Tien Giang គឺជាខេត្តនៅសណ្តមេគង្គដែលដាំដុះដំណាំផ្លែឈើធំជាងគេនៅវៀតណាម បានពង្រីកការដាំដុះផ្លែស្រកានាគកាន់តែច្រើនឡើងនៅក្នុងគម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ផ្លែស្រកានាគគឺជាផ្លែឈើមួយរបស់វៀតណាមដែលទទួលបានការអនុញ្ញាតឲ្យនាំចូលទៅប្រទេសចិនផងដែរ។
ថៃ - ក្រុមហ៊ុន McDonald នៅប្រទេសថៃនឹងផ្តល់ដំឡូងបារាំងបំពងដល់ប្រជាជនថៃដែលចាក់វ៉ាក់សាំងកូវីដ១៩ រួច។ ការផ្តល់ជូននេះសម្រាប់តែ ៥០០០០នាក់ប៉ុណ្ណោះនៅតាមបណ្តាហាងរបស់ខ្លួនក្នុងប្រទេសថៃ។
ឥណ្ឌា - ព្យុះស៊ីក្លូនឈ្មោះ Tauktae ដែលកើតនៅមហាសមុទ្រអារ៉ាប់បានបោកបក់មកដល់រដ្ឋ Gujarat របស់ឥណ្ឌា។ អគារជាច្រើនត្រូវរងការខូចខាត ដើមឈើដួលរលំ អគ្គិសនីត្រូវកាត់ផ្តាច់ ទឹកជំនន់កើតមាន។ ព្យុះនេះមានល្បឿន ១៦០ ទៅ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង និងអស់ឥទ្ធិពលរយៈពេល១២ម៉ោងបន្ទាប់ពីបោកបក់ឆ្លងសមុទ្រចូលដីគោក។
ក្រសួងប្រៃសណីយ៍ ពន្យល់អំពីមូលហេតុដែល YouTube ផ្អាកមិនឱ្យរកចំណូលពី YouTube នៅកម្ពុជា។

បងប្អូនណាខ្លះមានឆាណែលយូធូប? ប្រាប់មក ចាំខ្ញុំជួយ subscribe.
ថៃ - ចាប់ពីថ្ងៃទី១ ខែកក្កដា នេះរដ្ឋាភិបាលថៃនឹងបើកទទួលភ្ញៀវទេសចរបរទេសដោយចាប់ផ្តើមពីភូកេតមុនគេ។ ភ្ញៀវទេសចរត្រូវតែជាភ្ញៀវទេសចរដែលចាក់វ៉ាក់សាំង និងបានធ្វើតេស្តរកមេរោគកូវីដមុនចេញដំណើរ។ ភ្ញៀវដែលមិនចាក់វា៉ក់សាំងនឹងត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក។ រដ្ឋបាលខេត្តភូកេតកំពុងពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជននៅភូកេតទាំងអស់ឲ្យចប់មុនពេលចាប់ផ្តើមបើកទទួលភ្ញៀវ។
ហ្វីលីពីន - លោកប្រធានាធិបតីហ្វីលីពីនបានណែនាំដល់មន្ត្រីរបស់លោកកាលពីយប់ថ្ងៃច័ន្ទទី 17 ខែឧសភា ឆ្នាំ 2021 នេះ មិនឲ្យពិភាក្សា ឬជជែកជាមួយនរណាម្នាក់អំពីរឿងសមុទ្រហ្វីលីពីនខាងលិចឡើយ។ កន្លងមក ប្រធានាធិបតីបានរងការរិះគន់យ៉ាងខ្លាំងទាក់ទងនឹងជំហរទន់ជ្រាយជាមួយនឹងប្រទេសចិន។ យ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថាយើងត្រូវមានជំហរក្នុងលក្ខណៈជាមិត្តភាពជាមួយប្រទេសចិនទាក់ទងនឹងបញ្ហាជំលោះដែនសមុទ្រប្រសើរជាងជំហរក្រៀវក្រោធ។ យើងមិនព្រងើយកន្តើយចំពោះបញ្ហានេះឡើយក៏ប៉ុន្តែយើងព្យាយាមដោះស្រាយក្នុងភាពជាមិត្តជាជាងភាពជាសត្រូវ។
ដាណាម៉ាក - ប្រទេសដាណាម៉ាក បានផ្តល់លិខិតបញ្ជាក់ (CoronaPass) ដល់ប្រជាជនរបស់ខ្លួនដើម្បីអាចធ្វើសកម្មភាព ឬការងារនៅក្នុងសង្គមបាន។ ដើម្បីទទួលបាន CoranaPass នេះ ប្រជាជនដាណាម៉ាកត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំងរួច មានភាពស៊ាំនឹងកូវីដ-១៩ ឬក៏មានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ក្នុងពេល 72 ម៉ោង។
អារ៉ាប់រួម - ប្រទេសអារ៉ាប់រួម (UAE) ចាក់វ៉ាក់សាំងស៊ីណូហ្វាមដូសទី 3 ដល់ប្រជាជនខ្លួនដែលបានចាក់វ៉ាក់សាំងពីរដូសដំបូងហើយតែមិនទាន់មានប្រព័ន្ធការពារនៅឡើយ។
សិង្ហបុរី - ប្រទេសសិង្ហបុរីបានបដិសេធថាមិនមានប្រភេទមេរោគកូវីដ១៩ ស៊េរីថ្មីដែលមានប្រភពចេញពីសិង្ហបុរីឡើយ។ ការលើកឡើងនេះគឺជាឆ្លើយតបនឹងការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។
ជប៉ុន - គណកម្មាធិការអូឡាំពិកអន្តរជាតិ សម្រាលភាពភ័យខ្លាច និងការបារម្ភពីការឆ្លងរាលដាលនៃកូវីដ១៩ ទាក់ទងនឹងព្រឹត្តិការណ៍អូឡាំពិកតូក្យូដែលមានការតវ៉ាឲ្យលុបចោលព្រឹត្តិការណ៍នេះ។

គោលការណ៍សំខាន់បំផុតនៃគណកម្មាធិការអូឡាំពិកអន្តរជាតិគឺច្បាស់លាស់។ កន្លែងរៀបចំអូឡាំពិកគឺជាកន្លែងមានសុវត្ថិភាព។ ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០ នឹងត្រូវរៀបចំឡើងដោយសុវត្ថិភាព។

កីឡាករអូឡាំពិកភាគច្រើនបំផុតសុទ្ធតែបានចាក់វ៉ាក់សាំងមុនចូលរួមប្រកួត។ បច្ចុប្បន្ននេះ ប្រជាជនរស់នៅតំបន់ ឬកន្លែងរៀបចំព្រឹត្តិការណ៍អូឡាំពិក ៧៥% បានចាក់វ៉ាក់សាំងរួចរាល់ ដែលអាចឈានដល់លើសពី ៨០% នៅពេលព្រឹត្តិការណ៍បានចូលមកដល់នៅខែកក្កដាខាងមុខនេះ។
ម៉ាឡាវី - ប្រទេសម៉ាឡាវីបានបំផ្លាញវ៉ាក់សាំង អាស្ត្រាហ្សេណេកាចំនួនជិតពីរម៉ឺនដូសដោយសារហួសកាលបរិច្ឆេទប្រើប្រាស់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡាវី បានឲ្យដឹងថា ការបំផ្លាញចោលជាសាធារណៈនេះគឺជាការបង្ហាញការទទួលខុសត្រូវចំពោះប្រជាជនម៉ាឡាវីដែលរដ្ឋាភិបាលធានាថាមិនមានប្រជាជនម៉ាឡាវីណាម្នាក់ចាក់វ៉ាក់សាំងដែលហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ។ វ៉ាក់សាំងដែលបំផ្លាញចោលនេះគឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួនជាង 10 ម៉ឺនដូសដែលទទួលបានកាលពីថ្ងៃទី 26 ខែមីនាឆ្នាំ 2021 ជាមួយកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី 13 ខែមេសាឆ្នាំ2021។

ថ្មីៗនេះ ប្រទេសសូ៊ដង់ខាងត្បូងក៏មានវ៉ាក់សាំងដែលផុតកំណត់ជិត 6 ម៉ឺនដូសផងដែរ។
ជាទូទៅ ម្ចាស់ Channel ដែលមាន Subscriber 1000នាក់ និងមានអ្នកមើល 4000ម៉ោងក្នុងរយៈពេល12ខែចុងក្រោយ គឺអាចស្នើសុំចូល YouTube Partner Program ដើម្បីរកប្រាក់តាមរយៈ channel របស់ខ្លួនបាន។ បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងធ្វើការជាមួយ Youtube ដើម្បីទាញផលប្រយោជន៍នេះជូនប្រជាជនកម្ពុជា។
ថៃ - នៅស្រុក Mae Chaem នៃខេត្តឈៀងម៉ៃ បានរៀបចំឲ្យមានការចាប់ឆ្នោតយករង្វាន់កូនគោមួយរាល់សប្តាហ៍សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ១៩រួច។
ម៉ាឡេស៊ី - ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃខ្ពស់រហូតដល់ ៦៨០៦នាក់។
អាមេរិក - តារាចម្រៀងរ៉េប Asap Rocky បានប្រាប់ទស្សនាវដ្តី CG ថា រូបគាត់ពិតជាមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងក្រោមដំបូលតែមួយគឺអ្នកនាង Rihanna ពិតប្រាកដមែន។
កូរ៉េ - តារាចម្រៀង និងជាអ្នកនិពន្ធ អ្នកនាង Heize បានលើកដៃបង្ហាញក្តីស្រឡាញ់ដល់អ្នកគាំទ្រនៅក្នុងសន្និសីទកាសែតតាមអនឡាញ ស្តីពីការចេញបទចម្រៀងថ្មីរបស់អ្នកនាង។
តៃវ៉ាន់ - កាលពីថ្ងៃពុធទី១៩ខែឧសភា ឆ្នាំ២០២១ នេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំង អាស្ត្រាហ្សេណេកា ចំនួន ៤០ម៉ឺនដូស តាមរយៈគម្រោងកូវ៉ាក់។ កន្លងមក តៃវ៉ាន់ធ្លាប់ទទួលវ៉ាក់សាំងដូចគ្នាជិត ២០ម៉ឺនដូសពីគម្រោងកូវ៉ាក់នេះដែរ។ ក្រៅពីក៏មានការទទួលរួចហើយផងដែរនូវវ៉ាក់សាំងដែលបានទិញផ្ទាល់ចំនួនជិត ១២ម៉ឺនដូសពីក្រុមហ៊ុនអាស្ត្រាហ្សេណេកា។
នេប៉ាល់ - ស្ថានភាពកូវីដ១៩ នៅប្រទេសនេប៉ាល់បានធ្វើឲ្យមន្ទីរពេទ្យមួយចំនួនពេញ និងខ្វះអុកស៊ីសែន។កាលពីថ្ងៃទី 19 ខែសីហា ឆ្នាំ 2021 ប្រទេសនេប៉ាល់មានអ្នកឆ្លងកូវីដចំនួន 8173 និងមានអ្នកស្លាប់ចំនួន 246 នាក់។
វៀតណាម-ការបញ្ជូនពលករវៀតណាមទៅប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមបន្តឡើងវិញជាផ្លូវការហើយនៅព្រឹកថ្ងៃទី 21 ខែឧសភា ឆ្នាំ 2021 នេះបន្ទាប់ពីបានខកខានជាងមួយឆ្នាំដោយសារព្រមព្រៀងនៃប្រទេសទាំងពីរបានផុតកំណត់ និងដោយសារវិបត្តិកូវីដ១៩។
សិង្ហបុរី-គិតត្រឹមថ្ងៃត្រង់នៃថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ នេះ សិង្ហបុរីមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ៣០ករណី។