បរទេស - បវរកញ្ញាជាប់ក្នុងចំណាត់ថ្នាក់ ៥នាក់ចុងក្រោយក្នុងការប្រកួត Miss Universe មានកញ្ញា អែនទ្រាមេហ្សា មកពីម៉ិកស៊ិកកូ កញ្ញា អ៊ែត លីនកាស្ត្រេលីណូ មកពីឥណ្ឌា កញ្ញា ជូលា ហ្កាម៉ា មកពីប្រេស៊ីល កញ្ញា គីមប៊ឺលី ជីមមេ មកពីដូមីនិក និងកញ្ញា ជែកនិក ម៉ាសឺតា ដេលកាស្តីឡូ មកពីប៉េរ៉ូ។
ថៃ - ចាប់ពីថ្ងៃទី១ ខែកក្កដា នេះរដ្ឋាភិបាលថៃនឹងបើកទទួលភ្ញៀវទេសចរបរទេសដោយចាប់ផ្តើមពីភូកេតមុនគេ។ ភ្ញៀវទេសចរត្រូវតែជាភ្ញៀវទេសចរដែលចាក់វ៉ាក់សាំង និងបានធ្វើតេស្តរកមេរោគកូវីដមុនចេញដំណើរ។ ភ្ញៀវដែលមិនចាក់វា៉ក់សាំងនឹងត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក។ រដ្ឋបាលខេត្តភូកេតកំពុងពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជននៅភូកេតទាំងអស់ឲ្យចប់មុនពេលចាប់ផ្តើមបើកទទួលភ្ញៀវ។
ហ្វីលីពីន - លោកប្រធានាធិបតីហ្វីលីពីនបានណែនាំដល់មន្ត្រីរបស់លោកកាលពីយប់ថ្ងៃច័ន្ទទី 17 ខែឧសភា ឆ្នាំ 2021 នេះ មិនឲ្យពិភាក្សា ឬជជែកជាមួយនរណាម្នាក់អំពីរឿងសមុទ្រហ្វីលីពីនខាងលិចឡើយ។ កន្លងមក ប្រធានាធិបតីបានរងការរិះគន់យ៉ាងខ្លាំងទាក់ទងនឹងជំហរទន់ជ្រាយជាមួយនឹងប្រទេសចិន។ យ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថាយើងត្រូវមានជំហរក្នុងលក្ខណៈជាមិត្តភាពជាមួយប្រទេសចិនទាក់ទងនឹងបញ្ហាជំលោះដែនសមុទ្រប្រសើរជាងជំហរក្រៀវក្រោធ។ យើងមិនព្រងើយកន្តើយចំពោះបញ្ហានេះឡើយក៏ប៉ុន្តែយើងព្យាយាមដោះស្រាយក្នុងភាពជាមិត្តជាជាងភាពជាសត្រូវ។
ជប៉ុន - គណកម្មាធិការអូឡាំពិកអន្តរជាតិ សម្រាលភាពភ័យខ្លាច និងការបារម្ភពីការឆ្លងរាលដាលនៃកូវីដ១៩ ទាក់ទងនឹងព្រឹត្តិការណ៍អូឡាំពិកតូក្យូដែលមានការតវ៉ាឲ្យលុបចោលព្រឹត្តិការណ៍នេះ។
គោលការណ៍សំខាន់បំផុតនៃគណកម្មាធិការអូឡាំពិកអន្តរជាតិគឺច្បាស់លាស់។ កន្លែងរៀបចំអូឡាំពិកគឺជាកន្លែងមានសុវត្ថិភាព។ ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០ នឹងត្រូវរៀបចំឡើងដោយសុវត្ថិភាព។
កីឡាករអូឡាំពិកភាគច្រើនបំផុតសុទ្ធតែបានចាក់វ៉ាក់សាំងមុនចូលរួមប្រកួត។ បច្ចុប្បន្ននេះ ប្រជាជនរស់នៅតំបន់ ឬកន្លែងរៀបចំព្រឹត្តិការណ៍អូឡាំពិក ៧៥% បានចាក់វ៉ាក់សាំងរួចរាល់ ដែលអាចឈានដល់លើសពី ៨០% នៅពេលព្រឹត្តិការណ៍បានចូលមកដល់នៅខែកក្កដាខាងមុខនេះ។

ម៉ាឡាវី - ប្រទេសម៉ាឡាវីបានបំផ្លាញវ៉ាក់សាំង អាស្ត្រាហ្សេណេកាចំនួនជិតពីរម៉ឺនដូសដោយសារហួសកាលបរិច្ឆេទប្រើប្រាស់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡាវី បានឲ្យដឹងថា ការបំផ្លាញចោលជាសាធារណៈនេះគឺជាការបង្ហាញការទទួលខុសត្រូវចំពោះប្រជាជនម៉ាឡាវីដែលរដ្ឋាភិបាលធានាថាមិនមានប្រជាជនម៉ាឡាវីណាម្នាក់ចាក់វ៉ាក់សាំងដែលហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ។ វ៉ាក់សាំងដែលបំផ្លាញចោលនេះគឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួនជាង 10 ម៉ឺនដូសដែលទទួលបានកាលពីថ្ងៃទី 26 ខែមីនាឆ្នាំ 2021 ជាមួយកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី 13 ខែមេសាឆ្នាំ2021។
ថ្មីៗនេះ ប្រទេសសូ៊ដង់ខាងត្បូងក៏មានវ៉ាក់សាំងដែលផុតកំណត់ជិត 6 ម៉ឺនដូសផងដែរ។
ថ្មីៗនេះ ប្រទេសសូ៊ដង់ខាងត្បូងក៏មានវ៉ាក់សាំងដែលផុតកំណត់ជិត 6 ម៉ឺនដូសផងដែរ។
តៃវ៉ាន់ - កាលពីថ្ងៃពុធទី១៩ខែឧសភា ឆ្នាំ២០២១ នេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំង អាស្ត្រាហ្សេណេកា ចំនួន ៤០ម៉ឺនដូស តាមរយៈគម្រោងកូវ៉ាក់។ កន្លងមក តៃវ៉ាន់ធ្លាប់ទទួលវ៉ាក់សាំងដូចគ្នាជិត ២០ម៉ឺនដូសពីគម្រោងកូវ៉ាក់នេះដែរ។ ក្រៅពីក៏មានការទទួលរួចហើយផងដែរនូវវ៉ាក់សាំងដែលបានទិញផ្ទាល់ចំនួនជិត ១២ម៉ឺនដូសពីក្រុមហ៊ុនអាស្ត្រាហ្សេណេកា។