ដំណឹងខ្លី | អន្តរជាតិ
63 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ក្រិក-រដូវកាលធ្វើទេសចរណ៍នៅក្រិកបានចាប់ផ្តើមជាផ្លូវការហើយ។ ប្រជាជនមកពីអឺរ៉ុប អង់គ្លេស ស៊ែប និងអ៊ីស្រាអែល ដែលបានចាក់វ៉ាក់សាំងរួច ហើយតេស្តអវិជ្ជមានកូវីដ ក្នុងពេល៧២ម៉ោងចុងក្រោយ អាចទៅកាន់ប្រទេសក្រិកដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ វិស័យទេសចរណ៍គឺជាប្រភពចំណូលយ៉ាងសំខាន់របស់ប្រទេសក្រិក។
ថៃ - អ្នកនាំផ្លែឈើថៃចេញទៅប្រទេសចិន ទទួលជម្រើសថ្មីមួយទៀតគឺការនាំចេញតាមប្រទេសវៀតណាមទៅប្រទេសចិនភាគខាងត្បូងតាមច្រក Meu Cai - Dongxing ។ ច្រកទ្វារព្រំដែន Dongxing ប្រទេសចិន អនុញ្ញាតឲ្យនាំចូលផ្លែឈើវៀតណាម៩មុខ និងផ្លែឈើថៃ ២២មុខរួមទាំងជម្ពូរ និងធុរេន។
អាហ្វ្រិកខាងត្បូង - ប្រទេសអាហ្វ្រិកខាងត្បូងបានកំណត់គោលដៅចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សចាស់ឲ្យបានចំនួន 2 លាននាក់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងវគ្គទី 2 នេះ។ សូមបញ្ជាក់ថាប្រទេសអាហ្វ្រិកខាងត្បូងមានប្រជាជនសរុបចំនួនជិត 60 លាននាក់។
វៀតណាម - នាយករដ្ឋមន្ត្រីវៀតណាមបានស្នើទៅរដ្ឋសភាឲ្យអនុញ្ញាតទីក្រុងហូជីមិញរក្សាទុកថវិកាចំណូលចំនួន ២៣ ភាគរយដើម្បីគាំទ្រដល់ការភិវឌ្ឍប្រកបចីរភាពនៅក្នុងទីក្រុងហូជីមិញ។ កាលពីមុនទីក្រុងហូជីមិញអាចរក្សាទុកចំនួន ១៨ ភាគរយប៉ុណ្ណោះ។ ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសវៀតណាម។
កាណាដា - ប៉ូលិសកាណាដាបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកអំពើហឹង្សារវាងក្រុមអ្នកគាំទ្រអ៊ីស្រាអែល និងក្រុមអ្នកគាំទ្រប៉ាឡេស្ទីន។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងម៉ុងតេអាល ប្រទេសកាណាដា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញសេចក្តីជូនដំណឹងថា រដ្ឋបាលរបស់រដ្ឋាភិបាលថៃ បាននឹងកំពុងដាក់ចេញវិធានការក្នុងការការពារការរីករាលដាលជំងឺកូវីដ-១៩ ដោយចាប់អនុវត្តពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តទៅ។
ដូច្នេះសូមបងប្អូនខ្មែរនៅថៃ បន្តចូលរួមអនុវត្តវិធានការនេះឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។
កូរ៉េខាងត្បូង - លោកប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាលោកនឹងលើកយកបញ្ហាវ៉ាក់សាំងកូវីដ-១៩ទៅពិភាក្សាជាមួយប្រធានាធិបតីអាមេរិកនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។ លោកនឹងយកដំណើរទស្សនកិច្ចនេះធ្វើជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ហើយនិងសម្រេចគោលបំណងនៅក្នុងការប្រែក្លាយកូរ៉េជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅក្នុងពិភពលោក។
បរទេស - បវរកញ្ញាជាប់ក្នុងចំណាត់ថ្នាក់ ៥នាក់ចុងក្រោយក្នុងការប្រកួត Miss Universe មានកញ្ញា អែនទ្រាមេហ្សា មកពីម៉ិកស៊ិកកូ កញ្ញា អ៊ែត លីនកាស្ត្រេលីណូ មកពីឥណ្ឌា កញ្ញា ជូលា ហ្កាម៉ា មកពីប្រេស៊ីល កញ្ញា គីមប៊ឺលី ជីមមេ មកពីដូមីនិក និងកញ្ញា ជែកនិក ម៉ាសឺតា ដេលកាស្តីឡូ មកពីប៉េរ៉ូ។
បរទេស - នាយកផ្នែកបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងសុខភាពរបស់អង្គការសុខភាពពិភពលោក លោកស្រី Maria Neira បានឲ្យដឹងថា ការធ្វើការងារ ៥៥ម៉ោង ឬច្រើនជាងនេះក្នុងមួយអាទិត្យ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
បរទេស - ធ្វើការងារ ៥៥ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ បណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។
បារាំង - ក្រុមហ៊ុន ផលិតថ្នាំពេទ្យរបស់បារាំង សាណូហ្វី បានបង្ហាញពីជោគជ័យនៅក្នុងការធ្វើតេស្តដំណាក់កាលទី២ នៃការស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដរបស់ខ្លួន។
វៀតណាម - ខេត្ត Tien Giang គឺជាខេត្តនៅសណ្តមេគង្គដែលដាំដុះដំណាំផ្លែឈើធំជាងគេនៅវៀតណាម បានពង្រីកការដាំដុះផ្លែស្រកានាគកាន់តែច្រើនឡើងនៅក្នុងគម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ផ្លែស្រកានាគគឺជាផ្លែឈើមួយរបស់វៀតណាមដែលទទួលបានការអនុញ្ញាតឲ្យនាំចូលទៅប្រទេសចិនផងដែរ។
ថៃ - ក្រុមហ៊ុន McDonald នៅប្រទេសថៃនឹងផ្តល់ដំឡូងបារាំងបំពងដល់ប្រជាជនថៃដែលចាក់វ៉ាក់សាំងកូវីដ១៩ រួច។ ការផ្តល់ជូននេះសម្រាប់តែ ៥០០០០នាក់ប៉ុណ្ណោះនៅតាមបណ្តាហាងរបស់ខ្លួនក្នុងប្រទេសថៃ។
ឥណ្ឌា - ព្យុះស៊ីក្លូនឈ្មោះ Tauktae ដែលកើតនៅមហាសមុទ្រអារ៉ាប់បានបោកបក់មកដល់រដ្ឋ Gujarat របស់ឥណ្ឌា។ អគារជាច្រើនត្រូវរងការខូចខាត ដើមឈើដួលរលំ អគ្គិសនីត្រូវកាត់ផ្តាច់ ទឹកជំនន់កើតមាន។ ព្យុះនេះមានល្បឿន ១៦០ ទៅ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង និងអស់ឥទ្ធិពលរយៈពេល១២ម៉ោងបន្ទាប់ពីបោកបក់ឆ្លងសមុទ្រចូលដីគោក។
ក្រសួងប្រៃសណីយ៍ ពន្យល់អំពីមូលហេតុដែល YouTube ផ្អាកមិនឱ្យរកចំណូលពី YouTube នៅកម្ពុជា។

បងប្អូនណាខ្លះមានឆាណែលយូធូប? ប្រាប់មក ចាំខ្ញុំជួយ subscribe.
ថៃ - ចាប់ពីថ្ងៃទី១ ខែកក្កដា នេះរដ្ឋាភិបាលថៃនឹងបើកទទួលភ្ញៀវទេសចរបរទេសដោយចាប់ផ្តើមពីភូកេតមុនគេ។ ភ្ញៀវទេសចរត្រូវតែជាភ្ញៀវទេសចរដែលចាក់វ៉ាក់សាំង និងបានធ្វើតេស្តរកមេរោគកូវីដមុនចេញដំណើរ។ ភ្ញៀវដែលមិនចាក់វា៉ក់សាំងនឹងត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក។ រដ្ឋបាលខេត្តភូកេតកំពុងពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជននៅភូកេតទាំងអស់ឲ្យចប់មុនពេលចាប់ផ្តើមបើកទទួលភ្ញៀវ។
ហ្វីលីពីន - លោកប្រធានាធិបតីហ្វីលីពីនបានណែនាំដល់មន្ត្រីរបស់លោកកាលពីយប់ថ្ងៃច័ន្ទទី 17 ខែឧសភា ឆ្នាំ 2021 នេះ មិនឲ្យពិភាក្សា ឬជជែកជាមួយនរណាម្នាក់អំពីរឿងសមុទ្រហ្វីលីពីនខាងលិចឡើយ។ កន្លងមក ប្រធានាធិបតីបានរងការរិះគន់យ៉ាងខ្លាំងទាក់ទងនឹងជំហរទន់ជ្រាយជាមួយនឹងប្រទេសចិន។ យ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថាយើងត្រូវមានជំហរក្នុងលក្ខណៈជាមិត្តភាពជាមួយប្រទេសចិនទាក់ទងនឹងបញ្ហាជំលោះដែនសមុទ្រប្រសើរជាងជំហរក្រៀវក្រោធ។ យើងមិនព្រងើយកន្តើយចំពោះបញ្ហានេះឡើយក៏ប៉ុន្តែយើងព្យាយាមដោះស្រាយក្នុងភាពជាមិត្តជាជាងភាពជាសត្រូវ។
ដាណាម៉ាក - ប្រទេសដាណាម៉ាក បានផ្តល់លិខិតបញ្ជាក់ (CoronaPass) ដល់ប្រជាជនរបស់ខ្លួនដើម្បីអាចធ្វើសកម្មភាព ឬការងារនៅក្នុងសង្គមបាន។ ដើម្បីទទួលបាន CoranaPass នេះ ប្រជាជនដាណាម៉ាកត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំងរួច មានភាពស៊ាំនឹងកូវីដ-១៩ ឬក៏មានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ក្នុងពេល 72 ម៉ោង។