ដំណឹងខ្លី | អន្តរជាតិ
63 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
បរទេស - ប្រជាជននៅតាមបណ្តាប្រទេសនានាលើពិភពលោកដូចជាកាតា ទួរគី អ៊ីរ៉ាក់ អាមេរិក អាហ្វ្រិកខាងត្បូង ប៊ែល ហ្សិក និងបារាំងជាដើមបានដង្ហែរក្បួនទាមទារឲ្យបញ្ឃប់ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់កាហ្សា។

ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់កាហ្សានេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារមកលើអ៊ីស្រាអែលដោយគ្រាប់រ៉ូក្កែតរាប់រយគ្រាប់ដែលបាញ់ចេញពីតំបន់កាហ្សានេះ។
បរទេស - យោងតាមការស៊ើបអង្កេតរបស់ Eurofound បានឲ្យដឹងថា យុវជនអឺរ៉ុបប្រមាណ ២៧% មានការអល់អ៊ែកក្នុងការចាក់វ៉ាក់សាំងកូវីដ១៩។

តាមអ្នកជំនាញការបរាជ័យក្នុងការផ្សព្វផ្សាយអំពីសារប្រយោជន៍នៃវ៉ាក់សាំង ក៏ដូចជាអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វាឲ្យបានទូលំទូលាយគឺជាបញ្ហាចម្បងដែលធ្វើឲ្យពួកគេរារែកក្នុងការចាក់វ៉ាក់សាំង។
រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី

ចាប់ពីម៉ោង ២២៖០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះ ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩” ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង ជិតព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ មកទីតាំងវិទ្យាល័យកំពង់ក្តី នៅភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង។ ការប្តូរទីតាំងនេះ គឺដើម្បីសម្រួលបញ្ចៀសការកកស្ទះ និងបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សិង្ហបុរី - សិស្សសាលាទាំងអស់ត្រូវបានឲ្យធ្វើការសិក្សានៅផ្ទះរហូតដល់បញ្ចប់វគ្គនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ សម្រាប់ថ្នាក់មត្តេយ្យត្រូវបានអនុញ្ញាតឲ្យបន្តនៅសាលា។
ក្រិក-រដូវកាលធ្វើទេសចរណ៍នៅក្រិកបានចាប់ផ្តើមជាផ្លូវការហើយ។ ប្រជាជនមកពីអឺរ៉ុប អង់គ្លេស ស៊ែប និងអ៊ីស្រាអែល ដែលបានចាក់វ៉ាក់សាំងរួច ហើយតេស្តអវិជ្ជមានកូវីដ ក្នុងពេល៧២ម៉ោងចុងក្រោយ អាចទៅកាន់ប្រទេសក្រិកដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ វិស័យទេសចរណ៍គឺជាប្រភពចំណូលយ៉ាងសំខាន់របស់ប្រទេសក្រិក។
ថៃ - អ្នកនាំផ្លែឈើថៃចេញទៅប្រទេសចិន ទទួលជម្រើសថ្មីមួយទៀតគឺការនាំចេញតាមប្រទេសវៀតណាមទៅប្រទេសចិនភាគខាងត្បូងតាមច្រក Meu Cai - Dongxing ។ ច្រកទ្វារព្រំដែន Dongxing ប្រទេសចិន អនុញ្ញាតឲ្យនាំចូលផ្លែឈើវៀតណាម៩មុខ និងផ្លែឈើថៃ ២២មុខរួមទាំងជម្ពូរ និងធុរេន។
អាហ្វ្រិកខាងត្បូង - ប្រទេសអាហ្វ្រិកខាងត្បូងបានកំណត់គោលដៅចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សចាស់ឲ្យបានចំនួន 2 លាននាក់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងវគ្គទី 2 នេះ។ សូមបញ្ជាក់ថាប្រទេសអាហ្វ្រិកខាងត្បូងមានប្រជាជនសរុបចំនួនជិត 60 លាននាក់។
វៀតណាម - នាយករដ្ឋមន្ត្រីវៀតណាមបានស្នើទៅរដ្ឋសភាឲ្យអនុញ្ញាតទីក្រុងហូជីមិញរក្សាទុកថវិកាចំណូលចំនួន ២៣ ភាគរយដើម្បីគាំទ្រដល់ការភិវឌ្ឍប្រកបចីរភាពនៅក្នុងទីក្រុងហូជីមិញ។ កាលពីមុនទីក្រុងហូជីមិញអាចរក្សាទុកចំនួន ១៨ ភាគរយប៉ុណ្ណោះ។ ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសវៀតណាម។
កាណាដា - ប៉ូលិសកាណាដាបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកអំពើហឹង្សារវាងក្រុមអ្នកគាំទ្រអ៊ីស្រាអែល និងក្រុមអ្នកគាំទ្រប៉ាឡេស្ទីន។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងម៉ុងតេអាល ប្រទេសកាណាដា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញសេចក្តីជូនដំណឹងថា រដ្ឋបាលរបស់រដ្ឋាភិបាលថៃ បាននឹងកំពុងដាក់ចេញវិធានការក្នុងការការពារការរីករាលដាលជំងឺកូវីដ-១៩ ដោយចាប់អនុវត្តពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តទៅ។
ដូច្នេះសូមបងប្អូនខ្មែរនៅថៃ បន្តចូលរួមអនុវត្តវិធានការនេះឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។
កូរ៉េខាងត្បូង - លោកប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាលោកនឹងលើកយកបញ្ហាវ៉ាក់សាំងកូវីដ-១៩ទៅពិភាក្សាជាមួយប្រធានាធិបតីអាមេរិកនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។ លោកនឹងយកដំណើរទស្សនកិច្ចនេះធ្វើជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ហើយនិងសម្រេចគោលបំណងនៅក្នុងការប្រែក្លាយកូរ៉េជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅក្នុងពិភពលោក។
បរទេស - បវរកញ្ញាជាប់ក្នុងចំណាត់ថ្នាក់ ៥នាក់ចុងក្រោយក្នុងការប្រកួត Miss Universe មានកញ្ញា អែនទ្រាមេហ្សា មកពីម៉ិកស៊ិកកូ កញ្ញា អ៊ែត លីនកាស្ត្រេលីណូ មកពីឥណ្ឌា កញ្ញា ជូលា ហ្កាម៉ា មកពីប្រេស៊ីល កញ្ញា គីមប៊ឺលី ជីមមេ មកពីដូមីនិក និងកញ្ញា ជែកនិក ម៉ាសឺតា ដេលកាស្តីឡូ មកពីប៉េរ៉ូ។
បរទេស - នាយកផ្នែកបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងសុខភាពរបស់អង្គការសុខភាពពិភពលោក លោកស្រី Maria Neira បានឲ្យដឹងថា ការធ្វើការងារ ៥៥ម៉ោង ឬច្រើនជាងនេះក្នុងមួយអាទិត្យ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
បរទេស - ធ្វើការងារ ៥៥ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ បណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។