ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
អាវុធ និងគ្រាប់រំសេវមួយចំនួនត្រូវបានរកឃើញ និងរឹបអូសពីភេរវករនៅ Tabriz ប្រទេសអ៊ីរ៉ង់ — IRIB
This media is not supported in your browser
VIEW IN TELEGRAM
ប្រជាជននៅតំបន់ Nuuk កោះ Greenland ជួបជុំគ្នាដើម្បីចាប់ផ្តើមបាតុកម្មប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិក
This media is not supported in your browser
VIEW IN TELEGRAM
នាយករដ្ឋមន្ត្រីនៃកោះហ្គ្រីនឡែន លោក Jens-Frederik Nielsen បានដឹកនាំការតវ៉ា ដោយលើកទង់ជាតិឡើងខ្ពស់។
This media is not supported in your browser
VIEW IN TELEGRAM
មនុស្សរាប់ពាន់នាក់នៅក្នុងការជួបជុំប្រឆាំងនឹងលោក Trump នៅទីក្រុង Copenhagen ដោយមានកាន់ទង់ជាតិ Greenland ឡើងខ្ពស់
This media is not supported in your browser
VIEW IN TELEGRAM
ដាណឺម៉ាកបញ្ជូនកងទ័ពមួយចំនួនទៅការពារកោះហ្គ្រីនឡែនដែលសហរដ្ឋអាមេរិកកំពុងគម្រាមចង់បាន។
ក្នុងឱកាសខួបនៃបេសកកម្មរបស់ព្យាការី មូហាំម៉ាត់ (PBUH) មេដឹកនាំអ៊ីរ៉ង់ អាយ៉ាតូឡា ខាមេនី មានលើកឡើងថា សហរដ្ឋអាមេរិកបានគាំទ្រការបះបោរនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែប្រជាជាតិអ៊ីរ៉ង់បានរារាំងការបះបោរនេះដោយឯកភាពរបស់ខ្លួន។ លោក Trump គឺជាផ្នែកមួយនៃការបះបោរនេះ ដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។ គាត់បានដើរតួនាទីក្នុងការបះបោលនេះ ដោយញុះញង់ក្រុមអ្នកបះបោល និងលើកទឹកចិត្តពួកគេឱ្យបន្តសកម្មភាពរបស់ពួកគេ។ សេវាស៊ើបការណ៍សម្ងាត់របស់អង់គ្លេស និងអ៊ីស្រាអែលបានបណ្តុះបណ្តាលមេដឹកនាំក្រុមអ្នកបះបោរ និងផ្តល់មូលនិធិចាំបាច់ដល់ពួកគេ។
This media is not supported in your browser
VIEW IN TELEGRAM
ក្រសួងការពារជាតិអ៊ីរ៉ាក់បានប្រកាសថា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីមូលដ្ឋានទ័ពអាកាស Ain al-Asad ដោយដាក់មូលដ្ឋាននេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់។

វត្តមានរបស់ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកនៅមូលដ្ឋាននេះត្រូវបានគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែអាមេរិកបានជូនដំណឹងដល់សមភាគីអ៊ីរ៉ាក់របស់ពួកគេថា ដំណើរការនេះនឹងត្រូវបានពន្លឿន។
🇺🇸🇬🇱🇩🇰 ប្រធានាធិបតី Trump ប្រកាសពន្ធបន្ថែម ១០% លើប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ ដែលនឹងកើនឡើងដល់ ២៥% នៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើមិនព្រមលក់កោះហ្គ្រីនឡែន Greenland ឱ្យសហរដ្ឋអាមេរិក។
ប្រធានាធិបតី Trump គ្មានការខ្មាស់អៀនចំពោះការចង់បាន Greenland ទេ។

ប្រធានាធិបតី James K. Polk៖ ប្រធានាធិបតីសហរដ្ឋអាមេរិកនៅសតវត្សរ៍ទី 19 ដែលបានឃើញរដ្ឋ TEXAS ចូលរួមជារដ្ឋមួយរបស់សហរដ្ឋអាមេរិក និងជាប្រធានាធិបតីដែលបានដោះស្រាយជម្លោះទឹកដី Oregon ជាមួយចក្រភពអង់គ្លេសផងដែរ។

ប្រធានាធិបតី William McKinley៖ បានបញ្ចូលកោះហាវ៉ៃ ព័រតូរីកូ ហ្គាំ ហ្វីលីពីន សាម័រអាមេរិក ដែលជាការបញ្ចូលទឹកដីដ៏ធំសម្រាប់អាមេរិកក្នុងអាណត្តិលោកជាប្រធានាធិបតីក្នុងឆ្នាំ 1897-1901

ចំពោះការដណ្តើមយក Greenland នឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសធំជាងគេទី 2 នៅលើពិភពលោក ដោយធំជាងប្រទេសកាណាដា។

ប្រធានាធិបតី ត្រាំ ចង់ចារឈ្មោះក្នុងប្រវត្តិសាស្ត្រជាប្រធានាធិបតីសម័យថ្មីក្នុងការពង្រីកដែនដីសម្រាប់អាមេរិក។

ប្រសិនបើត្រាំធ្វើបាន នោះនឹងក្លាយជាកិច្ចព្រមព្រៀងទឹកដីដ៏ធំបំផុតវន្ទាប់ពីកិច្ចព្រមព្រៀងរដ្ឋអាឡាស្កាក្នុងឆ្នាំ 1867

តើលោក Trump អាចចារឈ្មោះក្នុងប្រវត្តិសាស្ត្រដូចប្រធានាធិបតី Polk និង McKinley បានទេ?
This media is not supported in your browser
VIEW IN TELEGRAM
លោកប្រធានាធិបតីរុស្ស៊ី ពូទីន៖

"យើងនឹងបន្តជួយមិត្តភក្តិគុយបារបស់យើងជានិច្ច។"
🇫🇷 នៅថ្ងៃ៨ ខែមករា ឆ្នាំ១៩៥៩ លោក Charles de Gaulle បានក្លាយជាប្រធានាធិបតីដំបូងនៃសាធារណរដ្ឋទីប្រាំរបស់ប្រទេសបារាំង។ លោកបានប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន សាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែរ និងបានដាក់ចេញចក្ខុវិស័យនៃឯករាជ្យភាពយោធាជាយុទ្ធសាស្ត្រ។
អេស្តូនីនឹងចូលរួមសមយុទ្ធនៅ Greenland ទោះបីជាមានការគំរាមកំហែងពីលោក Trump ក៏ដោយ — លោក Min Pevkur រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់

ជាក់ស្តែង ឡាតវីក៏បានបង្ហាញពីការត្រៀមខ្លួនចូលរួមផងដែរ
🇨🇳 ប្រទេសដែលមានប្រជាជនកាត់ចិនច្រើនជាងគេ៖

១. 🇹🇭 ថៃ៖ ៩,៣៩២,៧៩២
២. 🇲🇾 ម៉ាឡេស៊ី៖ ៧,៥២៧,៧៩៣
៣. 🇺🇸 សហរដ្ឋអាមេរិក៖ ៥,៤៥៧,០៣៣
៤. 🇵🇪 ប៉េរូ៖ ៣,០០០,០០០
៥. 🇮🇩 ឥណ្ឌូនេស៊ី៖ ២,៨៣២,៥១០
៦. 🇸🇬 សិង្ហបុរី៖ ២,៦៧៥,៥២១
៧. 🇲🇲 មីយ៉ាន់ម៉ា៖ ១,៧២៥,៧៩៤
៨. 🇨🇦 កាណាដា៖ ១,៧១៥,៧៧០
៩. 🇦🇺 អូស្ត្រាលី៖ ១,៣៩០,៦៣៧
១០. 🇵🇭 ហ្វីលីពីន៖ ១,៣៥០,០០០
១១. កូរ៉េខាងត្បូង៖ ១,០៧០,៥៦៦
១២. 🇫🇷 បារាំង៖ ១,២០០,០០០
១៣. ជប៉ុន៖ ១,០០០,០០០

សម្គាល់៖ ចំនួនប្រជាជនដែលកាត់ចិន មានជីដូនជីតាដើមកំណើតចិន។ មិនរាប់បញ្ចូលជនជាតិចិនទេ។ ទិន្នន័យគឺមកពីឆ្នាំផ្សេងៗគ្នា ប៉ុន្តែថ្មីៗនេះ។

ប្រភព៖ វិគីភីឌា
This media is not supported in your browser
VIEW IN TELEGRAM
«កោះហ្គ្រីនឡែនគឺមានសារៈសំខាន់ចំពោះសន្តិសុខជាតិអាមេរិក»

រដ្ឋមន្ត្រីក្រសួងរតនាគាររបស់លោក Trump លោក Bessent និយាយថា លោក Trump កំពុងសម្លឹងមើល «លើសពីឆ្នាំនេះ លើសពីឆ្នាំក្រោយ»

«យើងមិនពឹងអ្នកក្រៅលើការងាតសន្តិសុខជាតិរបស់យើងទេ»
Channel name was changed to «ដំណឹងខ្លី | អន្តរជាតិ»
This media is not supported in your browser
VIEW IN TELEGRAM
«អាមេរិកចង់លេបត្របាក់អ៊ីរ៉ង់… ប្រជាជាតិ និងសាធារណរដ្ឋអ៊ីស្លាមគឺជាឧបសគ្គរបស់អាមេរិក» — មេដឹកនាំកំពូល Khamenei

«ប្រេង ឧស្ម័ន រ៉ែដ៏សម្បូរបែប ទីតាំងយុទ្ធសាស្ត្រ និងភូមិសាស្ត្ររបស់អ៊ីរ៉ង់ សុទ្ធតែជាអ្វីដែលគេចង់ដណ្តើម»

«ពួកគេចង់កាន់កាប់ប្រទេសនេះ»
«គ្មានសមាជិកភាពណាតូ គ្មានកងកម្លាំងបរទេស» នៅអ៊ុយក្រែន — រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko
This media is not supported in your browser
VIEW IN TELEGRAM
ព្រះច័ន្ទចំនួនបួនបានលេចចេញមកលើទីក្រុងសាំងពេទឺប៊ឺគ ប្រទេសរុស្ស៊ី

ទស្សនីយភាពនេះ ដែលត្រូវបានគេស្គាល់ថាជាបាតុភូតប៉ារ៉ាសេលីន ត្រូវបានបង្កើតឡើងដោយពន្លឺព្រះច័ន្ទដែលបក់កាត់គ្រីស្តាល់ទឹកកកនៅក្នុងបរិយាកាសត្រជាក់។
«យើងបដិសេធការជ្រៀតជ្រែករបស់អាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ាក់»

អតីតនាយករដ្ឋមន្ត្រី Nouri al-Maliki បដិសេធ «ការព្រមាន» របស់លោក Trump ខណៈដែលលោកប្រឈមមុខនឹងការវិលត្រឡប់មកកាន់អំណាចនៅក្នុងប្រទេសអ៊ីរ៉ាក់

«ខ្ញុំនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាជនអ៊ីរ៉ាក់ក្នុងការជ្រើសរើសអ្នកដែលពួកគេទុកចិត្តនោះទេ»