ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
រូបថតបង្ហាញពីការសាងសង់នាវាចម្បាំងរបស់ទីក្រុងព្យុងយ៉ាងសម្រាប់កងទ័ពជើងទឹកកូរ៉េខាងជើង។
វៀតណាមទទួលចំណូលរាប់លានពីការនាំចេញដូង

វៀតណាមបច្ចុប្បន្នមានផ្ទៃដីដាំដុះដូងជាង 200,000 ហិកតា ដែលជាដំណាំសំខាន់មួយក្នុងចំណោមដំណាំសំខាន់ៗទាំងប្រាំមួយដែលកំណត់ដោយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍ដំណាំឧស្សាហកម្មនៅឆ្នាំ 2030។

ក្នុងឆ្នាំ2010 វៀតណាមទទួលបានប្រាក់ចំណូលនាំចេញដូងចំនួន 180 លានដុល្លារ ចំណែកឆ្នាំ2023 ការនាំចេញដូងកើនដល់ 900 លានដុល្លារ។

ក្នុងឆ្នាំ2024 នេះ វៀតណាមរំពឹងថានឹងទទួលបានលើសពីពាន់លាន។

វៀតណាមមានគោលបំណងពង្រីកទំហំទីផ្សារ និងគុណភាពនៃឧស្សាហកម្មដូងនៅលើទីផ្សារពិភពលោកបន្ថែមទៀត។
This media is not supported in your browser
VIEW IN TELEGRAM
វីដេអូបង្ហាញពីប្រជាជនស៊ីរីនៅទីក្រុង Damascus កាលពីថ្ងៃអាទិត្យបានតម្រង់ជួរនៅមុខម៉ាស៊ីន ATM ដើម្បីដកប្រាក់។
This media is not supported in your browser
VIEW IN TELEGRAM
អូស្ត្រាលីបានស្វាគមន៍ឆ្នាំ២០២៥ នាមុននេះបន្តិច។
រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីបានប្រាប់ TASS ថា ទីក្រុងមូស្គូមិនទទួលយកសំណើរបស់ក្រុមការងារ Trump ដោយមិនឲ្យអ៊ុយក្រែនចូលជាសមាជិក NATO ក្នុងរយៈពេល 20 ឆ្នាំខាងមុខ តែដាក់ "កងរក្សាសន្តិភាព" អឺរ៉ុបការពារប្រទេសនេះ។
This media is not supported in your browser
VIEW IN TELEGRAM
ការធ្វើទារុណកម្ម និងអំពើហឹង្សានៅតែបន្ត - វីដេអូបង្ហាញពីការធ្វើបាបលើជនជាតិភាគតិច Alawite ក្នុងប្រទេសស៊ីរី។

ជនជាតិភាគិតច Alawites មានប្រមាណ 10% នៃចំនួនប្រជាជនស៊ីរី។
This media is not supported in your browser
VIEW IN TELEGRAM
ក្រុមតាលីបង់អាហ្វហ្គានីស្ថានកំពុងប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនជាមួយប៉ាគីស្ថានក្រោយមានការវាយប្រហាររបស់ប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ 46 នាក់។
This media is not supported in your browser
VIEW IN TELEGRAM
ក្រុមតាលីបង់ប៉ាគីស្ថាន (Tehreek-e-Taliban) កាន់កាប់ទីតាំងកងទ័ពនៅក្នុងតំបន់ជម្លោះ Khyber-Pakhtunkhwa ស្ថិតក្នុងខេត្តធំជាងជាទី៣ របស់ប៉ាគីស្ថាន។
ក្នុងសារចូលឆ្នាំថ្មី លោកប្រធានាធិបតី Xi និយាយថា គ្មាននរណាម្នាក់អាចបញ្ឈប់ "និន្នាការជាប្រវត្តិសាស្ត្រ" នៃ ការបង្រួបបង្រួម របស់ចិនជាមួយតៃវ៉ាន់បានទេ។

លោកបានបញ្ជាក់ជាថ្មីថា ទាំងចិន និងតៃវ៉ាន់ដែលនៅសងខាងច្រកសមុទ្រតៃវ៉ាន់ត្រូវស្ថិតក្នុង 'គ្រួសារតែមួយ'។
This media is not supported in your browser
VIEW IN TELEGRAM
សម្ព័ន្ធមិត្ត អាមេរិក-អង់គ្លេសបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការនៅយេម៉ែន Al-Ardi Complex ដែលជាមជ្ឈមណ្ឌលសម្រាប់សម្របសម្រួលប្រតិបត្តិការ ក្រុមសកម្មប្រយុទ្ធ Houthi និងមជ្ឈមណ្ឌលជាច្រើនទៀតនៅក្នុងរដ្ឋធានី Sanaa ។
សេណេហ្គាល់ បានបិទបញ្ចប់មូលដ្ឋានកងទ័ពបារាំងទាំងអស់ បន្ទាប់ពីមានកុបកម្មប្រឆាំងប៉ារីសជាច្រើនឆ្នាំ។
ចំនួនអន្តោប្រវេសន៍ខុសច្បាប់នៅតាមបណ្តាប្រទេសធំៗ។
This media is not supported in your browser
VIEW IN TELEGRAM
ការបែកបំពង់ទឹកដ៏ធំធ្វើឱ្យមានទឹកជន់លិចទីក្រុងប៊ែឡាំង នៅថ្ងៃចូលឆ្នាំសកល
This media is not supported in your browser
VIEW IN TELEGRAM
មន្ត្រីរដ្ឋាភិបាលទួរគីរាប់ពាន់នាក់បានដើរដង្ហែឆ្លងកាត់ស្ពាន Galata ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដោយបិទផ្លូវដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពអមនុស្សធម៌របស់អ៊ីស្រាអែលទៅលើជនជាតិប៉ាឡេស្ទីន។
ប្រភពឯករាជ្យបានបញ្ជាក់ថា អ៊ុយក្រែនបាត់បង់ទាហានជាង ១ លាននាក់រាប់បញ្ចូលទាំងអ្នកស្លាប់ និងរបួសក្នុងជម្លោះជាមួយរុស្ស៊ី។
អ្នកនាំពាក្យក្រុម Houthi លោក Yahya Saree បានបញ្ជាក់ថា កងកម្លាំងយេម៉ែនបានបាញ់ទម្លាក់យន្តហោះដ្រូន MQ-9 Reaper របស់អាមេរិក ដែលធ្វើប្រតិបត្តិការលើទីក្រុង Marib ទោះយ៉ាងណា ទីក្រុង វ៉ាស៊ីនតោនមិនមានការឆ្លើយតបឡើយ។
This media is not supported in your browser
VIEW IN TELEGRAM
ព្រឹត្តិការណ៍ផ្ទុះកាំជ្រួចថ្ងៃឆ្លងឆ្នាំនៅរដ្ឋហាវៃ បានសម្លាប់មនុស្ស២នាក់ និងរបួស ២២នាក់។
ទារកដែលកើតនៅឆ្នាំ 2025 (និងក្នុងរយៈ 14 ឆ្នាំទៅមុខទៀត។ ) ត្រូវបានចាត់ទុកជា Generation Beta ។

Gen Beta ភាគច្រើនមានសំណាងរស់នៅឆ្លងចូលសតវត្សទី 22 ។
This media is not supported in your browser
VIEW IN TELEGRAM
សហរដ្ឋអាមេរិកចាប់ផ្តើមគាំទ្រជនជាតិឃឺដតាមព្រំដែនទួរគីជាថ្មី

យោងតាមប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានឲ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមសាងសង់មូលដ្ឋានយោធានៅក្នុងទីក្រុង Kobani (Ain al-Arab) សម្រាប់ក្រុមឧទ្ទាមជនជាតិឃឺដ ដែលមានទីតាំងនៅភាគខាងជើងទីក្រុង Aleppo ក្បែរព្រំដែនតួកគី។

ក្រោយដួលរលំរបបលោក អាសាដ ក្រុមឧទ្ទាមដែលគាំទ្រដោយទួរគីបានដេញកម្ចេចក្រុមឧទ្ទាមឃឺដដែលគាំទ្រដោយអាមេរិក។