ថ្នាល​បឋម​ Primary​ Learning​ Program​-PLP
362 subscribers
419 photos
20 videos
2 files
286 links
Download Telegram
សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។
ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសម្តីមិនសមរម្យរបស់បុគ្គលមួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស មន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារឿយៗ ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

សូម​ចុច​ទីនេះ​https://www.facebook.com/share/p/14WMTUCQFPv/

សូមអរគុណ​! 🙏
2
ចូលរួមធ្វើលំហាត់​តេស្តសាកល្បង​ក្នុងថ្នាលបឋមទាំងអស់គ្នា! 📚

ភាសាខ្មែរ​ ថ្នាក់ទី១ មេរៀនទី១៣ 🤓

📝 សកម្មភាព៖

១. ផ្គូផ្គងរូបភាពជាមួយនិងពាក្យ
២. ផ្គូផ្គងពាក្យជាមួយនិងរូបភាព
៣. រៀបពាក្យតាមលំដាប់
៤. បង្កើតពាក្យតាមរូបភាព
៥. បំពេញល្បះ

#ថ្នាលបឋម #ថ្នាក់ទី១ #ភាសាខ្មែរ #PLP

សូមចុចទីនេះទៅកាន់ទំព័រ

🌐Facebook   
🌐TikTok      


សូមអរគុណ ! 🙏
1
នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានបឋមសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ" ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ នៃនាយកដ្ឋានបឋមសិក្សា។ ពិធីនេះរៀបចំឡើង ដើម្បីជាការលើកទឹកចិត្តដល់ស្ត្រីដែលជាបុគ្គលិកអប់រំទាំងអស់ដែលយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ និងយកឱកាសនេះដែរ ជួបសំណេះសំណាលជាមួយបុគ្គលិកទាំងអស់ និងពិភាក្សាអំពីបញ្ហាប្រឈមនានារបស់ស្ត្រីក្នុងវិស័យអប់រំ ដោយគូសបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

ទាញយករូបថត៖ https://drive.google.com/drive/folders/1H_dvC5ScvGdLBKhPKWVgmblYdSJ_2mY9?usp=sharing
នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃទិវាជាតិអំណាន លើកទី១១ 🤩

នាយកដ្ឋានបឋមសិក្សា បានរៀបចំស្តង់ពិពរណ៍យ៉ាងពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដូចជា៖
📖ស្វែងយល់ពីកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង
🖥 ការបង្ហាញពីការប្រើប្រាស់ “ថ្នាលបឋម” (ជំនួយការឆ្លាតវៃសម្រាប់ការរៀននិងបង្រៀន)
🌟 ការលេងល្បែងសិក្សាដើម្បីបង្កើនចំណេះដឹង

កុំភ្លេចមកចូលរួមទាំងអស់គ្នាណា 📖

ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ១១-១៥ ខែមីនា ឆ្នាំ២០២៦
ស្តង់លេខ៖ G2

#ថ្នាលបឋម #PLP #នាយកដ្ឋានបឋមសិក្សា #PED #NationalReadingDay #ទិវាជាតិអំណានលើកទី១១

សូមចុចទីនេះទៅកាន់ទំព័រ

🌐Facebook   
🌐TikTok        


សូមអរគុណ ! 🙏
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ។🤩

ជាការពិតណាស់ តួនាទីរបស់ស្ត្រី ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការកសាង និងថែរក្សាសន្តិភាព ប្រកបដោយចីរភាព និងវិបុលភាពសង្គម។


#InternationalWomenDay #ទិវាសិទ្ធិនារីអន្តរជាតិ #PLP #ថ្នាលបឋម


សូមចុចទីនេះទៅកាន់ទំព័រ

🌐Facebook   
🌐TikTok        


សូមអរគុណ ! 🙏
2
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងទិវាអន្តរជាតិនារី នៅនាយកដ្ឋានបឋមសិក្សាថា៖ «គ្រូបង្រៀនល្អ នៅកម្រិតបឋមសិក្សា ភាគច្រើនជាស្រ្តី»។

#ថ្នាលបឋម #PLP #PED #នាយកដ្ឋានបឋមសិក្សា #ទិវាអន្តរជាតិនារី #WD2026 #WomenDay
ដើម្បីអបអរទិវាជាតិអំណាន លើកទី ១១ សូមប្តូរស៊ុមប្រូហ្វាល់ទាំងអស់គ្នាណា៎ តាមរយៈតំណភ្ជាប់ខាងក្រោម៖
https://twb.nz/bookfairforreadingday032026

🗓ថ្ងៃទី ១១-១២-១៣-១៤-១៥ ខែមីនា ឆ្នាំ២០២៦ (ពុធ-ព្រហស្បតិ៍-សុក្រ-សៅរ៍-អាទិត្យ)
ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៨:០០ យប់
📍ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
👉ចូលរួមដោយសេរី!!!

#Cambodiabookfair #ទវាជាតិអំណានលើកទី១១ #NationalReadingDay

🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵

🌐Facebook    👨‍🏫Podcast
🌐YouTube     🌐Instagram
🌐TikTok        🌐Telegram 
🏫 Sala MIL   🤖MILChatbot
1
ពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណាន លើកទី ១១ ក្រោមប្រធានបទ "សំណេរនិងអំណានក្នុងបរិបទថ្មី" ត្រលប់មកវិញហើយ! 😍

សូមកុំភ្លេចចូលរួមទាំងអស់គ្នា ពីព្រោះឆ្នាំនេះ យើងមានសៀវភៅថ្មីៗ និងល្បីជាច្រើនពីអ្នកនិពន្ធជើងចាស់និងអ្នកនិពន្ធជំនាន់ថ្មីរបស់យើង! ក្រៅពីនេះ យើងក៏មានសកម្មភាពសម្រាប់កុមារដូចជាការនិទានរឿង អំណានសេរី ការផាត់ពណ៌ គូររូប និងល្បែងកម្សាន្តជាច្រើនទៀតដែលជួយផ្សារភ្ជាប់កុមារជាមួយនឹងការអាន។ បន្ថែមពីនេះ យើងក៏មានសកម្មភាពបែបសិល្បៈកម្សាន្ត ដើម្បីបម្រើអារម្មណ៍អ្នកចូលរួមផងដែរ។

ការជំរុញវិស័យអំណាននិងនិពន្ធ ចាប់ផ្តើមពីពួកយើងគ្រប់គ្នា! យើងខ្ញុំសង្ឃឹមថានឹងចួបអ្នកទាំងអស់គ្នានៅថ្ងៃពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃពេញ៖

🗓ថ្ងៃទី ១១-១២-១៣-១៤-១៥ ខែមីនា ឆ្នាំ២០២៦ (ពុធ-ព្រហស្បតិ៍-សុក្រ-សៅរ៍-អាទិត្យ)
ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៨:០០ យប់
📍ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
👉ចូលរួមដោយសេរី!!!
#Cambodiabookfair #NationalReadingDay
1
អបអរទិវាជាតិអំណាន លើកទី១១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១១ ដល់ ១៥ មីនានេះ។

លោកអ្នកក៏អាចដាក់ស៊ុមប្រូហ្វាល់ ដូចថ្នាលបឋម ដើម្បីចូលរួមអបអរទាំងអស់គ្នាបានដែរ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ ៖
https://twb.nz/bookfairforreadingday032026 🤩

ចូលរួមទាំងអស់គ្នាណា 📖

📍 ទីតាំង: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

🗓 កាលបរិច្ឆេទ: ចាប់ពីថ្ងៃទី ១១-១៥ ខែមីនា ឆ្នាំ២០២៦

🎪 ស្តង់: G2

#ថ្នាលបឋម #PLP #នាយកដ្ឋានបឋមសិក្សា #PED #NationalReadingDay #ទិវាជាតិអំណានលើកទី១១

សូមចុចទីនេះទៅកាន់ទំព័រ

🌐Facebook   
🌐TikTok


សូមអរគុណ ! 🙏
2
ចូលរួមធ្វើលំហាត់​តេស្តសាកល្បង​ក្នុងថ្នាលបឋមទាំងអស់គ្នា! 📚

គណិតវិទ្យា ថ្នាក់ទី១ មេរៀនទី១៣ 🤓

📝 សកម្មភាព៖

១. ធ្ងន់ ស្រាល
២.​​ ការថ្លឹងទម្ងន់
៣. ការថ្លឹងទម្ងន់ដោយប្រើជញ្ជីង

#ថ្នាលបឋម #ថ្នាក់ទី១ #គណិតវិទ្យា #PLP

សូមចុចទីនេះទៅកាន់ទំព័រ

🌐Facebook   
🌐TikTok

សូមអរគុណ ! 🙏
3👍1
នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សាបានសម្របសម្រួលកិច្ចប្រជុំពិនិត្យសម្រេចលើសាលាគោលដៅសម្រាប់ការសាងសង់អគារសិក្សា និងអគារពហុបំណង ជំហានទី១ នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋានBEIP ក្រោមការដឹកនាំដោយ លោកសាស្ត្រាចារ្យ ហេង គ្រេង ប្រធានគ្រប់គ្រងគម្រោង និងមានការចូលរួមពីក្រុមការងារធនាគាពិភពលោកផ្នែកអប់រំ លោកបណ្ឌិត Tsuyoshi Fukao និងលោកបណ្ឌិត ណូ ហ្វាតា ទីប្រឹក្សា សហការី នាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងសំណង់ នាយកដ្ឋានបឋមសិក្សា នាយកដ្ឋានអប់រំកុមារតូច និងនាយកដ្ឋានសុខភាពសិក្សា ដោយផ្ទាល់ចំនួន ១៧រូប ស្រី ៣រូប និងតាមប្រព័ន្ធហ្ស៊ូម ចំនួន ១៦រូប។ កិច្ចប្រជុំបានពិភាក្សាគ្នាដេីម្បីរៀបចំបញ្ជីឈ្មោះសាលាដែលបានចុះពិនិត្យទីតាំងរួចដែលអាចសាងសង់អគារសិក្សាបាន និងបញ្ជីឈ្មោះសាលាដែលមិនទាន់អាចសម្រេចការសាងសង់បាន។[...]

#BEIP #WorldBankCambodia #PED #MoEYSCambodia
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department
🐳1
[5 Days Left - ICIA 2026 Cambodia National Selection] 🏆🥳

តស់!! ​កុំភ្លេចមកចូលរួមកម្មវិធី ICIA 2026 - Cambodia National Selection ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ សៅរ៍ ទី​១៤ ខែមីនា ឆ្នាំ ២០២៦ នៅសាលាអន្តរជាតិផារ៉ាហ្គន ខាងមុខនេះទាំងអស់គ្នា​!

Only 5 Days left until ICIA 2026 - Cambodia National Selection !

📅 Date: 14th March 2026
Time: 8:00 AM – 2:00 PM
📍 Venue: Paragon International School (5th Floor)
📌 Location: https://maps.app.goo.gl/neMtEq9qZWbifHH47

Make sure to mark your calendars!

#ACSF2026 #ICIA2026 #WRO2026 #CRO2026 #STEMEOC #STEMSISTERS
2
This media is not supported in your browser
VIEW IN TELEGRAM
តស់!! មកស្គាល់ទីតាំងស្តង់របស់នាយកដ្ឋានបឋមសិក្សា និងថ្នាលបឋម នៅក្នុងទិវាជាតិអំណានទាំងអស់គ្នា! 📢

📍 ទីតាំង: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

🗓 កាលបរិច្ឆេទ: ចាប់ពីថ្ងៃទី ១១-១៥ ខែមីនា ឆ្នាំ២០២៦

🎪 ស្តង់: G2

#ថ្នាលបឋម #PLP #នាយកដ្ឋានបឋមសិក្សា #PED #NationalReadingDay #ទិវាជាតិអំណានលើកទី១១

សូមចុចទីនេះទៅកាន់ទំព័រ

🌐Facebook   
🌐TikTok

សូមអរគុណ ! 🙏
2
កម្មវិធីទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

១១ មីនា ២០២៦ | រាជធានីភ្នំពេញ

#11thNRD #NRD2026 #11thNationaReadingDay

🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵

🌐Facebook    👨‍🏫Podcast
🌐YouTube     🌐Instagram
🌐TikTok        🌐Telegram 
🏫 Sala MIL   🤖MILChatbot
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1