PostKhmerAsia-PKA
121 subscribers
869 photos
37 videos
2 files
2.23K links
សារព័ត៌មានអេឡិចត្រូនិច Post Khmer Asia - PKA
សូមជួយ Like Page Facebook: www.facebook.com/postkhmerasia
Download Telegram
មន្រ្តីជំនាញ ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កក មកពីវៀតណាម ចំនួន ១០០កេសក្រដាស ស្មើនឹង១៥០០គីឡូក្រាម

នេះបើយោងតាមការបង្ហោះរបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម នៅវេលាម៉ោង១៨ និង០៥នាទី នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន ១០០កេសក្រដាស ស្មើនឹង១៥០០គីឡូក្រាម តាមការឆ្លើយបញ្ជាក់របស់ម្ចាស់ដឹកស្លាបមាន់ថា៖ ស្លាបមាន់ទាំងនេះដឹកនាំចេញពីប្រទេសវៀតណាម រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
បុរស​មួយក្រុម​រងការ​ចោទប្រកាន់​ពី​ស្ត្រី​រងគ្រោះ​ថាបាន​ប្រេីហឹង្សា​ទៅលេីនាង​បណ្ដាលអោយ​រងរបួស​ផ្ទៃ​មុខ​ និង​ ភ្នែក​ ក្នុង​បន្ទប់​ខារ៉ា​អូខេ​ មួយ​កន្លែង​នៅ​ បឹងកក់​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ កាល​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​ ៧​ ឈាន​ចូល​ថ្ងៃ​ទី​ ៨​ ខែ​ សីហា​ ឆ្នាំ​ ២០២៥​ ។
ប្រភព​បាន​អោយដឹងថា​នៅ​វេលាយប់ថ្ងៃទី​ ៧​ ខែ​ សីហា​ ឆ្នាំ​ ២០២៥​ វេលាម៉ោង​ ២១:៣៥​ នាទី​ មាន​ភ្ញៀវ​មួយក្រុុមជិះរថយន្ត​ Lexus 570 ពណ៌ខ្មៅ​ ស្លាកលេខ​ AN-1211 ភ្នំពេញ​ និង​ រថយន្ដ​ Range Rover ពណ៌ខ្មៅ​មួយគ្រឿង​ស្លាក​លេខ​ 2BH-1211 ភ្នំពេញ​ ចូលទៅ​ផឹកស៊ី​ច្រៀង​ខារ៉ា​អូខេ​នៅ​បន្ទប់​លេខ​ ៦៦៦៦​ ។ បន្ទាប់​ពី​ផឹក​ស៊ី​ស្រវឹង​ ភ្ញៀវ​បុរស​ទាំងនោះ​បាន​អុកកែវ​ខ្លាំង​បណ្ដាលអោយ​បែក​កញ្ចក់​តុក​អស់​ចំនួន​ ៣​ ។ រហូត​ដល់​ម៉ោង​ជាង១រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៨​ សីហា​ ឆ្នាំ​២០២៥​ ក្រុម​ភ្ញៀវ​ទាំងនោះ​ហៅ​គិតលុយ​ មេការ​ក៏បាន​គិត​លុយទាំងថ្លៃបែកកញ្ចក់៣​ សរុបទាំងអស់ជាង​ ១០០០​ ដុល្លារ​ ។ ដោយឃេីញ​មេការ​គិតលុយទាំងថ្លៃ​បែក​កញ្ចក់តុក៣​ ចំនួន​ ៤៥០​ ដុល្លារ​ ភ្ញៀវ​ម្នាក់ដែល​ទំនងជា​មេគេ​ បាន​ទះ​កំភ្លៀងមេការ​ជា​ច្រេីនដៃហេីយ​នាំ​គ្នាដេីរចេញទៅ​ឆ្លងកាត់​កាមេរ៉ាសុវត្ថិភាព​ដូច​គ្មាន​រឿងអីកេីតឡេីង​ ។
តាម​ការ​ស្រាវជ្រាវ​អត្តសញ្ញាណ​ម្ចាស់​គណនី​ធនាគារ​ទូទាត់លុយ​ ម្ចាស់​ គណនីមាន​ឈ្មោះ​ ចាន់​ គង់​ ចំណែកម្ចាស់​រថយន្តទាំង២ខាងលេី​ត្រូវបានគេស្គាល់ថា​ ឈ្មោះ​ ចាន់​ ហាក់​ រស់នៅផ្ទះ​ភូមិ២​ ផ្លូវ​ ៤២០​ សង្កាត់​ បឹង​ត្របែក​ ខណ្ឌ​ ចំការ​មន​ ។
ពេលនេះ​ជនរងគ្រោះ​បាន​កំពុងរៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អ្នក​បង្ករ​អំពេីហឹង្សា​អោយ​សមត្ថកិច្ចចាត់ការតាម​ផ្លូវច្បាប់​ ។ សង្ឃឹមថា​សមត្ថកិច្ច​នឹងរក​យុត្តិធម៌​ជូន​ស្ត្រីរងគ្រោះ​ ។