PassApp Driver
9.66K subscribers
379 photos
14 videos
30 links
Download Telegram
ក្រុមហ៊ុន PassApp សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សេវាកម្មអតិថិជននៅព្រលានយន្តហោះ»

កាលពីថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន PassApp បានសហការជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) រៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ "Airport Customer Service" ជូនដល់ដៃគូបើកបររបស់ខ្លួន។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងការពង្រឹងវិជ្ជាជីវៈដល់ដៃគូបើកបរដែលបម្រើសេវាកម្មនៅក្នុងបរិវេណអាកាសយានដ្ឋាន ឱ្យកាន់តែប្រសើរឡើងស្របតាមស្តង់ដារអន្តរជាតិ។

ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ វគ្គបណ្តុះបណ្តាលនេះត្រូវបានសម្របសម្រួល និងឧទ្ទេសនាមដោយ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

#PassAppDriver #PassAppCambodia
155👍54🥰33👏22🔥9🤔2
សេចក្តីជូនដំណឹងស្តីពី ការចុះឈ្មោះជាដៃគូអ្នកបើកបរសម្រាប់ម៉ូតូ សាខាភ្នំពេញ🛺
ដើម្បីភាពងាយស្រួលសម្រាប់បងៗ ពូៗ ដែលមានបំណងចង់ក្លាយជាដៃគូបើកបររបស់ផាសអ៊ែប សូមយកឯកសារភ្ជាប់មកជាមួយរួមមាន៖
👉🏻 ត្រូវមានសញ្ជាតិខ្មែរ ( មានអាយុចាប់ពី 18ឆ្នាំឡើងទៅ )
👉🏻 កាតគ្រីម៉ូតូ ( ច្បាប់ដើម ) លិខិតទិញ- លក់ ( ច្បាប់ដើម ឬច្បាប់ចម្លង )
👉🏻 អត្តសញ្ញាណប័ណ្ណ ( ច្បាប់ដើម )
👉🏻 រូបថត 4X6 ចំនួន 2 សន្លឹក
👉🏻អាចអាន / អាចសរសេរភាសាខ្មែរបាន ( ចេះភាសាអង់គ្លេស កាន់តែល្អ )
📞 ព័ត៌មានបន្ថែម
ក្នុងករណីមានចម្ងល់ ឬបញ្ហាបន្ថែម សូមទាក់ទងតាមរយៈ៖
ទូរស័ព្ទ៖ 016 789 123
ហ្វេសប៊ុកផេកអ្នកបើកបរផ្លូវការរបស់ក្រុមហ៊ុន PassApp Drivers
អរគុណសម្រាប់ការគាំទ្រ និងជឿទុកចិត្ត

លីងចុះឈ្មោះ​ : https://forms.office.com/r/iRZi5qSKR0
79👍39👏16🤬4🥰3🤔1🥱1
កម្មវិធី គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរម៉ូតូកង់បី🛺

ឱកាសមាសសម្រាប់បងៗដៃគូ PassApp! អញ្ជើញមកកាន់ទីតាំង TVS ផ្ទាល់ ដើម្បីទទួលបានអត្ថប្រយោជន៍ដូចជា៖

🔧ការពិនិត្យមើលម៉ូតូកង់បី

🎁កាដូអនុស្សាវរីយ៍ពី PassApp និង TVS

💡ការណែនាំអំពីបច្ចេកទេសថែទាំយានយន្តឱ្យបានត្រឹមត្រូវ

📍ទីតាំង៖ https://maps.app.goo.gl/AhRhN74vxkhYqYQNA

📅កាលបរិច្ឆេទ៖ ថ្ងៃទី ០១, ០២, ០៣ ខែមេសា ឆ្នាំ ២០២៦
ចាប់ពីម៉ោង 09ព្រឹក ដល់ម៉ោង 04 រសៀល

ប្រញាប់ឡើង ចំនួនមានកំណត់!

#PassApp #PassAppCambodia #PassAppDriver
70👍39🥰8🤯6🥴5😁2👏1
សកម្មភាពថ្ងៃទី1 ចាប់ផ្តើមហើយ!

កម្មវិធី «គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ» រវាង PassApp និង TVS បានចាប់ផ្តើមហើយ!

សម្រាប់បងៗដែលមិនទាន់បានមកដល់ អាចអញ្ជើញមកបាន៖

📅 ថ្ងៃនេះ ដល់ថ្ងៃទី០3 មេសា
🏢 ទីតាំង៖ ការិយាល័យលក់ TVS តាមបណ្តោយមហាវិថី 1019 (ភ្នំពេញ-ហាណូយ)
📍 ផែនទី៖ https://maps.app.goo.gl/hSKHStgxNweARDV36

ចាប់ពីម៉ោង 09 ព្រឹក ដល់ម៉ោង 04 រសៀល

👉🏻មកចូលរួមទាំងអស់គ្នាណា! យើងរង់ចាំស្វាគមន៍បងៗជានិច្ច។

*បញ្ជាក់៖ កង់បីប្រភេទអ្វីក៏អាចចូលរួមបានដែរ

#PassApp #PassAppCambodia #PassAppDriver
75👍9🤔5🔥4🤯4😢3👏1