PassApp Driver
9.79K subscribers
360 photos
14 videos
28 links
Download Telegram
ក្រុមហ៊ុនផាសអ៊ែប (PassApp) តំណាងឲ្យអតិថិជន និងដៃគូអ្នកបើកបរទាំងអស់ បានចូលរួមឧបត្ថម្ភអង្ករ ចំនួន ១០០ តោន ជូនដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្ដោយព្រំដែនកម្ពុជាថៃ និងបងប្អូនជនភៀសសឹក តាមរយ: Eat More 🇰🇭

ស្មារតីរួបរួមគ្នា​ សាមគ្គីភាព​​ដើម្បីជាតិយើង​ ​🇰🇭

#PassApp #PassAppCambodia #Peace
343👍168🙏88🥰32👏25
សូមអរគុណ ដល់បងៗដែលជាដៃគូបើកបរផាសអ៊ែបទាំងអស់គ្នាសម្រាប់ការខិតខំប្រឹងប្រែងក្នុងអំទ្បុងពេលភ្លៀងធ្លាក់ 🌧

សូមជូនពរបងៗធ្វើដំណើរប្រកបទៅដោយសុខសុវត្ថិភាព និង ប្រុងប្រយ័ត្នទាំងអស់គ្នា🙏❤️
235👍108🙏41🥰30👏25🤔4
ថតនិង ត្រួតពិនិត្យស្ទីកគ័រក្នុងកម្មវិធីអ្នកបើកបរ ដើម្បីរួមចំណែកលុបបំបាត់គ្រឿងញៀន🛺

👉🏻សម្រាប់ដៃគូបើកបរអាចមកទទួលស្ទីកគ័រ « ទេ ចំពោះគ្រឿងញៀន » ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

📍ទីតាំង៖ ផ្ទះលេខ 59 ផ្លូវលេខ 608 សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

📣ព័ត៌មានបន្ថែម ក្នុងករណីមានចម្ងល់ ឬបញ្ហាបន្ថែម សូមទាក់ទងតាមរយៈ៖

📞 ទូរស័ព្ទ៖ 016 789 123

🤳ហ្វេសប៊ុកផេកអ្នកបើកបរផ្លូវការរបស់ក្រុមហ៊ុន PassApp Driver
189👍121🥰18🙏18👏16🤯4🔥3😐2
💡គន្លឹះងាយៗដើម្បីទទួលបានអតិថិជនកាន់តែច្រើន

😊 ផ្ដល់ស្នាមញញឹម និងអាកប្បកិរិយាល្អ ចេះជួយយកអាសារអ្នកដំណើរ

🧼 រក្សាអនាម័យក្នុងយានជំនិះឱ្យមានសណ្តាប់ធ្នាប់

📞 សួរទីតាំងអ្នកដំណើរឱ្យបានត្រឹមត្រូវ។ បើមានការយឺតយ៉ាវ ត្រូវផ្ដល់ដំណឹងទៅអ្នកដំណើរជាមុន

📍 បើកបរទៅតាមទីតាំងដែលបានកំណត់ក្នុង App ឱ្យបានត្រឹមត្រូវបំផុត

🤝 មានភាពស្មោះត្រង់ រក្សាតម្លៃ និងវិជ្ជាជីវៈជាអ្នកបើកបរដែលអតិថិជនទុកចិត្តបំផុត

សូមជូនពរបងប្អូនបើកបរប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា! 🙏អរគុណសម្រាប់ការបន្តគាំទ្រជាមួយ ផាសអ៊ែប! 💙
253👍112🙏44🥰27👏9🔥8😢6🤨6🤝6🤯21
ក្រុមហ៊ុន PassApp សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សេវាកម្មអតិថិជននៅព្រលានយន្តហោះ»

កាលពីថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន PassApp បានសហការជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) រៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ "Airport Customer Service" ជូនដល់ដៃគូបើកបររបស់ខ្លួន។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងការពង្រឹងវិជ្ជាជីវៈដល់ដៃគូបើកបរដែលបម្រើសេវាកម្មនៅក្នុងបរិវេណអាកាសយានដ្ឋាន ឱ្យកាន់តែប្រសើរឡើងស្របតាមស្តង់ដារអន្តរជាតិ។

ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ វគ្គបណ្តុះបណ្តាលនេះត្រូវបានសម្របសម្រួល និងឧទ្ទេសនាមដោយ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

#PassAppDriver #PassAppCambodia
154👍54🥰33👏22🔥9🤔2
សេចក្តីជូនដំណឹងស្តីពី ការចុះឈ្មោះជាដៃគូអ្នកបើកបរសម្រាប់ម៉ូតូ សាខាភ្នំពេញ🛺
ដើម្បីភាពងាយស្រួលសម្រាប់បងៗ ពូៗ ដែលមានបំណងចង់ក្លាយជាដៃគូបើកបររបស់ផាសអ៊ែប សូមយកឯកសារភ្ជាប់មកជាមួយរួមមាន៖
👉🏻 ត្រូវមានសញ្ជាតិខ្មែរ ( មានអាយុចាប់ពី 18ឆ្នាំឡើងទៅ )
👉🏻 កាតគ្រីម៉ូតូ ( ច្បាប់ដើម ) លិខិតទិញ- លក់ ( ច្បាប់ដើម ឬច្បាប់ចម្លង )
👉🏻 អត្តសញ្ញាណប័ណ្ណ ( ច្បាប់ដើម )
👉🏻 រូបថត 4X6 ចំនួន 2 សន្លឹក
👉🏻អាចអាន / អាចសរសេរភាសាខ្មែរបាន ( ចេះភាសាអង់គ្លេស កាន់តែល្អ )
📞 ព័ត៌មានបន្ថែម
ក្នុងករណីមានចម្ងល់ ឬបញ្ហាបន្ថែម សូមទាក់ទងតាមរយៈ៖
ទូរស័ព្ទ៖ 016 789 123
ហ្វេសប៊ុកផេកអ្នកបើកបរផ្លូវការរបស់ក្រុមហ៊ុន PassApp Drivers
អរគុណសម្រាប់ការគាំទ្រ និងជឿទុកចិត្ត

លីងចុះឈ្មោះ​ : https://forms.office.com/r/iRZi5qSKR0
79👍37👏16🤬4🥰3🤔1🥱1
កម្មវិធី គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរម៉ូតូកង់បី🛺

ឱកាសមាសសម្រាប់បងៗដៃគូ PassApp! អញ្ជើញមកកាន់ទីតាំង TVS ផ្ទាល់ ដើម្បីទទួលបានអត្ថប្រយោជន៍ដូចជា៖

🔧ការពិនិត្យមើលម៉ូតូកង់បី

🎁កាដូអនុស្សាវរីយ៍ពី PassApp និង TVS

💡ការណែនាំអំពីបច្ចេកទេសថែទាំយានយន្តឱ្យបានត្រឹមត្រូវ

📍ទីតាំង៖ https://maps.app.goo.gl/AhRhN74vxkhYqYQNA

📅កាលបរិច្ឆេទ៖ ថ្ងៃទី ០១, ០២, ០៣ ខែមេសា ឆ្នាំ ២០២៦
ចាប់ពីម៉ោង 09ព្រឹក ដល់ម៉ោង 04 រសៀល

ប្រញាប់ឡើង ចំនួនមានកំណត់!

#PassApp #PassAppCambodia #PassAppDriver
69👍38🥰8🤯5🥴5😁2👏1