Orkidē Development
2.6K subscribers
1.76K photos
220 videos
714 links
Welcome to Orkide Development, We Are One Of The Fastest Growing Real Estate Developer In Cambodia.
Download Telegram
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណាអគ្គនាយិកានិងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ព្រមទាំងវត្តមានអញ្ជើញចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សមាជិកក្រុមប្រឹក្សាភិបាល និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន និងអតិថិជនរបស់បុរីអ័រគីដេផងដែរ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះធម្មវនវាសី ចន្ទមុនី ព្រះសមុហ៍គណខេត្តព្រះសង្ឃាធិបតីវត្តចន្ទប្បជោនារាម (ហៅវត្តតាសុត) ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជូនដល់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សហនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងក្រុមគ្រួសារ ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។