NUM
12.8K subscribers
6.2K photos
270 videos
34 files
1.23K links
Channel នេះបង្កេីតឡេីងសម្រាប់ព័ត៌មានទូទៅអំពីសាកលវិទ្យាល័យជាតិគ្រប់គ្រង​ (National University of Management)
Download Telegram
📘 𝐓𝐡𝐞 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐂𝐨𝐮𝐫𝐬𝐞 𝐨𝐧 𝐏𝐨𝐥𝐢𝐜𝐲 𝐚𝐧𝐝 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 (𝐑𝐨𝐮𝐧𝐝 3) – 𝐖𝐞𝐞𝐤 𝟒 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝!

Participants of the Certificate Course on Policy and Program Evaluation (Round 3) completed Week 4 today at the NUM International Campus, focusing on 𝐌𝐨𝐝𝐮𝐥𝐞 𝟒: 𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐓𝐡𝐞 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐬𝐬.

#NUM #AERI #SchoolofPublicPolicy #COMPASSInstitute #UNICEFCambodia #PolicyEvaluation #CapacityBuilding
3
ក្រោមការដឹកនាំ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ សាកលវិទ្យាធិការ កម្មវិធីអន្តរជាតិផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំសកម្មភាពសប្បុរសធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សនៅជុំរំភៀសសឹក វត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ឯកឧត្តមសាស្ត្រាចារ្យ សាកលវិទ្យាធិការ តែងតែលើកទឹកចិត្តឱ្យសិស្សនិស្សិត មិនត្រឹមតែខិតខំសិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាអ្នកនៅសមរភូមិក្រោយ ដែលតែងតែចូលរួមធ្វើអ្វីៗតាមលទ្ធភាព ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងស្មារតីរួមចំណែកជួយគ្នាទៅវិញទៅមក ក្នុងគ្រាដែលបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សកំពុងត្រូវការការគាំទ្រ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ និស្សិត និងសប្បុរសជនទាំងអស់ ដែលបានចូលរួមគាំទ្រជាថវិកា និងសម្ភារៈសិក្សា សម្រាប់សកម្មភាពសប្បុរសធម៌នាពេលនេះ។

Connect with our Community: https://linktr.ee/numilaw

#num #numilaw #openadmission2026
2