NUM
12.7K subscribers
6.3K photos
279 videos
34 files
1.26K links
Channel នេះបង្កេីតឡេីងសម្រាប់ព័ត៌មានទូទៅអំពីសាកលវិទ្យាល័យជាតិគ្រប់គ្រង​ (National University of Management)
Download Telegram
សាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសបានសហការរៀបចំកម្មវិធីបាឋកថាស្តីពី៖ "ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០" ដោយមានវាគ្មិនកិត្តិយស ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសម្របសម្រួលដោយ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ។ បាឋកថានេះបានធ្វើឡើងនៅថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣០នាទី ដល់ម៉ោង១១ ព្រឹក នៅសាលអគារB នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង៕

Get to know more about NUM: https://linktr.ee/NUM_Social_Media
4
Forwarded from BTV News
ឯកឧត្តម ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ https://www.btv.com.kh/article/55484

Website | Facebook | Telegram | TikTok
2👍1
កម្មវិធីសំណេះសំណាលជាមួយព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងលោកគ្រូអ្នកគ្រូដែលបង្រៀនក្នុងមហាវិទ្យាល័យគ្រប់គ្រង ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នារសៀលថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤៕

Get to know more about NUM: https://linktr.ee/NUM_Social_Media
6
Congratulations to our Junior Student, Ms. Lim Porly, who is leaving Cambodia for Thailand to study for one semester at Mahidol University through AIMS Scholarship.

We wish her the best of luck in her studies and all the exciting adventures that lie ahead!

#NUMInternationalCollege #GoInternational
👏9👍41
សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សូមអរគុណដល់សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា (JJL) បានសហការគ្នារៀបចំវគ្គសិក្សាពិសេសជូនដល់និស្សិតផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដោយមានសាស្ត្រាចារ្យ និងមេធាវីជនជាតិជប៉ុន ជាគ្រូឧទ្ទេស និងមានការបកប្រែជាភាសាខ្មែរ ដែលបានធ្វើឡើងនៅសាកលវិទ្យាល័យទាំងពីរចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤៕

Get to know more about NUM: https://linktr.ee/NUM_Social_Media
4