NUM
12.7K subscribers
6.3K photos
279 videos
34 files
1.26K links
Channel នេះបង្កេីតឡេីងសម្រាប់ព័ត៌មានទូទៅអំពីសាកលវិទ្យាល័យជាតិគ្រប់គ្រង​ (National University of Management)
Download Telegram
សាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសបានសហការរៀបចំកម្មវិធីបាឋកថាស្តីពី៖ "ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០" ដោយមានវាគ្មិនកិត្តិយស ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសម្របសម្រួលដោយ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ។ បាឋកថានេះបានធ្វើឡើងនៅថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣០នាទី ដល់ម៉ោង១១ ព្រឹក នៅសាលអគារB នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង៕

Get to know more about NUM: https://linktr.ee/NUM_Social_Media
4
Forwarded from BTV News
ឯកឧត្តម ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ https://www.btv.com.kh/article/55484

Website | Facebook | Telegram | TikTok
2👍1
កម្មវិធីសំណេះសំណាលជាមួយព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងលោកគ្រូអ្នកគ្រូដែលបង្រៀនក្នុងមហាវិទ្យាល័យគ្រប់គ្រង ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នារសៀលថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤៕

Get to know more about NUM: https://linktr.ee/NUM_Social_Media
6