NUM
12.7K subscribers
6.29K photos
279 videos
34 files
1.26K links
Channel នេះបង្កេីតឡេីងសម្រាប់ព័ត៌មានទូទៅអំពីសាកលវិទ្យាល័យជាតិគ្រប់គ្រង​ (National University of Management)
Download Telegram
ទំព័រហ្វេកប៊ុកផ្លូវការ (Facebook Page) របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង មានតែមួយគត់
facebook.com/num.edu.kh
6👍3
Media is too big
VIEW IN TELEGRAM
ចំណាប់អារម្មណ៍របស់និស្សិតតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២៥ ដែលទើបប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម័យប្រឡងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២៧ នឹងចាប់ផ្តើមចូលសិក្សា ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ និស្សិតដែល មានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាចចុះឈ្មោះ បង់ថ្លៃសិក្សាតាមរយៈតំណខាងក្រោម
numregister.com

សូមអរគុណ!
3
នៅថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកស្រី ស៊ឹម សុវិចារណ៍ សាកលវិទ្យាធិការរង ទទួលបន្ទុកIQA និងផែនការយុទ្ធសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានទទួលស្វាគមន៍បុគ្គលិកអប់រំនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដែលដឹកនាំដោយ បណ្ឌិត ពៅ ពិសិដ្ឋ ប្រធាននាយកដ្ឋានសហប្រតិបត្តិការនិងព័ត៌មាន ដើម្បីចុះពិនិត្យ និងផ្ទៀងផ្ទាត់លើលក្ខណៈសម្បត្តិរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង៕

Get to know more about NUM: https://linktr.ee/NUM_Social_Media
1
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២៧ នឹងចាប់ផ្តើមចូលសិក្សា ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។

និស្សិតដែល មានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាចចុះឈ្មោះ បង់ថ្លៃសិក្សាតាមរយៈតំណខាងក្រោម
numregister.com

ក្រោយពីអ្នកបានចុះឈ្មោះ និងបង់ថ្លៃសិក្សារួច អ្នកនឹងមានតំណសម្រាប់ចូលក្រុមតេឡេក្រាម។ សូមចូលក្រុមតេឡេក្រាមនោះដើម្បីបុគ្គលិកសិក្សា ងាយស្រួលក្នុងការផ្តល់ព័ត៌មាន និងទំនាក់ទំនងផ្សេងៗ។

សូមអរគុណ!
4👍2
សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមជូនពរនិស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី២៩ វេនចន្ទ-សុក្រ ទាំងអស់ឱ្យទទួលបានជោគជ័យ និងមានសំណាងល្អក្នុងការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រនាពេលខាងមុខ។

សម័យប្រឡង៖ ២១-២២ សីហា ២០២៤

សូមថែរក្សាសុខភាពឱ្យបានល្អ!

#numstateexam2024 #num168

Get to know more about NUM: https://linktr.ee/NUM_Social_Media
75👏7
សេចក្តីជូនដំណឹងអំពីកាលបរិច្ឆេទនៃការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាន់ទី២៩៕
5👍1
លិខិតបដិសេធ បុគ្គលឈ្មោះ ចេង សុខ មិនមានក្នុងបញ្ចីនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឡើយ។ សូមនិស្សិត និងសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន តាមសេចក្តីដូចបានសរសេរក្នុងលិខិតបដិសេធនេះ៕
6👍2
🎉 Exciting Opportunity for Cambodian Youth! 🌟

Are you aged 18-29, living in Phnom Penh, and either university-educated or have 1-2 years of work experience? This FREE program is just for you!

Read more about the program: https://cutt.ly/jelATFhL

Join us to gain valuable skills, learn to be a high-performer, and kickstart your career. Don't miss out
👉 Apply now and take the first step towards becoming a future leader!

How to Apply: https://forms.gle/GrShs9S8kghCw2TP8.
***Note: People with Basic English & From Diverse Backgrounds are Encouraged to Apply

This program was developed by The Capacity Specialists under the USAID Cambodia Advancing Youth Leadership Project and funded by USAID Cambodia.

#youthleadership #YouthEmpowerment #CareerSuccess #USAID #USAIDCambodiaAYL #TheCapacitySpecialists #PhnomPenh
====================
📞 Contact us:
087 484 808 | 061 722 233

Facebook | LinkedIn | Telegram | Website
2👍1
3
Forwarded from NUM Faculty of Tourism
Media is too big
VIEW IN TELEGRAM
ក្រុមនិស្សិតទេសចរណ៍ឆ្នាំទី១ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានផ្តល់ចំណាប់អារម្មណ៍ទាក់ទងនឹងការចុះឈ្មោះទៅទស្សនា និងស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធពីការអភិវឌ្ឍននៅតំបន់ភូមិភាគឦសាន



➡️កុំភ្លេច Follow ដើម្បីទទួលបានព័ត៌មានពីបរិញ្ញាបត្រទេសចរណ៍ និងបរិញ្ញាបត្របដិសណ្ឋារកិច្ច
➡️ https://t.me/NUM_tourism
➡️Facebook:https://www.facebook.com/NUMFacultyofTourism/
👍32
[ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា] | GAW Series: Study in the USA and Canada Fair

🥳 GAW Series: Study in the USA and Canada Fair គឺជាកម្មវិធីដែលប្រមូលផ្តុំព័ត៌មានអំពីការសិក្សាទៅលើកម្មវិធីសិក្សាគ្រប់កម្រិតនៅបណ្តាសាលា និងសាកលវិទ្យាល័យល្បីៗក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា។

🌟ចុះឈ្មោះចូលរួមដោយសេរីតាមតំណភ្ជាប់នេះ៖ 📌 https://forms.office.com/r/Ldap2A3X1v

ជាមួយកម្មវិធីនេះ អ្នកទាំងអស់គ្នាអាច:
- សាកសួរព័ត៌មានតាមស្តង់នីមួយៗ
- ចូលរួមកម្មវិធីសិក្ខាសាលាដែលមានការចែករំលែកព័ត៌មានសំខាន់ៗ
- ទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ

🌟ពិព័រណ៍នេះត្រូវបានរៀបចំដោយ WEduAbroad | WEduShare និងធ្វើឡើងដោយផ្ទាល់នៅ

🗓កាលបរិចេ្ឆទ: ថ្ងៃ សៅរ៍ ទី 21 ខែ កញ្ញា ឆ្នាំ 2024
🕐ពេលវេលា: 1PM - 5PM
📍ទីតាំង:អគារ Garden in the Air (GIA) Tower កោះពេជ្រ

លេខទូរស័ព្ទទំនាក់ទំនង: 023 902 903 | 017 54 83 54 | 081 63 63 60

#StudyAbroadFair #GoAbroadwithWDS  #TheJourneytoHigherEducation #USA #Canada
9👍1
សាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសទទួលរៀបចំកម្មវិធីបាឋកថាស្តីពី៖ "ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០" ដោយមានវាគ្មិនកិត្តិយស ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ បាឋកថានេះនឹងធ្វើឡើងថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣០នាទី ដល់ម៉ោង១១ ព្រឹក នៅសាលអគារB នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

និស្សិត និងសាធារណៈជន អាចចុះឈ្មោះតាមតំណ ឬស្កេន QR Code ក្នុងខិតបណ្ណខាងក្រោម៖ https://forms.gle/DeWetYwE3MdrMFqS8

Get to know more about NUM: https://linktr.ee/NUM_Social_Media
2👍1
ពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២៧ (វគ្គទី១) ក្រោមអធិបតីភាព សាស្ត្រាចារ្យ ហោ​ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅសាលអគារB ថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤៕

Get to know more about NUM: https://linktr.ee/NUM_Social_Media
7