National Meanchey University-NMU News
787 subscribers
3.95K photos
23 videos
7 files
62 links
Download Telegram
[សន្និសីទវិទ្យាសាស្រ្តលើកទី៩ នៃសាកលវិទ្យាល័យជាតិមានជ័យ]

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមសន្និសីទវិទ្យាសាស្រ្តលើកទី៩ នៃសាកលវិទ្យាល័យជាតិមានជ័យស្តីពីការអភិវឌ្ឍកសិកម្មនិងអភិវឌ្ឍជនបទ ក្រោមប្រធានបទ “ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បី ចីរភាពសេដ្ឋកិច្ចសង្គមនិងបរិស្ថាន”នៅសាកលវិទ្យាល័យជាតិមានជ័យ។

គួរបញ្ជាក់ផងដែរថា សន្និសីទនេះមានការចូលរួមពីតំណាង គ្រឹះស្ថានជាសមាជិកទាំងអស់របស់សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិ ដោយផ្តោតលើប្រធានបទគោលចំនួន១២ប្រធាន និងដាក់តាំងបង្ហាញសរុប៣១០ប្រធានបទ ដើម្បីវាយតម្លៃនិង បោះពុម្ពនៅក្នុងសៀវភៅទស្សនាវដ្តីនៃសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ នៅសាកលវិទ្យាល័យជាតិមានជ័យ។

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#vathanasann #vathanasannmoeys #CDDE #Duraseksa #moeyscambodia
ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
📣 សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) ចំនួន៤០-៦០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ 🇰🇭🇷🇺

‼️ កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
📌 គេហទំព័រស្នើសុំអាហារូបករណ៍៖ https://education-in-russia.com/
☎️ ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
១.សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី
Facebook: https://www.facebook.com/acssr.cambodia
២. មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី
Facebook: https://www.facebook.com/rcckcam

#ACSRF #StudyinRussia
#RussianScholarship
អបអរសាទរ ខួបលើកទី ៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY )
១០ ធ្នូ ១៩៤៨ ~ ១០ ធ្នូ ២០២៥
#សាកលវិទ្យាល័យជាតិមានជ័យ
អបអរសាទរ ខួបលើកទី២៧ ទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥)។ កម្ពុជាស្រលាញ់សន្តិភាព 🇰🇭❤️
📢 សេចក្តីជូនដំណឹង
ស្តីពីការពន្យារពេលដាក់ពាក្យ និងការប្រឡងអាហារូបរណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញអក្សរសាស្ត្រខ្មែរ។
ដោយសារស្ថានភាពសង្គ្រាម ការទទួលពាក្យត្រូវបានពន្យាររហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៦ និងការប្រឡងត្រូវបានពន្យាររហូតដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៦។

សូមនិស្សិត និងសាធារណជនដែលពាក់ព័ន្ធ មេត្តាជ្រាប និងត្រៀមខ្លួនឲ្យបានសមស្រប។
សូមអរគុណ 🙏
#សេចក្តីជូនដំណឹង #អាហារូបរណ៍ #អក្សរសាស្ត្រខ្មែរ
#សាកលវិទ្យាល័យជាតិមានជ័យ
ថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។