National Meanchey University-NMU News
788 subscribers
3.95K photos
23 videos
7 files
62 links
Download Telegram
[សន្និសីទវិទ្យាសាស្រ្តលើកទី៩ នៃសាកលវិទ្យាល័យជាតិមានជ័យ]

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមសន្និសីទវិទ្យាសាស្រ្តលើកទី៩ នៃសាកលវិទ្យាល័យជាតិមានជ័យស្តីពីការអភិវឌ្ឍកសិកម្មនិងអភិវឌ្ឍជនបទ ក្រោមប្រធានបទ “ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បី ចីរភាពសេដ្ឋកិច្ចសង្គមនិងបរិស្ថាន”នៅសាកលវិទ្យាល័យជាតិមានជ័យ។

គួរបញ្ជាក់ផងដែរថា សន្និសីទនេះមានការចូលរួមពីតំណាង គ្រឹះស្ថានជាសមាជិកទាំងអស់របស់សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិ ដោយផ្តោតលើប្រធានបទគោលចំនួន១២ប្រធាន និងដាក់តាំងបង្ហាញសរុប៣១០ប្រធានបទ ដើម្បីវាយតម្លៃនិង បោះពុម្ពនៅក្នុងសៀវភៅទស្សនាវដ្តីនៃសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ នៅសាកលវិទ្យាល័យជាតិមានជ័យ។

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#vathanasann #vathanasannmoeys #CDDE #Duraseksa #moeyscambodia