National Meanchey University-NMU News
788 subscribers
3.95K photos
23 videos
7 files
62 links
Download Telegram
អបអរសាទរ ខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៥
#សាកលវិទ្យាល័យជាតិមានជ័យ
នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំប្រារព្ធសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ៖ “ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យ នាយកវិទ្យាស្ថាន លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ អ្នកស្រាវជ្រាវ និស្សិត សិស្សានុសិស្សវិទ្យាល័យរដ្ឋនិងឯកជនប្រមាណ ៧៧២ នាក់។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ បានធ្វើសេចក្តីរាយការណ៍សង្ខេបពីប្រវត្តិ ដំណើរការរីកម្រើន និងសារៈសំខាន់នៃសន្និសីទថ្នាក់ជាតិនេះ ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៤ មកដល់ពេលបច្ចុប្បន្ន។ សម្រាប់សន្និសីទលើកទី៩នេះ មានសាកលវិទ្យាល័យ និងវិទ្យាស្ថានចូលរួមចំនួន១៤ និងមានអត្ថបទស្រាវជ្រាវដែលនឹងត្រូវធ្វើបទបង្ហាញ ចំនួន៣២៤អត្ថបទ ទៅលើ១២ជំនាញ។
ក្នុងឱកាសបើកសន្និសីទថ្នាក់ជាតិនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីការរីកចម្រើនវិស័យកសិកម្មនៅកម្ពុជា ជាពិសេសក្នុងរយៈពេល២៥ ឆ្នាំចុងក្រោយតាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ការរីកម្រើនផ្នែកកសិកម្មនេះបានរួមចំណែកយ៉ាងធំដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឯកឧត្តមបានរំលេចផងដែរថា សន្និសីទនេះគឺជាវេទិកាដ៏សំខាន់ក្នុងការចែករំលែកចំណេះ ជំនាញ បទពិសោធ រៀនសូត្រពីគ្នា និងការកសាងធនធានមនុស្ស ដែលនឹងជំរុញឱ្យមានការស្រាវជ្រាវ និងការបោះពុម្ពកាន់តែច្រើន និងមានការកែលម្អការបង្រៀន និងរៀន។
ឯកឧត្តមបានផ្តល់ជាអនុសាសន៍បន្ថែមថា ដើម្បីអភិវឌ្ឍផ្នែកកសិកម្ម កម្ពុជាត្រូវផ្តោតទៅលើការបម្រែបម្រួលអាកាសធាតុដើម្បីរៀបចំការងារកសិកម្មឱ្យបានសមស្រប ការអនុវត្តយន្តការឧស្សហកម្ម ៤.០ ការពង្រីកផ្ទៃដីកសិកម្ម ការវិនិយោគផ្នែកកសិកម្ម ស្វែងរកនិងបង្កើតទីផ្សារកសិកម្ម ការគាំទ្រដល់កសិកម្មតាមសហគមន៍ អេកូទេសចរណ៍ ការធ្វើវិវត្តកម្មកសិកម្មដែលមានជំនួយពីបច្ចេកវិទ្យា និង AI។