National Meanchey University-NMU News
788 subscribers
3.95K photos
23 videos
7 files
62 links
Download Telegram
សូមអបអរសាទរខួបលើកទី២០ ល្ខោន​ស្រមោល​ស្បែក​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
Khmer Shadow Theatre inscribed on the Representative List of the Intangible Cultural Heritage of Humanity

២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៥
#សាកលវិទ្យាល័យជាតិមានជ័យ
អបអរសាទរ ខួបលើកទី៧ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២៥)
កាលពីថ្ងៃ២៨ វិច្ឆិកា ២០១៨ អង្គការយូណេស្កូ UNESCO បានដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពិភពលោក នាទីក្រុងព័រល្វី (Port Luis) ប្រទេសម៉ូរីស (Mauritius)។
#សាកលវិទ្យាល័យជាតិមានជ័យ
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំកម្មវិធីទទួលនិស្សិតប្អូនជំនាន់១៩ ដោយមានការចូលរួមពីលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តកូរ៉េ និងនិស្សិតភាសាកូរ៉េពីឆ្នាំទី១ដល់ទី៤។ ក្នុងពេលចាប់ផ្ដើមកម្មវិធី លោកព្រឹទ្ធបុរស បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ជនជាតិកូរ៉េទាំងអស់ ដែលតែងតែរៀបចំកម្មវិធីនេះឡើង ដើម្បីស្វាគមន៍និស្សិតថ្មី គ្រប់ជំនាន់ប្រកបដោយភាពកក់ក្តៅ។ កម្មវិធីនេះ ជាកម្មវិធីមួយដ៏ល្អ ក្នុងការផ្តល់ឱកាសឱ្យប្អូនៗនិស្សិតថ្មីបានស្គាល់គណៈគ្រប់គ្រងមហាវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សច្បង។ បន្ថែមពីនេះទៀត លោកក៏បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់តាំងចិត្ត និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលថវិកាអាហារូបករណ៍ និងឱកាសចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅប្រទេសកូរ៉េផងដែរ។ នៅក្នុងកម្មវិធីក៏មានការសម្ដែងសិល្បៈវប្បធម៌កូរ៉េផងដែរ។

2025년 11월 27일, 메안체이 국립대학교 한국어학과에서는 19기 신입생 환영회를 개최하였으며, 예술·인문·언어대학 학장님과 부학장님, 한국인 자원봉사 교사분들, 그리고 1학년부터 4학년까지의 한국어학과 학생들이 함께 참석하였습니다.
행사의 시작에 앞서 학장님께서는 매년 따뜻한 마음으로 신입생들을 환영하기 위해 이 행사를 준비해 주시는 모든 한국인 선생님들께 감사의 말씀을 전하였습니다.
이 행사는 신입생들이 대학의 관리자들, 교수님들, 선배들과 친숙해질 수 있는 매우 뜻깊은 자리이기도 합니다.
또한 학장님께서는 모든 학생들이 장학금 수혜와 한국 단기연수 프로그램에 참여할 수 있도록 학업에 최선을 다해 노력해 달라고 격려의 말씀을 전하였습니다.
행사에서는 한국 전통문화 공연도 함께 진행되었습니다.

#សាកលវិទ្យាល័យជាតិមានជ័យ