National Meanchey University-NMU News
788 subscribers
3.95K photos
23 videos
7 files
62 links
Download Telegram
ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
🎓 សាកលវិទ្យាល័យជាតិមានជ័យ : នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដេប៉ាតឺមង់អក្សរសាស្ត្រខ្មែរបានរៀបចំកម្មវិធីទទួលស្វាគមន៍និស្សិតថ្មី និងជួបជុំនិស្សិត អតីតនិស្សិតអក្សរសាស្ត្រខ្មែរ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ ព្រមទាំងមានការចូលរួមពីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងអតីតនិស្សិតចំនួន៤៦៨អង្គ/នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ជា សឿន បានបង្ហាញពីសារៈសំខាន់នៃការសិក្សាជំនាញអក្សរសាស្ត្រខ្មែរដ៏មានតម្លៃ៖
១. ការលើកតម្កើងភាសាជាជំនាញដ៏កម្រនិងមានតម្លៃ (តួនាទីវិជ្ជាជីវៈ)
សូមចងចាំថា ការចេះប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ កំពុងក្លាយជា ជំនាញដ៏កម្រ និងមាន តម្លៃខ្ពស់ នៅលើទីផ្សារការងារ។
ទាំងការសរសេរ អក្ខរាវិរុទ្ធខ្មែរត្រឹមត្រូវ ទាំងការសរសេរ គោលការណ៍ផ្សេងៗ ដែលមានលក្ខណៈសមរម្យ គឺជាចំណុចដែលម្ចាស់ក្រុមហ៊ុនឯកជន និងស្ថាប័នផ្សេងៗត្រូវការជាចាំបាច់។
២. ជាវិស្វករនៃព្រលឹងសង្គម (តួនាទីសង្គម និងសីលធម៌)
អក្សរសាស្ត្រខ្មែរ គឺជាមធ្យោបាយដ៏សំខាន់ក្នុងការបណ្តុះគុណធម៌ សីលធម៌ និងការយល់ដឹងពីសង្គមជាតិ។
ក្នុងនាមជាអ្នកសិក្សាអក្សរសាស្ត្រ ប្អូនៗគឺជា «វិស្វករនៃព្រលឹងសង្គម» ដែលមានតួនាទីប្រើប្រាស់ជំនាញតែងនិពន្ធ ដើម្បីផ្សព្វផ្សាយចំណេះដឹង និង តម្លៃល្អៗដល់សង្គម។
៣. អ្នកបន្តវេនក្នុងការអភិរក្ស និងអភិវឌ្ឍ(តួនាទីជាតិ)។ ក្រៅពីនេះ ក៏មានវេទិកាតុមូលសម្ភាសជាមួយអតីតនិស្សិតឆ្នើម ការពន្យល់អំពីជំនាញសិក្សា និងឱកាសការងារក្រោយពេលបញ្ចប់ការសិក្សា ដែលរួមចំណែកជួយដល់និស្សិតក្នុងការកំណត់ទិសដៅអនាគតបានច្បាស់លាស់។

ដើម្បីបង្កើតបរិយាកាសសកម្មភាពពេញដោយវប្បធម៌ និងសិល្បៈ កម្មវិធីក៏បានរៀបចំការសម្តែងសិល្បៈដោយក្រុមសិល្បៈរបស់មហាវិទ្យាវិទ្យាល័យ រួមមាន៖ "ក្រុមរបាំគោះត្រឡោក” ក្រុមរាំក្បាច់ ក្រុមរាំម៉ាឌីហ្សុន និងស្មូត្រកំណាព្យ។ ក្រុមសិល្បៈទាំងនេះបានបង្ហាញពីការលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ។

កម្មវិធីបន្តជាមួយវេទិកាសំណួរ–ចម្លើយ សកម្មភាពលេងកម្សាន្តផងដែរ។ ខ្លឹមសារទាំងនេះមានបំណងបង្កើតទឹកចិត្ត និងទំនុកចិត្តដល់និស្សិតថ្មី ក្នុងការចាប់ផ្តើមឆ្នាំសិក្សាថ្មីឱ្យបានរីករាយ និងបង្កើតទំនាក់ទំនងល្អរវាងនិស្សិតច្បង និងនិស្សិតប្អូន។
កម្មវិធីបន្ទាប់ក៏មានការជូនវត្ថុអនុស្សាវរីយ៍ជូនដល់ឯកឧត្តមសាកលវិទ្យាធិការ លោកគ្រូ អ្នកគ្រូពីនិស្សិតអក្សរសាស្ត្រខ្មែរដើម្បីជាការរំលឹកគុណគ្រូផងដែរ។
ជាចុងក្រោយ ឯកឧត្តមសាកលវិទ្យាធិការបានថ្លែងសុន្ទរកថាប្រកាសបិទកម្មវិធីប្រកបដោយអត្ថន័យជ្រាលជ្រៅ និងកោតសរសើរចំពោះវាគ្មិនដែលបានចែករំលែកបទពិសោធដ៏មានតម្លៃចែកជូនដល់និស្សិតកំពុងសិក្សា។
សាកលវិទ្យាល័យជាតិមានជ័យ សូមអបអរសាទរ និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតអក្សរសាស្ត្រខ្មែរជំនាន់ថ្មីទាំងអស់ ដែលបានជ្រើសរើសជំនាញសិក្សា និងកសាងអនាគតរបស់ខ្លួនជាមួយគ្រួសារសាកលវិទ្យាល័យជាតិមានជ័យ។ 🎉📚