National Meanchey University-NMU News
788 subscribers
3.95K photos
23 videos
7 files
62 links
Download Telegram
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិមានជ័យសហការជាមួយនិយ័តករបរធនបាលកិច្ចរៀបចំសិក្ខាសាលាស្តីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍ វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាព លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ និងឯកឧត្តម ណី សាកល អគ្គនាយករង និយ័តករបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធបុរស ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ប្រធានការិយាល័យ មន្ត្រីជាន់ខ្ពស់ន.ម.ធ និងនិស្សិតចំនួន១២៥នាក់។ សិក្ខាសាលានេះមានគោលបំណងក្នុងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងផ្ដល់ឱកាសសម្រាប់និស្សិតក្នុងឈ្វេងយល់ នឹងចាប់យកឱកាសការងារនៅក្នុងវិស័យនេះ នាពេលអនាគត។
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៖ លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង តំណាងឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញជួបជាមួយ លោក YE HANLIN តំណាងសាខាក្រុមហ៊ុនស៊ីម៉ងត៍ CONCH ពីខេត្តកំពង់ស្ពឺ និងប្អូនៗនិស្សិតជំនាញភាសាចិន ប្រមាណជា ៨០នាក់ ក្នុងឱកាសដែលក្រុមហ៊ុននេះ បានអញ្ជើញមកធ្វើបទបង្ហាញស្តីពីសក្តានុពលរបស់ក្រុមហ៊ុន និងឱកាសការងារ ការសម្ភាសជ្រើសរើសនិស្សិតជំនាញភាសាចិន នៃដេប៉ាតឺម៉ង់ភាសាចិន ក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា។ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យជាតិមានជ័យ មានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនស៊ីម៉ង់ត៍ CONCH តែងផ្តល់ឱកាសជូនប្អូនៗនិស្សិតដែលសិក្សាលើជំនាញនេះ ទទួលបានឱកាសចុះហាត់ការ ក៏ដូចជាធ្វើការនៅទីនោះផងដែរ។

2025年11月13日上午,国立棉芷大学副校长吴占那拉代表尊敬的校长,接见了来自实居省海螺水泥(CONCH Cement)公司的代表叶翰林先生,以及中文专业约80名学生。
在此次活动中,该公司向学生们介绍了公司的发展潜力、就业机会,并现场进行了中文专业学生的面试与招聘。

值得一提的是,国立棉芷大学与海螺水泥公司一直保持着良好的合作关系,为中文专业的学生提供了到公司实习及就业的宝贵机会。
សាកលវិទ្យាល័យជាតិមានជ័យមានកត្តិយស សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ អ្នកស្រាវជ្រាវ និស្សិត និងសាធារណជនឱ្យបានជ្រាបថា សាកលវិទ្យាល័យនិងផ្ដល់អាហារូបរណ៍៤០ភាគរយ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញនិរន្តរភាពកសិកម្ម និងអប់រំកសិកម្ម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ចាប់ផ្ដើមទទួលចុះឈ្មោះសិក្សា ពីថ្ងៃនេះតទៅ
ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។