National Meanchey University-NMU News
788 subscribers
3.95K photos
23 videos
7 files
62 links
Download Telegram
អបអរសាទរ​ ព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ​របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃ ព្រះរាជណាចក្រកម្ពុជា​!
ថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
សូមអបអរសាទរ បេក្ខជនជាប់អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ
អបអរសាទរខួប២២ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៥
បញ្ជីរាយនាមបេក្ខជនជាប់អាហារូបករណ៍ពេញលេញជាស្ថាពរ ចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យជាតិ មានជ័យ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ២០២៤-២០២៧ ។
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥)។
លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិកាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ និងលោក អ៊ិត រតនៈ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ព្រមទាំងគណៈប្រតិភូនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចូលរួមកម្មវិធីផ្លាស់ប្ដូរវប្បធម៌ អប់រំ និងទេសចរណ៍ ចិន-កម្ពុជា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យគួយលីន(GUET) ប្រទេសចិន ក្រោមការសម្របសម្រួលពីវិទ្យាស្ថានខុងជឺ CINUBB។ កម្មវិធីនេះមានរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រោយជំនួបពិភាក្សាការងារអប់រំ សាកលវិទ្យាល័យជាតិមានជ័យនិងសាកលវិទ្យាល័យគួយលីង បានព្រមព្រៀងគ្នាចុះអនុស្សរណៈយោគយល់គ្នានៅពេលខាងមុខ។