National Meanchey University-NMU News
788 subscribers
3.95K photos
23 videos
7 files
62 links
Download Telegram
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ បានចូលរួមកម្មវិធីបុណ្យកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ និងលោកជំទាវ នៅវត្តជ័យមង្គលទឹកថ្លា ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមអនុមោទនា ពិធីកាន់បិណ្ឌ១២
ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥

#បិណ្ឌ១២ #បុណ្យភ្ជុំបិណ្ឌ #បុណ្យប្រពៃណីជាតិខ្មែរ #ពិធីបុណ្យពុទ្ធសាសនា
#សាកលវិទ្យាល័យជាតិមានជ័យ
តេីអ្នកទាំងអស់គ្នាមានបំណងចង់ចូលរួមក្នុងកម្មវិធីជំរំយុវជនជាសកលមែនទេ?

នៅចាំអីទៀត ឱកាសចូលរួមជាប្រតិភូជំរំ បានមកដល់ហើយ!

គណៈកម្មការអន្តរក្រសួងនៃកម្មវិធីជំរំយុវជជាសកលលើកទី១១ បានបើកឱកាសដល់យុវជនមកពីគ្រប់តំបន់ គ្រប់ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យចូលរួមជាប្រតិភូក្នុងកម្មវិធីជំរំយុវជនជាសកលលើកទី១១ ក្រោមប្រធានបទ៖ “យុវជននិងការអប់រំនៅកម្ពុជាឆ្នាំ២០៣០”

តស់! ចូលរួមឥឡូវនេះ ដើម្បីទទួលបាននូវបទពិសោធន៍ដ៏ប្លែកអស្ចារ្យ ដែលយុវជនគ្រប់រូបមិនធ្លាប់បានជួបពីមុនមក។

បញ្ជាក់៖ ការចូលរួមដោយមិនគិតថ្លៃ

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ដល់ ទី១៩ ខែធ្នូ ឆ្នាំ២០២៥
📍 ទីតាំង: ស្រុកបន្ទាយស្រី ខេត្តសៀមរាប
📝 ចុះឈ្មោះ៖ https://forms.gle/APkdbK2r2HfJEtwv7
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥

#ជំរំយុវជនជាសកលលើកទី១១ #SummerYouthCamp2025 #syc11th
សូមអនុមោទនា ពិធីកាន់បិណ្ឌ ១៤
ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥
#បិណ្ឌ១៤ #បុណ្យភ្ជុំបិណ្ឌ #បុណ្យប្រពៃណីជាតិខ្មែរ #ពិធីបុណ្យពុទ្ធសាសនា
#សាកលវិទ្យាល័យជាតិមានជ័យ
អបអរសាទរ ខួបលើកទី៣២ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៥

#Peaceincambodia
ថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
វេទិកាសិក្សាជំនាញនៅថ្នាក់ឧត្តមសិក្សានិងឱកាសទទួលបានអាហារូបករណ៍សាកលវិទ្យាល័យជាតិមានជ័យ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ តាមប្រពន័្ធអនឡាញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩.00 ព្រឹក។
សូមចូលក្នុងក្រុមTelegram តាមតំណ៖https://t.me/+gLwaypp6G8ljMWZl
ទំនាក់ទំនងលេខទូរស័ព្ទ ៖ ០៧៨ ៩០៩-០៧៧ /០១២ ២៤០-៩៥៤/០១២ ៤១០-៧០៦/០៧០ ២៩៧-១៦៦
សារអេឡិចត្រូនិច ៖ info@nmu.edu.kh
គេហទំព័រ ៖ https://www.nmu.edu.kh
ហ្វេសប៊ុកផេកផ្លូវការ ៖ NMU-National Meanchey University
ទីតាំងសាកលវិទ្យាល័យ ៖ https://bit.ly/nationalmeancheyuniversity
ថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។