សកម្មភាពថ្ងៃទី២ពេលរសៀល របស់កម្មវវិធីជំរុំសហគ្រិនមហាវិទ្យាល័យ កម្រងទី ៥(UnipreneurCamp, Cluster 5) នៅសាកលវិទ្យាល័យជាតិមានជ័យ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។
ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ បានចូលរួមកម្មវិធីបុណ្យកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ និងលោកជំទាវ នៅវត្តជ័យមង្គលទឹកថ្លា ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។