និស្សិតពូកែជំនាញភាសាកូរ៉េចំនួន២រូប រួមមាន៖ កញ្ញា សុវណ្ណ មុនីរតនា និងកញ្ញា វ័ន្ត ស៊ាហ្វៃ ត្រូវបានផ្តល់ឱកាសឱ្យចូលរួមទស្សនកិច្ចសិក្សា និងវគ្គបណ្តុះបណ្តាលខ្លីស្តីពី វប្បធម៌និងភាសាកូរ៉េ រយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែសីហា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភរបស់ប្រាសាទសឹកប៊ូលសា (Seukbulsa temple) នៃប្រទេសកូរ៉េខាងត្បូង។ គួររំលឹកផងដែរថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យនិងប្រាសាទសឺកប៊ូលសា ផ្តួចផ្តើមរៀបចំកម្មវិធីនេះ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) រយៈពេល០២ឆ្នាំមកនេះ ។ សាកលវិទ្យាល័យសូមថ្លែងអំណគុណដល់ថ្នាក់ដឹកនាំរបស់ប្រាសាទសឺកប៊ូលសា ដែលបានឧបត្ថម្ភថវិកាទាំងស្រុងដល់និស្សិតរបស់យើង ក្នុងការចូលរួមទស្សនកិច្ចសិក្សានិងវគ្គបណ្តុះបណ្តាលខាងលើនេះ។
한국어 전공 우수 학생 2명, 즉 소완 모니로떠나과 원 시파이가 한국의 석불사(Seokbulsa temple)의 후원으로 한국 문화 및 언어에 관한 단기 연수 및 학습 견학 프로그램에 참여할 기회를 얻게 되었습니다. 이 프로그램은 2025년 8월 24일부터 9월 4일까지 10일간 진행됩니다.
이번 프로그램은 2년 전 체결된 양해각서(MoU)에 따라 석불사와 대학이 공동으로 기획한 두 번째 활동입니다.
우리 대학교는 학생들이 이 뜻깊은 학습 및 문화 교류 프로그램에 참여할 수 있도록 전액 후원해 주신 석불사 관계자분들께 깊은 감사를 드립니다.
한국어 전공 우수 학생 2명, 즉 소완 모니로떠나과 원 시파이가 한국의 석불사(Seokbulsa temple)의 후원으로 한국 문화 및 언어에 관한 단기 연수 및 학습 견학 프로그램에 참여할 기회를 얻게 되었습니다. 이 프로그램은 2025년 8월 24일부터 9월 4일까지 10일간 진행됩니다.
이번 프로그램은 2년 전 체결된 양해각서(MoU)에 따라 석불사와 대학이 공동으로 기획한 두 번째 활동입니다.
우리 대학교는 학생들이 이 뜻깊은 학습 및 문화 교류 프로그램에 참여할 수 있도록 전액 후원해 주신 석불사 관계자분들께 깊은 감사를 드립니다.
សល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ #Bacll2025 នឹងឈានចូលមកដល់!
#សាកលវិទ្យាល័យជាតិមានជ័យ
#សាកលវិទ្យាល័យជាតិមានជ័យ
ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាយមានជ័យ — ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ — សហគ្រិនខ្មែរ (Khmer Enterprise) បានចាប់ផ្ដើមជាផ្លូវការនូវកម្មវិធី Unipreneurcamp កម្រងទី ៥ ដែលជាផ្នែកមួយនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី ៣។ កម្មវិធី UnipreneurCamp កម្រងទី ៥ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាព លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ តំណាងឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និងកញ្ញា ហ៊ុន ស្រីណាង តំណាងពីសហគ្រិនខ្មែរ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ និងបាននាំនិស្សិតសរុបប្រមាណជាង ៣៥០ នាក់ ពីគ្រឹះស្ថានឧត្តមសិក្សា ១៥ ចូលរួមក្នុងការប្រែក្លាយគំនិតថ្មីៗរបស់ពួកគេឲ្យក្លាយជាគំរូអាជីវកម្ម។