National Meanchey University-NMU News
786 subscribers
4.01K photos
23 videos
7 files
63 links
Download Telegram
នារសៀលថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤សាកលវិទ្យាល័យជាតិមានជ័យបានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសន្តិភាពសកល(UPF) ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និងលោកស្រី Yoko Toyama Head of Group នៃ UPF-Asia Pacific and Japan ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងជាទីប្រឹក្សាសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ប៉ាស៊ីហ្វិក និងលោក Mr. Hjime Saito អនុប្រធានសហព័ន្ធសន្តិភាពសកល (UPF) គណៈប្រតិភូជប៉ុន និងសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នៃសាកលវិទ្យាល័យជាតិមានជ័យ។ កិច្ចពិភាក្សាក្នុងអង្គពិធីនេះទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយភាគីទាំងពីរបានយល់ស្របលើការងារដូចជា សហភាពសហព័ន្ធសកល (UPF) នឹងជួយលើការងារកិច្ចការស្រាវជ្រាវលើវិស័យកសិកម្មដោយផ្សារភ្ជាប់ទៅនិងបច្ចេកវិទ្យា តាមរយៈរៀបចំនិងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ កសិកម្ម និង នវានុវត្តន៍ សម្រាប់ ផ្ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សជួយដល់វិស័យកសិកម្មដល់និស្សិតរបស់សាកលវិទ្យាល័យជាតិមានជ័យ និងស្ថាប័នពាក់ព័ន្ធ។
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី១២
ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤
#សាកលវិទ្យាល័យជាតិមានជ័យ
ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
នាថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤
និស្សិតជំនាញរដ្ឋបាលសាធារណៈមហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍នៃ
សាកលវិទ្យាល័យជាតិមានជ័យចំនួន ២១នាក់ (ស្រី ១៤ នាក់) ដែលដឹកនាំដោយលោក ផុន សុវិន សាកលវិទ្យាធិការរង និងលោក ឈិត ធី ព្រឹទ្ធបុរស តំណាង ឯកឧត្ដម ជា សឿន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិមានជ័យ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធន៍ការងារ និងនីវិធី
ការងារផ្នែកវិស័យរដ្ឋបាលសាធារណៈ នៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ សូមគោរពថ្លែងអំណរគុណ លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ដែលបានធ្វើបទបង្ហាញស្តីពីការងាររដ្ឋបាល បច្ចេកទេស និងទំនាក់ទំនងនានាសម្រាប់ការអនុវត្តជាក់ស្តែងរបស់ស្ថានអគ្គកុងស៊ុលដល់និស្សិតសាកលវិទ្យាល័យជាតិមានជ័យ។