National Meanchey University-NMU News
789 subscribers
3.93K photos
23 videos
7 files
62 links
Download Telegram
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី៣
ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤
សាកលវិទ្យាល័យជាតិមានជ័យ
សាកលវិទ្យាល័យជាតិមានជ័យ សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ជាសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ មជ្ឈមណ្ឌល ដេប៉ាតឺម៉ង់ បណ្ណាល័យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំកាន់បិណ្ឌ វេនទី១៣ នាថ្ងៃអាទិត្យ ១២រោច-ចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តជ័យមង្គលទឹកថ្លា។
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី៤
ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤
#សាកលវិទ្យាល័យជាតិមានជ័យ
ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី១០
ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤
#សាកលវិទ្យាល័យជាតិមានជ័យ
នារសៀលថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤សាកលវិទ្យាល័យជាតិមានជ័យបានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសន្តិភាពសកល(UPF) ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និងលោកស្រី Yoko Toyama Head of Group នៃ UPF-Asia Pacific and Japan ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងជាទីប្រឹក្សាសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ប៉ាស៊ីហ្វិក និងលោក Mr. Hjime Saito អនុប្រធានសហព័ន្ធសន្តិភាពសកល (UPF) គណៈប្រតិភូជប៉ុន និងសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នៃសាកលវិទ្យាល័យជាតិមានជ័យ។ កិច្ចពិភាក្សាក្នុងអង្គពិធីនេះទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយភាគីទាំងពីរបានយល់ស្របលើការងារដូចជា សហភាពសហព័ន្ធសកល (UPF) នឹងជួយលើការងារកិច្ចការស្រាវជ្រាវលើវិស័យកសិកម្មដោយផ្សារភ្ជាប់ទៅនិងបច្ចេកវិទ្យា តាមរយៈរៀបចំនិងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ កសិកម្ម និង នវានុវត្តន៍ សម្រាប់ ផ្ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សជួយដល់វិស័យកសិកម្មដល់និស្សិតរបស់សាកលវិទ្យាល័យជាតិមានជ័យ និងស្ថាប័នពាក់ព័ន្ធ។