Next Gen Engagement Program
473 subscribers
380 photos
26 videos
1 file
113 links
Download Telegram
«ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»

​ក្នុងឱកាសដ៏មហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខ្ញុំម្ចាស់/ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយវាចាចិត្ត ថ្វាយព្រះសព្វសាធុការពរជ័យ បវរមហាប្រសើរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺស្វាង និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។ 🇰🇭✨

For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/1BwF5Sr9kG/
Tiktok: https://tinyurl.com/vfx632b5

Batch 3, 3 Departments
#NGEP_Batch3 #IDT #CADT
❤3
Media is too big
VIEW IN TELEGRAM
មកដឹងពីហេតុផលដែលអ្នក «ត្រូវតែអនុញ្ញាត» ឱ្យខ្លួនឯងចូលរួមក្នុង Next-Gen Engagement Program! 🌟

​ព្រោះកម្មវិធីយើងលើកនេះ នឹងមានអ្វីៗប្លែកៗជាច្រើនបន្ថែមទៀត ដែលធានាថាអាចធ្វើឱ្យអ្នកទាំងអស់គ្នាស្រែកថា "Wow" មិនដាច់ពីមាត់ឡើយ! អញ្ចឹងហើយចាំកាលទៀត? ចូលរួមមក... ប្រយ័ត្នតែស្តាយក្រោយណា៎! 😜

​Find out why you "must allow" yourself to join the Next-Gen Engagement Program! 🌟

​Because this time, we are bringing so many new and exciting things that will definitely leave you saying "Wow"! So, what’s the hold-up? Hurry up and sign up... you’ll definitely regret it if you miss this! 😜


For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/1HnGqm4uAT/?mibextid=wwXIfr
Tiktok: https://tinyurl.com/vfx632b5

Batch 3, 3 Departments
#NGEP_Batch3 #IDT #CADT
❤5
📢 ការជ្រើសរើស Trainers សម្រាប់ Next-Gen Engagement Program - Batch III បានចាប់ផ្តើមហើយ

​សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ទាក់ទងក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ទៅកាន់សិស្សប្អូន តែមិនដឹងទៅចែករំលែកនៅកន្លែងណាមែនអត់?❤️
ម៉ោះ!ដោយសារតែយើងកំពុងស្វែងរក Trainers លើ Departments ទាំង ៣ ដែលមានដូចជា៖

● វិទ្យាសាស្ត្រកុំព្យូទ័រ
● ទូរគមនាគមន៍ និង បណ្ដាញ
● ធុរកិច្ចឌីជីថល

​ដូច្នេះហើយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ក្នុងការក្លាយខ្លួនទៅជា Trainers ក្នុងកម្មវិធីរបស់ពួកយើង នេះជាឱកាសល្អបំផុតសម្រាប់អ្នក!😍🔥

​កុំបង្អង់យូរ! រួសរាន់ឡើងដាក់ពាក្យតាមរយៈlinkខាងក្រោមនេះ:
https://forms.office.com/Pages/ResponsePage.aspx?id=7GGUHmJTKUOuRmH6PpHG0s0S5laF1UdMh9zubmGTRfdUNkw2V0MwR1VQQTBYMVo1OFNKS1JKOUJCRC4u
ឬក៏ QR Code នៅលើ Poster ខាងលើទាំងអស់គ្នា។ ❤️


For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/14h1Y2Ejuwq/
Tiktok: https://tinyurl.com/vfx632b5

Batch III, 3 Departments
#NGEP_Batch3 #IDT #CADT
❤9
ត្រៀមខ្លួនហើយឬនៅ? ជួបគ្នាជាមួយ Next-Gen Engagement Program - Batch III នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាថ្ងៃទី 23-24 ខែឧសភា ឆ្នាំ 2026 នេះ! 🔥

​នៅក្នុងឱកាសដ៏ពិសេសនេះ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នឹងមានការរៀបចំ វេទិកាឧត្តមសិក្សាកម្ពុជានិងការសិក្សានៅបរទេសឆ្នាំ 2026 ក្រោមប្រធានបទ៖

​"ការបណ្តុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត"

​ហើយអ្វីដែលកាន់តែពិសេសនោះគឺ ពួកយើងក៏មានស្តង់ពិព័រណ៍ផ្ទាល់ខ្លួនមួយ នៅក្នុងកម្មវិធីនេះផងដែរ!

​💡 ដែលជាឱកាសល្អសម្រាប់សិស្សានុសិស្ស និងបងប្អូនទាំងអស់គ្នាក្នុងការ​ស្វែងយល់ ​និង សាកសួរព័ត៌មានលម្អិតផ្សេងៗពីក្រុមការងារយើងដោយផ្ទាល់អំពីកម្មវិធី Next-Gen Engagement Program - Batch III របស់ពួកយើង។

​កុំភ្លេចចូលរួមហើយមកលេងស្តង់របស់ពួកយើងផងណា! ពួកយើងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នាដោយក្តីរីករាយ។ 🫶✨️
​See you there! ❤️
​

For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/14h1Y2Ejuwq/
Tiktok: https://tinyurl.com/vfx632b5

Batch III, 3 Departments
#NGEP_Batch3 #IDT #CADT
វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេសឆ្នាំ 2026 ក្រោមប្រធានបទ៖ "ការបណ្តុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត" កាលពីថ្ងៃទី 23-24 កន្លងទៅនេះ ត្រូវបានបញ្ចប់។

ក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សនិស្សិតទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ មកសាកសួរព័ត៌មាននៅស្តង់ Next-Gen Engagement Program - Batch III និងបង្ហាញការចាប់អារម្មណ៍ចំពោះកម្មវិធីរបស់យើងផងដែរ។🙏🤩

The Cambodia Higher Education and Overseas Study Forum 2026, under the theme “Developing Priority Skills for Cambodia’s Future,” which took place on the 23rd–24th, has officially come to an end.

On this occasion, we would like to express our sincere gratitude to all students who took their valuable time to visit the Next-Gen Engagement Program - Batch III booth, seek information, and show interest in our program. 🙏🤩

For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/1BJW1aHeLc/
Tiktok: https://tinyurl.com/vfx632b5

Batch III, 3 Departments
#NGEP_Batch3 #IDT #CADT
This media is not supported in your browser
VIEW IN TELEGRAM
អធ្យាស្រ័យ VIDEO EDITOR just back from day off🙂‍↕️🙂‍↕️

តោះ! មកមើលពីសកម្មភាពខ្លះៗកាលពីថ្ងៃទី 23-24 ដែលស្ដង់ពួកយើងមានវត្តមាន ក្នុងកម្មវិធី វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេសឆ្នាំ 2026 ក្រោមប្រធានបទ៖ "ការបណ្តុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត" តែលើកនេះសុំ Version video ម្តង🤭

For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/1BJW1aHeLc/
Tiktok: https://tinyurl.com/vfx632b5

Batch III, 3 Departments
#NGEP_Batch3 #IDT #CADT
😐1
Media is too big
VIEW IN TELEGRAM
📌 [រួសរាន់ឡើង! ផុតDeadline ឥឡូវហើយ]

កុំខ្លាចថាគ្មានបទពិសោធន៍ក្នុងការធ្វើ ព្រោះនេះជាឱកាសល្អសម្រាប់ អ្នកទាំងអស់គ្នាក្នុងការចាប់យកបទពិសោធន៍ថ្មីៗ❤️‍🔥

អណ្តើកចាស់ 🐢ដែលជាសិស្សច្បងរបស់យើង នឹងចែករំលែកពីចំណាប់អារម្មណ៍ ថាតើពួកគាត់បានរៀនសូត្រ ទទួលបទពិសោធន៍ និងអភិវឌ្ឍខ្លួនបានអ្វីខ្លះពីកម្មវិធីនេះ ❤️

ដាក់ពាក្យនៅទីនេះ Link 👈


For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/1BJW1aHeLc/
Tiktok: https://tinyurl.com/vfx632b5

Batch 3, 3 Departments
#NGEP_Batch3 #IDT #CADT
❤2
រីករាយទិវាកុមារអន្តរជាតិ 🧑👧

សូមជូនពរដល់កុមារទាំងអស់ទទួលបាននូវសុខភាពល្អ ភាពរីករាយ សុភមង្គល និងការអប់រំប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍខ្លួនជា"កូនល្អ សិស្សល្អ និង ពលរដ្ឋល្អ" ដើម្បីជាសសរស្តម្ភដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ។🏅✨️

Happy International Children's Day! 🧒👧

Wishing all children good health, happiness, joy, and access to quality education so that they can grow into good children, good students, and responsible citizens, becoming strong pillars for the future development and prosperity of our nation. 🏅✨️

For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/1BJW1aHeLc/
Tiktok: https://tinyurl.com/vfx632b5

Batch 3, 3 Departments
#NGEP_Batch3 #IDT #CADT
❤4
⏳ ផុតកំណត់ស្អែកហើយណា!

សម្រាប់អ្នកដែលមិនទាន់ដាក់ពាក្យ រួសរាន់ឡើង! ឱកាសបែបនេះមិនមែនចេះតែមានគ្រប់ពេលទេ 😒

នៅស្ទាក់ស្ទើរអីទៀត? 🤔
ដាក់ពាក្យឥឡូវនេះ ដើម្បីក្លាយជាទៅអណ្តើកនៃ Next-Gen Engagement Program – Batch III 🐢🌪️

📌 ដាក់ពាក្យនៅទីនេះ Link

For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/18oU7vJMQR/
Tiktok: https://tinyurl.com/vfx632b5

Batch 3, 3 Departments
#NGEP_Batch3 #IDT #CADT
ឥឡូវរកបានអណ្ដើកគ្រប់ចំនួនហើយ នៅឡើយតែរកកូនអណ្ដើកម្ដង🥹

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាំងចិត្ត និងការចាប់អារម្មណ៍របស់អ្នកទាំងអស់គ្នា ដែលបានដាក់ពាក្យចូលរួមជាមួយពួកយើងក្នុងកម្មវិធី Next-Gen Engagement Program – Batch III ដើម្បីក្លាយជាផ្នែកមួយនៃក្រុម Trainers ❤️‍🔥
ពួកយើងពិតជារីករាយ និងសូមកោតសរសើរចំពោះភាពក្លាហានក្នុងការចាប់យកឱកាសថ្មីៗរបស់អ្នកទាំងអស់គ្នា។ សូមរង់ចាំការជូនដំណឹងអំពីជំហានបន្ទាប់ពីក្រុមការងាររបស់យើង។ ✨

For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/18oU7vJMQR/
Tiktok: https://tinyurl.com/vfx632b5

Batch 3, 3 Departments
#NGEP_Batch3 #IDT #CADT
❤2
📢 𝗖𝗔𝗟𝗟 𝗙𝗢𝗥 𝗦𝗣𝗢𝗡𝗦𝗢𝗥𝗦𝗛𝗜𝗣 🤝

Next-Gen Engagement Program – Batch III ស្វាគមន៍ដៃគូឧបត្ថម្ភដែលចង់រួមចំណែកលើកកម្ពស់ការអប់រំ និងអភិវឌ្ឍធនធានមនុស្សឌីជីថលនៅកម្ពុជា! 🚀

កម្មវិធីរបស់យើងផ្តល់ឱកាសដល់សិស្ស-និស្សិតជាង 570 នាក់ ក្នុងការអភិវឌ្ឍជំនាញបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងការអនុវត្តគម្រោងជាក់ស្តែង។

✨ អត្ថប្រយោជន៍សម្រាប់ដៃគូឧបត្ថម្ភ៖
• បង្កើនការទទួលស្គាល់ម៉ាកយីហោ
• ភ្ជាប់ទំនាក់ទំនងជាមួយយុវជនមានសក្តានុពល
• រួមចំណែកអភិវឌ្ឍអនាគតឌីជីថលកម្ពុជា
🌟 ការឧបត្ថម្ភរបស់លោកអ្នក គឺជាការវិនិយោគលើយុវជនជំនាន់ក្រោយ។

📩 សម្រាប់ព័ត៌មានលម្អិតអំពីកញ្ចប់ឧបត្ថម្ភ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖
Email: nextgen@cadt.edu.kh
Telegram: @nextgenengagementprogram
TikTok: https://tinyurl.com/vfx632b5
Batch 3, 3 Departments
#NGEP_Batch3 #IDT #CADT
❤4
សូមស្វាគមន៍ @Coderistic ជា Community Partner របស់ Next-Gen Engagement Program – Batch III ក្នុងឆ្នាំនេះ!🎉🤝

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Coderistic ដែលបានចូលរួមសហការក្នុងការផ្សព្វផ្សាយកម្មវិធីទៅកាន់សហគមន៍ និងចូលរួមជាកម្លាំងគាំទ្រដ៏មានតម្លៃសម្រាប់កម្មវិធីរបស់យើង។
ការគាំទ្រនេះគឺជាចំណែកមួយដ៏សំខាន់ក្នុងការជួយឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍របស់យុវជនកម្ពុជាឱ្យកាន់តែរីកចម្រើន។

📩 For more informations:
Email: nextgen@cadt.edu.kh
Facebook: https://www.facebook.com/share/1BH6Ki9QYn/
Tiktok: https://tinyurl.com/vfx632b5

Batch 3, 3 Departments
#NGEP_Batch3 #IDT #CADT
❤6
Forwarded from Coderistic
Thank you, Next Gen Engagement Program, for this opportunity.

As part of this program, I will serve as an advisor, technical supporter, and media partner.

I'm excited to contribute and collaborate with the Next Gen team. I hope our efforts will create a positive impact on society, especially in supporting and developing digital talent.

Follow 👉 Next Gen Telegram Channel
Follow 👉 Coderistic Telegram Channel
❤10