កិច្ចប្រជុំពិភាក្សាជាមួយការងារស្ដីពីការជំរុញការអនុវត្តការងារយុត្តិធម៌អនីតិជនជាមួយតំណាងក្រសួងយុត្តិធម៌
ទីស្ដីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ បានដឹកនាំអគ្គនាយកដ្ឋានស្ដារសម្បទា និងនាយកដ្ឋានជំនាញ បន្តជួបពិភាក្សាជាមួយការងារស្ដីពីការជំរុញការអនុវត្តការងារយុត្តិធម៌អនីតិជនជាមួយតំណាងក្រសួងយុត្តិធម៌ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងមន្ត្រីជំនាញ។
កិច្ចប្រជុំនេះ ភាគីទាំងពីរផ្តោតលើការពិភាក្សានូវចំណុចគន្លឹះមួយចំនួនរួមមាន៖ ការគាំទ្ររបស់ភ្នាក់ងារសង្គមកិច្ចនៅតាមសាលាដំបូងរាជធានី-ខេត្ត, ការបង្កើតក្រុមការងារយុត្តិធម៌អនីតិជន និងការដោះស្រាយបញ្ហាប្រឈមរបស់មណ្ឌលយុវនីតិសម្បទា។

❤1
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. ឯកឧត្តម វ៉េង រិទ្ធីស័ក្តិ អនុរដ្ឋលេខាធិការ បានដឹកនាំ កិច្ចប្រជុំស្ដីពី និតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់
ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉េង រិទ្ធីស័ក្កិ អនុរដ្ឋលេខាធិការ បានដឹកនាំ កិច្ចប្រជុំស្ដីពី នីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ ទាំង១០ឃុំ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង នៅសាលាស្រុកពាមជរ ដោយមានការចូលរួមពី លោកជំទាវ ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច លោកស្រី ចេង ចាន់ធឿន អនុប្រធានមន្ទីរស.អ.យ. ខេត្តព្រៃវែង តំណាង ស ស យ ក វិស័យសង្គមកិច្ច លោក-លោកស្រី អភិបាល អភិបាលរង ១៣ ក្រុង ស្រុក លោក លោកស្រីជាអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ ខេត្ត លោក លោកស្រីក្រុមប្រឹក្សាឃុំ ប្រធានសមាគមមនុស្សចាស់ឃុំនៅស្រុកពាមជរ និងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន សរុបចំនួន ៦០នាក់។
ជាលទ្ធផលសម្រេចបាន៖
- លោក លោកស្រី ជាមេឃុំ ប្រធានសមាគមមនុស្សចាស់ឃុំ បានយល់ដឹងពីចំនុចខ្លាំងនិងខ្សោយរបស់ខ្លួនបន្ទាប់ពីទទួលបានការចែករំលែកនូវបទពិសោធន៍ពីសមាគមមនុស្សចាស់ដែលដំណើរការល្អ និងយល់ដឹងពីនីតិវិធីក្នុងការរៀបចំរចនាសម្ព័ន្ធរបស់សមាគមមនុស្សចាស់ ក៏ដូចជាការរៀបចំសមាសភាពគណៈកម្មការសមាគមតាមលក្ខន្តិករបស់សមាគមមនុស្សចាស់ពីមន្ត្រីជំនាញនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន
- លោកជំទាវអភិបាលរងខេត្ត និងលោក លោកស្រី អភិបាលរងក្រុង ស្រុក បានផ្ដោតការយកចិតទុកដាក់ក្នុងការបន្តជំរុញបន្ថែមដើម្បីអោយសមាគមមនុស្សចាស់ឃុំ សង្កាត់ នៅខេត្តព្រៃវែង អាចដំណើរការឡើងវិញ និងមាននិរន្តរភាព។