ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
33.7K subscribers
46.9K photos
2.37K videos
50 files
1K links
ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Download Telegram
Media is too big
VIEW IN TELEGRAM
សាររបស់លោកស្រី Kaori NAKAMURA-OSAKA នាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងឱកាសខួបលើកទី២៥ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ឆ្នាំ២០២៦

លោកស្រី Kaori NAKAMURA-OSAKA បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការប្រឆាំងពលកម្មកុមារ ដោយក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ចំនួនកុមារដែលស្ថិតក្នុងពលកម្មកុមារបានថយចុះពី ៤៩ លាននាក់ មកនៅត្រឹម ២៨ លាននាក់ ដែលជាការធ្លាក់ចុះដ៏ធំធេងបំផុតនៅលើពិភពលោក។

ក្នុងន័យនេះ លោកស្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យរួមរបស់អាស៊ាន ក្នុងការកសាងតំបន់ដែលគ្មានពលកម្មកុមារ។ លោកស្រីក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ និងសកម្មភាពក្នុងការទប់ស្កាត់ និងឈានទៅលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការពង្រឹងអភិបាលកិច្ចការងារ ការពង្រីកឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គមសម្រាប់គ្រួសារងាយរងគ្រោះ។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាល និយោជក អង្គការវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ សហគមន៍ និងសាធារណជនទាំងមូល បន្តពង្រឹងភាពជាដៃគូ និងបង្កើនសកម្មភាពរួមឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាថា កុមារគ្រប់រូបទទួលបានការការពារ ការអប់រំប្រកបដោយគុណភាព និងឱកាសអភិវឌ្ឍសក្តានុពលពេញលេញ ដោយគ្មានកុមារណាម្នាក់ត្រូវបង្ខំឱ្យធ្វើការដែលប៉ះពាល់ដល់សុខភាព សុវត្ថិភាព ការអប់រំ និងអនាគតរបស់ខ្លួនឡើយ។

"ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ"៕

#MLVT #HENGSour
13🙏4👍2🥰1
ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ារ៉ុន តាមៀរ (Yaron Tamir) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល អាក្រូស្តាឌី (Agrostudies)នៃរដ្ឋអ៊ីស្រាអែល ដើម្បីផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលសិស្សកម្មសិក្សាលើជំនាញសំខាន់ៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក យ៉ារ៉ុន តាមៀរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរបស់ អាក្រូស្តាឌី ជាមួយគ្រឹះស្ថានអប់រំនានានៅកម្ពុជា ដែលរួមទាំងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

ឯកឧត្តមបានលើកឡើងថា វិទ្យាស្ថាន TVET នៅកម្ពុជាផ្តល់ការបណ្តុះបណ្តាលលើជំនាញជាច្រើន ដែលរួមមានទាំងជំនាញកសិកម្ម ការកែច្នៃកសិផល ការកែច្នៃអាហារ បដិសណ្ឋារកិច្ច ឧស្សាហកម្មផលិតកម្ម និងវិស័យសំណង់ មេកាត្រូនិក មេកានិក និងអគ្គិសនីជាដើម។ ជំនាញទាំងនេះ ពិតជាមានតម្រូវការខ្ពស់ដែលនិយោជកអ៊ីស្រាអែលកំពុងត្រូវការ ខណៈដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈភ្ជាប់ការបណ្តុះបណ្តាលកម្មវិធី TVET ឱ្យស្របនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោក យ៉ារ៉ុន តាមៀរ ពីរចនាសម្ព័ន្ធ និងដែនសមត្ថកិច្ចរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមិនត្រឹមតែទទួលបន្ទុកលើការបញ្ជូនពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបន្ទុកលើការអភិវឌ្ឍជំនាញលើវិស័យជាច្រើនផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពការងាររបស់ក្រសួង គោលនយោបាយសំខាន់ៗក្នុងការលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងវិវត្ត។

ជាការឆ្លើយតប លោក យ៉ារ៉ុន តាមៀរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីសម្រាប់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងស្មារតីស្ថាបនា ដោយលោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសគោលដៅមួយដ៏មានសារៈសំខាន់ដែល អាក្រូស្តាឌី ផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើតកិច្ចសហការនេះ។ ភាគីទាំងពីរបានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត សម្រាប់ជាផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមនៃប្រទេសទាំងពីរ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស សម្រាប់បំពេញតម្រូវការទីផ្សារការងារ។

សូមបញ្ជាក់ថា អាក្រូស្តាឌី ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិឈានមុខមួយ ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញ កសិកម្មជាពិសេស ដើម្បីគាំទ្រដល់និស្សិតហាត់ការមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផងដែរ។ ជាមួយនឹងបទពិសោធប្រតិបត្តិការជិត ២០ឆ្នាំមកនេះ ចំណុចស្នូលនៃកម្មវិធីសិក្សារបស់ខ្លួន គឺប្រើប្រាស់គោលការណ៍ «រៀនតាមរយៈការអនុវត្តជាក់ស្តែង» (Learning by Doing) ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាជោគជ័យជាង ២ម៉ឺននាក់ ហើយកំពុងតែបន្តបណ្តុះបណ្តាលនិស្សិតហាត់ការជាច្រើនមកពី ១៤ ប្រទេស៕

#MLVT #HENGSour #TVET
8🥰6🙏5👍1
Media is too big
VIEW IN TELEGRAM
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

#MLVT #HENGSour
15🥰1
Media is too big
VIEW IN TELEGRAM
កម្ពុជា-អ៉ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

#MLVT #HENGSour
17🥰1🙏1
Media is too big
VIEW IN TELEGRAM
ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៉ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ

#MLVT #HENGSour #TVET
10🙏2🥰1
ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ
 
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ាទីលដា បូកន័រ (Matilda Bogner) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិការងារ រួមមានសិទ្ធិគាំពារសង្គម សិទ្ធិពលករទេសន្តរប្រវេសន៍ សិទ្ធិការងារសម្រាប់ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។
 
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកស្រី ម៉ាទីលដា បូកន័រ ដែលទទួលបានការតែងតាំងជាអ្នកតំណាងប្រចាំប្រទេសនៃ OHCHR ប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ OHCHR ចំពោះកិច្ចសហការល្អជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ កិច្ចសន្ទនាប្រកបដោយស្ថាបនា កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ភាពជាដៃគូជាមួយ OHCHR ក៏បានរួមចំណែកក្នុងការពង្រឹងស្ថាប័ន លើកកម្ពស់នីតិរដ្ឋ បង្កើនការយល់ដឹងពីសិទ្ធិមនុស្ស និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងជំរុញការអភិ​វឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នផងដែរ។
 
ឯកឧត្ដមបានជម្រាបជូនលោកស្រីពីវឌ្ឍនភាពក្នុងវិស័យការងារសំខាន់ៗ ជាពិសេសការពង្រឹងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសន្ទនាសង្គម កំណើននៃអនុសញ្ញារួម អត្រាខ្ពស់នៃការដោះស្រាយវិវាទការងារដោយជោគជ័យ ការកែទម្រង់អធិការកិច្ចការងារ ការកសាងសមត្ថភាព និងកម្រិតអនុលោមភាពខ្ពស់នៃសហគ្រាស ជាពិសេសការអនុវត្តរបបសន្តិសុខសង្គម ដែលកំពុងពង្រីកវិសាលភាព កាន់តែទូលំទូលាយទាំងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រៅពីនេះ កម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំ ពលកម្មកុមារ អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការ ព្រមទាំងផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាព និងសុខភាពការងារ (OSH)​ តាមរយៈការពង្រឹងអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអនុ​លោមភាព ការរៀបចំក្របខ័ណ្ឌច្បាប់និងការអភិវឌ្ឍប្រព័ន្ធតាមដានដោយឌីជីថលសាកល្បង ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ គ្រប់គ្រងហានិភ័យ និងតម្លាភាពក្នុងច្រវាក់ផលិតកម្ម។
 
ឯកឧត្ដម ហេង សួរ ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃចាប់តាំងពីពេលពួកគាត់មកដល់ច្រកព្រំដែន ដូចជា៖ ការរៀបចំមណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដោយឥតគិតថ្លៃ ផ្តល់អាហារសម្រន់ សម្រួលឯកសារអត្តសញ្ញាណកម្ម ចែកខិត្តបណ្ណពីឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារឱ្យធ្វើក្រោមយុទ្ធនាការ “ខ្មែរជួយខ្មែររកការងារឱ្យធ្វើ” ជាដើម។ ជាមួយនឹង យុទ្ធនាការចុះឈ្មោះផ្តល់ការងារតាមប្រព័ន្ធទូរស័ព្ទ និងអនឡាញ ក្រសួងក៏កំពុងរៀបចំវេទិកាការងារដល់មូលដ្ឋាន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅជួបសម្ភាសផ្តល់ការងារផ្ទាល់តែម្តង។ បន្ថែមពីនេះ ក្រសួងក៏រៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល​ប​ច្ចេក​ទេស និងវិជ្ជាជីវៈ និងការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុនជូនពួកគាត់ដោយមិនគិតថ្លៃផងដែរ។

ជាការឆ្លើយតប លោកស្រី ម៉ាទីលដា បូកន័រ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានជម្រាបជូនពីការងារ និងគោលនយោបាយគាំទ្រដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសភាពរីកចម្រើននៃរបបសន្តិសុខសង្គម និងវិធានការដ៏មានប្រសិទ្ធភាពនៃការគាំទ្រដល់អតីតពលករពីប្រទេសថៃ។ លោកស្រីបានបញ្ជាក់ថា OHCHR ត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចពិភាក្សា និងការគាំទ្រដល់ក្រសួងសម្រាប់ភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
 
ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបន្តនាំមកនូវអត្ថប្រយោជន៍ និងការអភិវឌ្ឍជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា៕
 
#MLVT #HENGSour
15🥰4🙏3👍1