ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
33.1K subscribers
44.3K photos
2.25K videos
48 files
984 links
ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Download Telegram
ថ្នាក់ដឹកនាំ ប.ស.ស. ចុះអន្តរាគមន៍សង្គ្រោះ និងសួរសុខទុក្ខកម្មករនិយោជិត ៣៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង

​(កំពង់ឆ្នាំង)៖​ នា​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅពិនិត្យស្ថានភាពផ្ទាល់ ព្រមទាំងសម្របសម្រួលការសង្គ្រោះបន្ទាន់ដល់បងប្អូនកម្មករនិយោជិត ដែលបានរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​នៅតាមបណ្តោយផ្លូវជាតិលេខ៥ ​ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យកម្មករនិយោជិតចំនួន ៣៥នាក់ រងរបួស។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក មាន ណាវិមន្ត ប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល នៃ ប.ស.ស. បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខបងប្អូនជនរងគ្រោះផ្ទាល់ និងបានធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈគ្រូពេទ្យ ដើម្បីធានាដល់ការសង្គ្រោះអាយុជីវិតបងប្អូនកម្មករនិយោជិត ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមន្ទីរសម្រាកព្យាបាលនានា រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច, មន្ទីរសម្រាកព្យាបាល តែ វណ្ណា និងមន្ទីរសម្រាកព្យាបាល សាលាលេខប្រាំ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តមអគ្គនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីខ្វល់ខ្វាយ និងការសោកស្តាយយ៉ាងពន់ពេកពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនចំពោះបងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ប.ស.ស. ក៏បានជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យឆាប់បានជាសះស្បើយពីរបួសស្នាម និងមានសុខភាពល្អបរិបូរណ៍ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ ប.ស.ស. កំពុងបន្តតាមដានការវិវត្តនៃស្ថានភាពជំងឺដោយយកចិត្តទុកដាក់បំផុត ទាំងបងប្អូនកម្មករនិយោជិតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាបងប្អូនដែលត្រូវបានបញ្ជូនបន្តមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដើម្បីធានាថាបងប្អូនទទួលបានសេវាថែទាំវេជ្ជសាស្ត្រល្អប្រសើរ និងទាន់ពេលវេលាស្របតាមគោលការណ៍របបសន្តិសុខសង្គម៕

#MLVT #HENGSour
🙏116🥰2
ថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឱ្យថ្នាក់ដឹកនាំក្រសួង រួមជាមួយថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម មន្ទីរការងារខេត្តស្វាយរៀង និងតំណាងមន្ទីរការងារខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិត ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏សោកសង្រេងនេះ តំណាងថ្នាក់ដឹកនាំក្រសួង បានពាំនាំនូវការចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមគ្រួសារ និងញាតិមិត្តនៃសព ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

#MLVT #HENGSour
🙏14🥰3
ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតចំនួន ៩នាក់ (ស្រី ៨នាក់) ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញនេះ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ចំពោះការបាត់បង់ កូន ភរិយា និងឪពុកម្ដាយ ជាទីគោរពស្រឡាញ់។

បន្ថែមលើនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយទុក្ខលំបាកនានា របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាក្រុមគ្រួសារសព ដើម្បីធានាថាពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារផ្សេងៗ ស្របតាមច្បាប់ស្ដីពីការងារ និងគោលការណ៍នៃរបបសន្តិសុខសង្គមជាធរមាន៕

#MLVT #HENGSour
🙏217🥰2