ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
33.1K subscribers
42.8K photos
2.2K videos
48 files
979 links
ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Download Telegram
ក្រសួងការងារ និងក្រសួងឧស្សាហកម្ម រួមគ្នាជំរុញការអនុវត្តស្ដង់ដាសុវត្ថិភាពម្ហូបអាហារដល់ម្ចាស់សហគ្រាស SMEs ដើម្បីបង្កើនភាពប្រកួតប្រជែង និងបង្កើតការងារសមរម្យនៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) រួមជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងដៃគូនៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) រៀបចំពិធីបើកជាផ្លូវការនូវវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពម្ហូបអាហារតាមគោលការណ៍ GHPs/HACCP» នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO។

នាឱកាសនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ បានប្រមូលផ្ដុំម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) មកពីរាជធានីភ្នំពេញក្នុងវិស័យកែច្នៃចំណីអាហារប្រមាណ ៣០នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពដល់ម្ចាស់សហគ្រាសលើស្ដង់ដាសុវត្ថិភាពចំណីអាហារ ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារ និងលើកកម្ពស់ឱកាសការងារសមរម្យសម្រាប់យុវជននៅកម្ពុជា។

លោកជំទាវ ក៏បានបញ្ជាក់បន្ថែមថា កម្មវិធី DEY ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តផ្ដល់ការគាំទ្រ និងលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ឱ្យសម្រេចបាននូវការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកយ៉ាងសំខាន់តាមរយៈការបង្កើតការងារថ្មីៗ ការកែលម្អលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ និងការកសាងប្រព័ន្ធចំណីអាហារដែលមានសុវត្ថិភាពខ្ពស់សម្រាប់ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានរំលេចពីបេសកកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានបើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីថ្នាក់ជាតិសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) ដើម្បីអភិវឌ្ឍជំនាញឱ្យកាន់តែប្រសើរ និងប្រើប្រាស់យន្តការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការទទួលបានព័ត៌មានពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់ និងព័ត៌មានច្បាស់ការណ៍៕

#MLVT #HENGSour
14🥰1
សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន កូម៉ូ អឹភែរឹល ឯ.ក និងបងប្អូនកម្មករនិយោជិត ដែលបាននាំយកអំណោយរួមមាន៖ ថវិកា ចំនួន ៦ ១៦២ ១០០រៀល និងសម្លៀកបំពាក់ ចំនួន ៥០០ មកប្រគល់ជូនដល់ទីស្តីការក្រសួងនាពេលនេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពកោតសរសើរចំពោះភាពសប្បុរសរបស់ ក្រុមហ៊ុន កូម៉ូ អឹភែរឹល ឯ.ក និងបងប្អូនកម្មករនិយោជិត ដែលបានចូលរួមតាមរយៈក្រសួងដើម្បីយកទៅផ្តល់ជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក៕

#MLVT #HENGSour
16
Media is too big
VIEW IN TELEGRAM
ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

#MLVT #HENGSour
14🙏9🥰2
អបអរសាទរខួបលើកទី៩ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»

៩ មេសា ២០១៨ - ៩ មេសា ២០២៦

#MLVT #HENGSour
14🙏2
Media is too big
VIEW IN TELEGRAM
សូមជូនវីដេអូស្ដីពីដំណើរការនៃការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន លើមុខជំនាញ៖ ការដំឡើងបណ្ដាញបំពង់ទឹក

#MLVT #HENGSour #TVET #RPL
12🥰2👍1🙏1
Media is too big
VIEW IN TELEGRAM
អតីតពលករមកពីថៃថា កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញពីមុនរបស់ក្រសួងការងារនេះអាចឱ្យពួកគេមានឱកាសទទួលបានការងារល្អ​ និងប្រាក់ចំណូលសមរម្យជាងមុន
15🥰1
Media is too big
VIEW IN TELEGRAM
សូមជូនវីដេអូស្ដីពីនីតិវិធីនៃការចុះឈ្មោះតាមប្រព័ន្ធអនឡាញសម្រាប់ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL)

#MLVT #HENGSour #TVET #RPL
6👍6🥰4🙏2
វិទ្យាស្ថានITI និងក្រុមហ៊ុនដាយគីន ខេមបូឌា ឯ.ក បានផ្តល់កិច្ចសហការប្រកបដោយទំនុកចិត្តយ៉ាងល្អប្រសើរ ដើម្បីបង្កើតក្របខ័ណ្ឌពង្រឹងគុណភាពបណ្តុះបណ្តាលស្តង់ដាសមត្ថភាពជាតិនិងអន្តរជាតិជាមួយគ្នានៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយគីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នាព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ២០២៦។ សមិទ្ធផលថ្មីនេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ឱ្យឈានដល់កម្រិតអន្តរជាតិតាមរយៈស្តង់ដាបណ្តុះបណ្តាលដាយគីនជប៉ុនដល់យុវជនកម្ពុជា។ ទន្ទឹមនេះជាការបង្ហាញនូវគំរូដ៏ល្អប្រកបដោយសុច្ឆន្ទៈនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម UENO ដែលជាជើងឯកក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមមានទាំងជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះពីជម្លោះព្រំដែន។ ការរួមចំណែកនេះបានពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តជំនាន់ឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដមរដ្ឋមន្រ្តីក៏បានកោតសរសើរនិងអរគុណចំពោះក្រុមហ៊ុន Daikin Airconditioning(Cambodia)Co.,Ltd និងបានចាត់ទុកការបង្កើតមជ្ឈមណ្ឌលនេះ ជាការចាំបាច់នៃយុទ្ធសាស្ត្រដ៏សំខាន់ និងទាន់ពេលវេលាទៅតាមតម្រូវការទីផ្សារ ហើយស្របជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗរបស់ក្រសួង ជាពិសេសកម្មវិធី TVET ១,៥ លាននាក់ ដោយឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Daikin កម្ពុជាកំពុងបញ្ចូលនវានុវត្តន៍ជប៉ុន និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនចូលទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែជំនាញលើម៉ាស៊ីនត្រជាក់តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេលំដាប់ពិភពលោកក្នុងដំណោះស្រាយនិរន្តរភាពបរិស្ថាន ដែលក្នុងនោះប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល ម៉ាស៊ីនត្រជាក់ គឺជាផ្នែកមួយនៃបច្ចេកវិទ្យារបស់ខ្លួន។

ការចាត់ទុកភាពជាដៃគូនេះថាជាភាព «ឈ្នះ ឈ្នះ» នៃភាគីទាំងអស់ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ការចូលរួមពីក្រុមហ៊ុន Daikin នឹងធ្វើឱ្យសិស្សកម្ពុជាទទួលបានបទពិសោធកាន់តែច្រើននៅក្នុងឧស្សាហកម្មនេះ។ កាលពីមុន សិស្សបានអនុវត្តនៅក្នុងរោងជាងប៉ុណ្ណោះ តែឥឡូវនេះ ដោយមានការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សិស្សមិនត្រឹមតែរៀនទ្រឹស្តីនៅក្នុងរោងជាងប៉ុណ្ណោះទេ ថែមទាំងអនុវត្តចំណេះដឹង ជំនាញជាក់ស្តែងក្នុងដំណើរការផលិតកម្មឧស្សាហកម្មពិតប្រាកដ។ វិទ្យាស្ថាន ITI កំពុងប្រែក្លាយជាស្ថាប័ន TVET ឈានមុខសម្រាប់ការបណ្តុះបណ្តាលផ្នែកម៉ាស៊ីនត្រជាក់ និងជាច្រកចូលដែលបំប្លែង«ក្តីសុបិន»របស់យុវជនកម្ពុជាឱ្យក្លាយជាការពិត និងបំប្លែងគោលដៅអាជីពឱ្យក្លាយជាការវិនិយោគយូរអង្វែងលើសមត្ថភាពផ្ទាល់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យនិស្សិតនៅវិទ្យាស្ថាននេះ យកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលតាមរយៈកម្មវិធីគ្រូជំនាញរបស់ក្រុមហ៊ុន ដែលជាឱកាសសម្រាប់ «រៀនផង ធ្វើការផង» និងស្វែងរកឱកាសការងារកាន់តែប្រសើរទាំងនៅក្រុមហ៊ុន Daikin នៅជប៉ុន ឬនៅប្រទេសផ្សេងទៀតជាមួយនឹងប្រាក់ឈ្នួលខ្ពស់។ លើសពីនេះ វិទ្យាស្ថាន ITI ក៏ត្រូវបន្តពង្រីកភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Daikin ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តម UENO បានលើកឡើងថា ដោយសារសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ និងថាមពលប្រកបដោយនិរន្តរភាពផងនោះ, ដំណោះស្រាយថាមពលគឺមានតម្រូវការខ្ពស់ជាងពេលមុន។ តាមរយៈការផ្តល់ការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិលើផ្នែកម៉ាស៊ីនត្រជាក់ ការដំឡើង និងថែទាំពីក្រុមហ៊ុន Daikin នឹងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាជាមួយនឹងជំនាញឯកទេស និងបង្កើតឱកាសការងារថ្មីៗ ដោយឯកឧត្តមបានគូសបញ្ជាក់ថាគំនិតផ្តួចផ្តើមនេះគឺជាឧទាហរណ៍ដ៏ច្បាស់មួយនៃសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុនឈានមុខគេ និងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រុមហ៊ុន Daikin និងវិទ្យាស្ថាន ITI បានចុះ MoU នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញការដំឡើង និងថែទាំម៉ាស៊ីនត្រជាក់កម្រិតខ្ពស់ដល់និស្សិតកម្ពុជា ជាមួយនឹងការវិនិយោគសម្រាប់ឧបករណ៍ទំនើប ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្ត្រដើម្បីបង្កើនចំនួនគ្រូបង្វឹកទៅដល់ ១០នាក់នៅឆ្នាំ២០២៩។ ចាប់ពីឆ្នាំ ២០២៤មក ក្រុមហ៊ុនបានបណ្តុះបណ្តាលធនធានមនុស្សជាង ១ ៨០០នាក់ហើយ ដែលរួមមានទាំងអ្នកបច្ចេកទេស សិស្ស និងគ្រូ TVET ផងដែរ៕

#MLVT #HENGSour #TVET
12🥰1