កម្ពុជា-បង់ក្លាដែស បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សាជាថ្មីលើវិស័យការងារ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌវិស័យការងាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបញ្ជាក់ពីការពិនិត្យឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការកំណត់កាលបរិច្ឆេទសមស្របសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេស លើកទី៣ ដោយនឹងរួមគ្នាពិនិត្យឱ្យបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
ក្នុងឱកាសដដែលនោះ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលផ្ដល់បណ្ណការងារ និងសៀវភៅការងារជនបរទេសជូនដល់ពលករជនជាតិបង់ក្លាដែសដែលកំពុងបំពេញការងារ និងប្រកបរបរក្នុងប្រទេសកម្ពុជា។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាកិច្ចការដ៏សំខាន់ក្នុងការការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដែស៕
#MLVT #HENGSour

❤19🙏2🥰1
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន BYD កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារក្នុងការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី (EV)
#MLVT #HENGSour
#MLVT #HENGSour
❤20🙏3🥰2
Media is too big
VIEW IN TELEGRAM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី
#MLVT #HENGSour
#MLVT #HENGSour
❤18🥰4🙏2👍1
Forwarded from ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
«ភាពតានតឹងដោយកម្តៅ»
ភាពតានតឹងដោយកម្តៅអាចបង្កគ្រោះថ្នាក់ និងបញ្ហាប្រឈមដល់និយោជក និងកម្មករនិយោជិតដែលបំពេញការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រដែលមានបរិយាកាសក្តៅ ឬបរិយាកាសដែលមានសីតុណ្ហភាពខ្ពស់ ជាពិសេសនៅក្នុងកំឡុងពេលរដូវក្តៅនេះ។
ដើម្បីយល់ដឹងអំពីបញ្ហាប្រឈម វិធានការបង្ការ និងវិធានការឆ្លើយតប ព្រមទាំងនិតីវិធីជូនដំណឹង និងរាយការណ៍ សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិតទាំងអស់យកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផ្ទាំងរូបភាពទាំងនេះ។
#MLVT #HENGSour #DOSH

❤19🥰3🙏3
ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព
(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៤ អាណត្តិទី២ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្កើនចំណូល កាត់បន្ថយចំណាយ និងការធ្វើឱ្យកិច្ចការទាំងឡាយប្រកបដោយតម្លាភាព ជាពិសេសនៅក្នុងកាលៈទេសៈជួបបញ្ហាប្រឈមនៃវិបត្តិសកល។
ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការប្រឹងប្រែងទាំងនេះ ជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលដែលប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរ និងមានសុខភាពល្អ នោះគឺជាជោគជ័យរបស់ ប.ស.ស.។
ឯកឧត្តម ហេង សួរ បញ្ជាក់ថា ការបង្កើនចំណូលសម្រាប់រក្សាប្រតិបត្តិការ ប.ស.ស. ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព គឺជាអ្វីដែលជាការចង់បានបំផុត ខណៈដែលមិនចង់ឱ្យរដ្ឋបង្កើនចំណាយ ប៉ុន្តែការបង្កើនចំណូលនោះក៏មិនត្រូវជាបន្ទុកបន្ថែមលើភាគីណាមួយនៅក្នុងកាលៈទេសៈនៃវិបត្តិសកលនាពេលនេះដែរ។ ក្នុងស្មារតីនេះ ឯកឧត្តមបានជំរុញអង្គប្រជុំមកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាសិក្សារកផ្នែកដែលចំណាយច្រើន ហើយត្រូវពង្រឹងប្រសិទ្ធភាពនៃការចំណាយតាមយន្តការដែលមានស្រាប់ប្រកបដោយការយោគយល់គ្នាខ្ពស់។
លើសពីនេះ ដើម្បីទាក់ទាញសមាជិក ប.ស.ស. ឱ្យទៅទទួលសេវានៅមន្ទីរពេទ្យថ្នាក់ស្រុក និងខេត្ត ក៏ដូចជាជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យថ្នាក់ជាតិនោះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ឱ្យមានការបង្កើនប្រសិទ្ធភាពសេវាកម្មនៅមន្ទីរពេទ្យមូលដ្ឋាន ជាមួយនឹងការបំពាក់ឧបករណ៍បន្ថែម ព្រមទាំងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជាពិសេសនោះ គឺការលើកទឹកចិត្តឱ្យសាធារណជនទាក់ទងតាមប្រព័ន្ធ Hotline លេខ ១២៨៦ ភ្លាមៗនៅពេលជួបប្រទះបញ្ហា។
ក្នុងឱកាសនោះដែរ តំណាងនិយោជក និងនិយោជិត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ចំពោះការគ្រប់គ្រងបានយ៉ាងល្អក្នុងដំណើរការផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បើទោះបីជាប្រទេសជួបប្រទះជម្លោះព្រំដែន និងវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ។
កិច្ចពិភាក្សាបានដំណើរការយ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗរួមមាន៖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ របស់ ប.ស.ស. បញ្ហាប្រឈម និងវិធានការដោះស្រាយ, ផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ និង របាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តជាដើម៕
#MLVT #HENGSour #បសស

❤16🙏3🥰1