ក្រសួងយុត្តិធម៌-Ministry of Justice
4.26K members
5.81K photos
11 videos
2 files
798 links
Download Telegram
to view and join the conversation
ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើពិធីកាន់បិណ្ឌទី១៣ នៅពន្ធនាគារខេត្ត
===============
នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ បាននាំយកម្ហូមអាហារ និង គ្រឿងឧបភោគ បរិភោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ពន្ធនាគារខេត្តតាកែវ ដើម្បីធ្វើពិធីកាន់បិណ្ឌទី១៣ នៅក្នុងពន្ធនាគារខេត្ត ដោយបាននិមន្តព្រះសង្ឃជាច្រើនអង្គជាអធិបតី។
ក្នុងពិធីនេះក៏មាន ការចូលរួមផងដែរពីសំណាក់មន្រ្តីពន្ធនាគារ ព្រមទាំងបានអនុញ្ញាតឱ្យអ្នកជាប់ឃុំទាំងអស់ធ្វើពីធីរាប់បាត្រ និងទទួលការ ប្រោះព្រំពីព្រះសង្ឃថែមទៀតផង។
http://www.moj.gov.kh/kh/news-event/441
ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើពិធីកាន់បិណ្ឌទី១៣ នៅពន្ធនាគារខេត្ត
========
នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បាននាំយកថវិកា ម្ហូបអាហារ និង គ្រឿងឧបភោគ បរិភោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ពន្ធនាគារខេត្តព្រះសីហនុ ដើម្បីធ្វើពិធី កាន់បិណ្ឌទី១៣ នៅក្នុងពន្ធនាគារខេត្ត ដោយបាននិមន្តព្រះសង្ឃជាច្រើនអង្គជាអធិបតី។ ក្នុងពិធីនេះក៏មាន ការចូលរួមផងដែរពីសំណាក់មន្រ្តីពន្ធនាគារ ព្រមទាំងបានអនុញ្ញាតឱ្យអ្នកជាប់ឃុំទាំងអស់ ចូលរួមក្នុងពីធីរាប់បាត្រ ឧទ្ទិសកុសលផលបុណ្យ និងទទួលការ ប្រោះព្រំពីព្រះសង្ឃថែមទៀតផង។
http://www.moj.gov.kh/kh/news-event/442
Media is too big
VIEW IN TELEGRAM
បទសម្ភាសន៍នៅស្ថានីយទូរទស្សន៍បាយ័ន (BTV) អំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។
វាគ្មិន៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន នៃ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ស្តីពីការ ដាក់ពាក្យស្នើសុំ ផ្តាច់ មុខងារ ជាចៅក្រម ឬព្រះរាជអាជ្ញា
http://moj.gov.kh/kh/announcement/140