ក្រសួងពាណិជ្ជកម្ម Ministry of Commerce
26.3K subscribers
33K photos
82 videos
6 files
5K links
សូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម

សម្រាប់ព័ត៌មានបន្ថែម៖
• Facebook: https://www.facebook.com/moc.gov.kh
• X Account: https://twitter.com/MoCCambodia
• Website: https://www.moc.gov.kh
Download Telegram
(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុំ សុខឃឿន ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ុំ សាវរី អនុប្រធានការិយាល័យ នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣០នាទីរសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុំ សុខឃឿន បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
🙏86👍1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ TRIBE Phnom Penh Post Office Square លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាល ជំនាញលក់ និងទំនាក់ទំនងសម្រាប់ការនាំចេញ ត្រៀមចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ SIAL PARIS 2026» ដោយមានការចូលរួមពី លោកស្រី Cristina Novio Garcia, Programme Officer នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Till Ahnert នាយកគម្រោង EU-German GATE នៃអង្គការ GIZ កម្ពុជា និងលោក Martin Thisted អ្នកជំនាញបណ្តុះបណ្តាលអន្តរជាតិ។ កម្មវិធីនេះ រៀបចំឡើងក្រោមកិច្ចសហការគាំទ្ររួមគ្នារវាងក្រសួងពាណិជ្ជកម្ម សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដើម្បីបំពាក់បំប៉នសមត្ថភាពដល់តំណាងធុរកិច្ចកម្ពុជាឱ្យកាន់តែមានភាពច្បាស់លាស់ និងម្ចាស់ការលើគ្រប់ទិដ្ឋភាពមុនពេលចេញទៅជួបដៃគូពាណិជ្ជកម្មដោយផ្ទាល់។

វគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃនេះ ផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនង និងការចរចាពាណិជ្ជកម្មតាមស្តង់ដារទីផ្សារអឺរ៉ុប។ ខ្លឹមសារគន្លឹះរួមមាន៖ បច្ចេកទេសធ្វើបទបង្ហាញទាក់ទាញចំណាប់អារម្មណ៍ដំបូង (Pitching), ការវិភាគចិត្តសាស្ត្រ និងតម្រូវការអ្នកបញ្ជាទិញ, ការអនុវត្តសាកល្បងចរចាពាណិជ្ជកម្ម (Negotiation Role-Play), ការកំណត់ទំហំកិច្ចព្រមព្រៀងជាក់ស្តែង ព្រមទាំងការកសាងយុទ្ធសាស្ត្រតាមដានការលក់ប្រកបដោយវិជ្ជាជីវៈ (Follow-up within 48 hours) ដើម្បីប្រែក្លាយឱកាសពិភាក្សាទៅជាកិច្ចសន្យានាំចេញពិតប្រាកដ។

គួរកត់សម្គាល់ថា ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង…
---
(Phnom Penh): On the morning of Tuesday, 1 September 2026, at TRIBE Phnom Penh Post Office Square, Her Excellency Someth Somnea, Undersecretary of State at the Ministry of Commerce, presided over the opening of the training workshop on "Sales and Communication Skills for Export: Preparing for SIAL PARIS 2026." The event brought together Ms. Cristina Novio Garcia, Programme Officer of the European Union Delegation to Cambodia; Mr. Till Ahnert, Project Director of the EU-German GATE project at GIZ Cambodia; and Mr. Martin Thisted, International Training Expert. Jointly organized by the Ministry of Commerce, the European Union, and the German Federal Government, the initiative aims to equip Cambodian business representatives with the necessary confidence, proactive readiness, and practical capabilities ahead of face-to-face engagements with prospective trade partners.

This intensive two-day training emphasizes hands-on application to sharpen commercial communication and negotiation skills aligned with European market expectations. The curriculum centers on high-impact pitching techniques, buyer psychology and demand analysis, interactive negotiation simulations, setting realistic deal scopes, and implementing disciplined follow-up strategies—including targeted outreach within 48 hours—to successfully convert initial trade discussions into tangible export contracts.

SIAL Paris 2026 will be held from October 17 to 21, 2026, in Paris, France, standing as one of the globe's foremost food and beverage trade platforms with an expected turnout of roughly 7,500 exhibitors and over 285,000 trade visitors….
👉 អានបន្ត

ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
10
​(ក្វាងចូវ)៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបើកពិព័រណ៍ម្ហូបអាហារ SIAL Guangzhou 2026 World Food Expo រៀបចំដោយក្រុមហ៊ុន COMEXPOSIUM SHANGHAI CO., LTD. នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មពិភពលោក Guangzhou World Trade Center ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។

​គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីតភ្ជាប់យីហោម្ហូបអាហារល្បីៗរបស់ពិភពលោកទៅនឹងមហាតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងតំបន់អាស៊ីអាគ្នេយ៍ ដែលឆ្នាំនេះមានក្រុមហ៊ុនផលិតម្ហូបអាហារល្បីៗជាង ១,៥០០ ក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មជាង ៦៥,០០០ នាក់ មកពីបណ្ដាប្រទេស និងតំបន់ជាង ៥០។

​ក្នុងព្រឹត្តិការណ៍នេះដែរ តំណាងពាណិជ្ជកម្មកម្ពុជា អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ក៏បាននាំយកក្រុមហ៊ុន CCIC (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូលផលិតផលកសិកម្មកែច្នៃកម្ពុជាមកកាន់ខេត្តក្វាងទុង ចូលរួមដាក់តាំងបង្ហាញផលិតផល រួមមាន៖ អង្ករម្លិះកម្ពុជា អង្ករសកម្ពុជា ម្រេចកំពតកម្ពុជា (ម៉ត់ និងគ្រាប់) និងដំណាប់ស្វាយខ្មែរ ដើម្បីភ្ជាប់ទីផ្សារផលិតផលកសិកម្មកែច្នៃកម្ពុជា ទៅនឹងអ្នកប្រើប្រាស់ក្នុងខេត្តក្វាងទុង។
​---
​(Guangzhou): On the morning of 3 September 2026, Mr. LAO NGUON ENG, Trade Attaché attached to the Royal Consulate General of Cambodia in Guangzhou, attended the Opening Ceremony of the SIAL Guangzhou 2026 World Food Expo, organized by COMEXPOSIUM SHANGHAI CO., LTD. at the Guangzhou World Trade Center in Guangzhou, Guangdong Province, People's Republic of China.

​The event was designed to connect leading global food brands to the Guangdong-Hong Kong-Macao Greater Bay Area and Southeast Asia. This year's expo gathered over 1,500 food manufacturing companies and more than 65,000 industry professionals from over 50 countries and regions.

​During the event, the Trade Attaché Office, attached to the Royal Consulate General of Cambodia in Guangzhou, supported CCIC (Cambodia) Co., Ltd., an importer of Cambodian processed agricultural products into Guangdong, to exhibit products including Cambodian Malis rice, Cambodian white rice, Cambodian Kampot pepper (ground and whole), and Cambodian dried mangoes, aiming to connect Cambodian processed agricultural products directly with consumers in Guangdong Province.

ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
11👍1
ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកឧត្តម Nikita KONDRATEV អគ្គនាយកនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី និងគម្រោងពិសេស នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី
...
(វ្ល៉ាឌីវ៉ូស្តុក, សហព័ន្ធរុស្ស៊ី)៖ នារសៀល ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nikita KONDRATEV អគ្គនាយកនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី និងគម្រោងពិសេស នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា លើកទី១១ (11th Eastern Economic Forum) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

នាឱកាសនោះ ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី នៅឆ្នាំ២០២៦ និងបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងការអនុវត្តយន្តការ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ (ដូចជាក្រុមការងាររួមជាន់ខ្ពស់ដើម្បីជំរុញគម្រោងអាទិភាពរួមកម្ពុជា-រុស្ស៊ី) និងពិនិត្យលទ្ធភាពក្នុងការពង្រីកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ (ដូចជាការកែច្នៃម្ហូបអាហារ កសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាធារាសាស្ត្រ)៕

ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
7