ផែនទីផ្លូវចិត្ត - Mind map
260 subscribers
104 photos
8 links
a safe space and a platform in which aspires to raise more awareness and shed light on one of the very important topics in our society which is Mental Health and Mental illness.
Download Telegram
ជីវិតមានសប្បាយហើយក៏មានទុក្ខ មិនមាននរណាជៀសផុតឡើយ។
ចឹងហើយបានជា ការមើលថែខ្លួនពិតជាសំខាន់ណាស់ ព្រោះថាមានតែយើងខ្លួនឯងទេដែរនៅជាមួយយើងរហូត។ 💓💪

#mindmapkh
#mentalhealth
#reminder
ដោយសារតែស្ថានភាពកូវីតនៅតែបន្ដអញ្ចឹង អ្នកប្រហែលជាកំពុងតែគិតថាគួរតែផ្ញើរសារអីទៅកាន់មិត្តភកិ្ដដែលខានជួបគ្នាយូរ​ និងមិនបាន Chatជាមួយគ្នាមួយរយៈ​ ឬក៏ដូចអេដមីនជាដើម ដែលឧស្សាហ៍ភ្លេចតបសារគេ។ ដល់ពេលចូលទៅមើលបានដឹងថាភ្លេចតបសារគេឡើង ២ ៣​ អាទិត្យបាត់។ 😅😭

ចឹងថ្ងៃនេះអេដមីនមកប្រាប់ពីសំនួរ ក៏ដូចជាប្រយោគខ្លះៗក្នុងការចាប់ផ្ដើមការសន្ទនាជាមួយមិត្តភកិ្ដ ឬនរណាម្នាក់ ដែលយើងខាននិយាយគ្នាយូរ។ 👇‼️
ធ្លាប់គិតអត់ថាចង់និយាយអីប្រាប់ទៅកាន់ខ្លួនឯងពីមុន? បើអេដមីនវិញ មានអីចង់និយាយច្រើនណាស់!! 😂
ប្រាកដណាស់ថាគ្រប់គ្នាសុទ្ធតែធ្លាប់ឮគេនិយាយពីក្ដីស្រមៃ ថាមនុស្សគ្រប់រូបត្រូវតែមានក្ដីស្រមៃ និងដឹងពីអ្វីដែលខ្លួនចង់ធ្វើនាថ្ងៃអនាគត​ ទាំងនៅតាមសាលារៀន និងពេលនៅផ្ទះ។ ដែលពេលខ្លះគ្រាន់តែឮពាក្យនេះភ្លាម ក៏កើតទុក្ខតែម្ដង ព្រោះថាមកដល់អាយុប៉ុននេះហើយ ក៏មិនទាន់ដឹងច្បាស់ថាខ្លួនចង់ក្លាយជាអ្វីឱ្យប្រាកដផង។

តាំងតែពីចូលសកលវិទ្យាល័យមករហូតមកដល់ឥឡូវ ខ្ញុំបានសាកល្បងធ្វើការងារជាច្រើន ក្នុងន័យដើម្បីស្វែងរកអ្វីដែលខ្លួនចង់ធ្វើហ្នឹង។ ខ្ញុំបានធ្វើជា បារីស្ដាផង ធ្វើជា Sale Associate ផង​ គ្រាន់តែដើម្បីតាមរកអ្វីទៅដែលខ្លួនចង់ធ្វើពិតប្រាកដ។ ផ្អែកតាមបទពិសោធន៏ទាំងអស់នេះ អ្វីដែរខ្ញុំបានរកឃើញគឺថា ទោះបីជាការងារទាំងនោះមិនមែនជាអ្វីដែលចង់បានក៏ពិតមែន តែបទពិសោធន៏ និងមេរៀនដែលបានបង្រៀនខ្ញុំមានច្រើនណាស់។

ណាគេអត់ទាន់បានអាន មកអានលេងៗមោះ
(^//^)❤️😉
ទោះមិនធានាថានឹងទទួលបានជោគជ័យតែ អេដមិនយល់ថាវាជារឿងដែលគួរធ្វើសម្រាប់ខ្លួនឯង។ (^//^)

ប៉ុន្ដែកុំភ្លេចហ្ហា រកក្ដីសម្រមៃមិនទាន់ឃើញក៏មិនអីដែរ។💞
ជំងឺធ្លាក់ទឹកចិត្ត(depression)
ហើយនឹង introversion គឺមិនដូចគ្នានោះទេ ដោយមួយជា ជំងឺផ្លូវអារម្មណ៍ ហើយមួយទៀតជា ចរិកលក្ខណៈ។ ដូច្នេះថ្ងៃនេះយើងមកមើល ថាតើមានលក្ខណៈអ្វីខ្លះដែលធ្វើឲ្យមនុស្សជាច្រើនយល់ឃើញថា ជំងឺធ្លាក់ទឹកចិត្តច្រើនកើតមកលើ introvert។

Source:
https://bit.ly/3hYl09J
https://bit.ly/3wZFSBN

#mindmapkh
#mentalhealth
#introvert
#depressionedu