រដ្ឋបាលខេត្តមណ្ឌលគិរី
669 subscribers
12.4K photos
23 videos
3 files
614 links
តេលេក្រាមផ្លូវការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
Download Telegram
កិច្ចប្រជុំស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់គ្រួសារក្រីក្រ​ និងងាយរងហានិភ័យ១.៥លាននាក់ ជំហាន២

នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ញ៉ន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់គ្រួសារក្រីក្រ​ និងងាយរងហានិភ័យ១.៥លាននាក់ ជំហាន២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង-ស្រុក អជ្ញាធរឃុំ សង្កាត់​ និងមន្ទីរជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ រដ្ឋបាលសាលាខេត្ត។
https://www.facebook.com/share/p/bUoK2YXhDqmkyP6p/?mibextid=WC7FNe
សារលិខិតថ្វាយព្រះពរ​ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
https://www.facebook.com/100064919461089/posts/pfbid02C5QCArLZkBaipfyVWUmZpSfwxSWayRQQLEcR5oXP6BmTAhJvhbAe9HsDxHBJeGhVl/?
កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត


នៅព្រឹកថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាល អភិបាលរង ក្រុង-ស្រុក-អជ្ញាធរឃុំ-សង្កាត់ លោកនាយកទីចាត់ការអន្តរវិស័យ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សែនមនោរម្យ អគាររដ្ឋបាលខេត្ត។
https://www.facebook.com/100064919461089/posts/pfbid0G3j5QjcWwznoYawf8rhxnYHdj1HazHkyWnjMV5fLbhzSK7CqWdkoiaoGaGRYcApol/?
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា

ថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល​ នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ម៉ែន​ ង៉ុយ​ ប្រធានក្រុមប្រឹក្សាខេត្ត​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម​ លោកជំទាវសមាជិក​ ក្រុមប្រឹក្សាខេត្ត លោក​ លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ​ ខ​ រដ្ឋបាលសាលាខេត្ត។
https://www.facebook.com/100064919461089/posts/pfbid02dBcJnvtk9Ti5UjtA7Ui8AwedZKmR6WMmwUSDPcVMqTm41y1mE1JbxaqvJqMpY7U7l/?