រដ្ឋបាលខេត្តមណ្ឌលគិរី
671 subscribers
12K photos
21 videos
3 files
578 links
តេលេក្រាមផ្លូវការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
Download Telegram
សិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT E-ADMINISTRATION)

ថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក​ ស៊ន​ សារុន​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ថង​ សាវុន​អភិបាល​ នៃគណៈអភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT E-ADMINISTRATION) ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ លោកស្រីនាយករង​ រដ្ឋបាលសាលាខេត្ត​ លោកប្រធានសាខាពន្ធដារខេត្ត​ នាយក​ នាយិកា​ ទីចាត់ការ​ អង្គភាព​ ចំណុះរដ្ឋបាលសាលាខេត្ត​ ប្រធាន​ អនុប្រធានមន្ទីរ​ ពាក់ព័ន្ធ​ និងមន្ត្រីជំនាញពាក់ព័ន្ធ​ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំ​ សាខាពន្ធដារ​ ខេត្តមណ្ឌលគិរី។
https://www.facebook.com/share/p/XgCDWZPoYPB3MDC6/?mibextid=WC7FNe
កិច្ចប្រជុំស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់គ្រួសារក្រីក្រ​ និងងាយរងហានិភ័យ១.៥លាននាក់ ជំហាន២

នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ញ៉ន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់គ្រួសារក្រីក្រ​ និងងាយរងហានិភ័យ១.៥លាននាក់ ជំហាន២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង-ស្រុក អជ្ញាធរឃុំ សង្កាត់​ និងមន្ទីរជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ រដ្ឋបាលសាលាខេត្ត។
https://www.facebook.com/share/p/bUoK2YXhDqmkyP6p/?mibextid=WC7FNe
សារលិខិតថ្វាយព្រះពរ​ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
https://www.facebook.com/100064919461089/posts/pfbid02C5QCArLZkBaipfyVWUmZpSfwxSWayRQQLEcR5oXP6BmTAhJvhbAe9HsDxHBJeGhVl/?
កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត


នៅព្រឹកថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាល អភិបាលរង ក្រុង-ស្រុក-អជ្ញាធរឃុំ-សង្កាត់ លោកនាយកទីចាត់ការអន្តរវិស័យ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សែនមនោរម្យ អគាររដ្ឋបាលខេត្ត។
https://www.facebook.com/100064919461089/posts/pfbid0G3j5QjcWwznoYawf8rhxnYHdj1HazHkyWnjMV5fLbhzSK7CqWdkoiaoGaGRYcApol/?