ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
94.7K subscribers
21.3K photos
495 videos
1 file
4.16K links
ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ
Download Telegram
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ កំពុងគូសវាសផែនទីបង្ហាញផ្លូវ ៤ឆ្នាំ ដើម្បីពង្រឹងគុណភាពបង្រៀននៅតាមសាលារដ្ឋ

ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង «ផែនទីបង្ហាញផ្លូវ» ថ្មីមួយ ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាបង្រៀន និងការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
7
សេចក្តីជូនដំណឹង៖ ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៥

ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំ «ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៧» ក្នុងពេលឆាប់ៗខាងមុខនេះ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
👏6
អបអរសាទរ ខួប ១ឆ្នាំ នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» រួមមានទីតាំងឧក្រិដ្ឋកម្មចំនួនបី ត្រូវបានចុះបញ្ជី៖ អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
16🕊1
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញអាទិភាពគន្លឹះ៥ចំណុច ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ និងមានភាពធន់

ឆ្លើយតបនឹងបរិបទសកលលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៥ចំណុចយ៉ាងមុតស្រួច ដើម្បីបង្កើនផលិតភាពការងារ និងកសាងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
10
ត្រៀមខ្លួនអបអរសាទរ! តើអង្គភាពណាខ្លះនឹងក្លាយជាជ័យលាភី «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ប្រចាំឆ្នាំ២០២៥? 🏆

រង់ចាំមើលថា អនុវិទ្យាល័យណា​ សាលាបឋមសិក្សាណា និងមណ្ឌលសុខភាពណា ដែលនឹងទទួលបានពានរង្វាន់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៥?

នាថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៦ ស្អែកនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំ «ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥»។​​ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបំផុសចលនាប្រកួតប្រជែង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ តម្លាភាព និងឆាប់រហ័សជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យអាទិភាពទាំងពីរ គឺ អប់រំ និង សុខាភិបាល។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
22👍7🥰1
ព្រឹកនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ. នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
6🏆6🥰2
កំពុងដំណើរការ៖ សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥

ខណៈនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា «ចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៤»។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
17👏2🎉1