ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
90.1K subscribers
19K photos
430 videos
1 file
3.77K links
ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ
Download Telegram
នគរសង្ក្រាន្តនៅភ្នំពេញ ៦ថ្ងៃ ៦ទីតាំងគោល តើគួរទៅទីណា ថ្ងៃណា? សូមជូនផែនទី និងព័ត៌មានមួយចំនួនសម្រាប់បងប្អូន និងមន្ត្រីរាជការដែលបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជួបគ្នានៅនគរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
18🎉2
Media is too big
VIEW IN TELEGRAM
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ៖ បុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាស្មារតីនៃសាមគ្គីជាតិសាសន៍យើង ដែលជាការពង្រឹងនូវព្រលឹងជាតិយើង មនសិការជាតិយើង និងរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់យើង

"ត្រឹមត្រូវហើយ ចូលឆ្នាំ គឺជាមហាជួបជុំគ្រួសារខ្មែរ ជាលក្ខណៈគ្រួសារ លក្ខណៈសហគមន៍ រហូតដល់ប្រទេសជាតិតែម្តង។ បុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាស្មារតីនៃសាមគ្គីជាតិសាសន៍យើង ដែលជាការពង្រឹងនូវព្រលឹងជាតិយើង មនសិការជាតិយើង និងរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់យើង និងជាឱកាសនៃការជួបជុំគ្នាបង្ហាញនូវទឹកចិត្តក្នុងនាមជាកូន ជាគ្រួសារ ដើម្បីសុភមង្គល។ នេះជាការល្អប្រពៃណាស់។"

នេះជាថេរដីកា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ស្ថាបនិកនៃអង្គការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ផ្តល់ឱវាទអប់រំដ៏មានតម្លៃ អំពីការរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងឱកាសពិធីបុណចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ៕

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
9
Media is too big
VIEW IN TELEGRAM
បុណ្យចូលឆ្នាំ កុំភ្លេចធ្វើបុណផង!
កាលណាយើងធ្វើបុណ្យ នាំមកនូវសិរីសួស្តី!

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ​គ្រូសូត្រស្តាំ វត្ត​និគ្រោធ​វ័ន ហៅវត្ត​គល់​ទទឹង បាន​មាន​ថេរ​ដី​កា​ថា "កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាកម្មវិធីចែករំលែកក្តីស្រលាញ់ គោរពដឹងគុណចំពោះឪពុកម្តាយ ចំពោះសាសនា ចំពោះព្រះសង្ឃ និងបានបំពេញបុណ្យ សម្រាប់យើងធ្វើជាទន់ក្នុងឆ្នាំថ្មី ឱ្យជ្រះថ្លា ឱ្យសប្បាយចិត្ត កុំពាំនាំនូវរឿងរ៉ាវ មួម៉ៅ ក្តៅក្រហាយ ក្នុងចិត្តច្រើនពេក ហើយយើងប្រឹងដោះស្រាយ យើងត្រូវទៅមុខបន្តទៀត។"

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ក៏បាន​មាន​ថេរ​ដី​ការ​បន្ថែម​ថា "បុណ្យចូលឆ្នាំ កុំភ្លេចធ្វើបុណ្យមែនផង។ យើងគោរពប្រតិបត្តិឪពុកម្តាយ ជូនលុយ ជូនកាក់ ធ្វើបុណ្យឧទ្ទិសកុសល្យជូនជីដូនជីតា គោរពចំពោះព្រះរតនៈត្រ័យ ស្រង់ព្រះ។ នេះជាបុណ្យមែន។ កាលណាយើងធ្វើបុណ្យ នាំមកនូវសិរីសួស្តី។"

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
🙏1511
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តាមមុខតំណែង គុណវុឌ្ឍិ អង្គភាពបំពេញការងារ និងលក្ខខណ្ឌជ្រើសរើស ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

📲 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ
https://go.gov.kh/era/mcs26secb1 ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។

បញ្ជាក់៖
១.ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ htps://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ តែប៉ុណ្ណោះ។
២.ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១៤ ៨៨៨ ៩៩៧, ០១០ ៤៣៧ ៩២២, ០៦៨ ៨០៧ ៩២៦ រៀងរាល់ម៉ោងធ្វើការ។
៣.គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
28👏1
Media is too big
VIEW IN TELEGRAM
ក្រសួងមុខងារសាធារណៈបានធ្វើការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងពង្រឹងសមត្ថភាពរបស់ខ្លួនអោយកាន់តែខ្លាំង។

ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីពង្រឹងភាពធន់នៃរដ្ឋបាលសាធារណៈរបស់យើង ហើយការកែទម្រង់នេះទៀតសោត ក៏មិនបានធ្វើឱ្យប៉ះពាល់អត្ថប្រយោជន៍របស់មន្ត្រីរាជការ ស្របតាមបទដ្ឋានគតិយុត្តណាមួយឡើយ ផ្ទុយទៅវិញ គឺជាការពង្រឹងបន្ថែមនូវការអនុវត្តនៃការបំពេញការងារឱ្យកាន់តែល្អប្រសើរ សម្រាប់ស្ថាប័ន ក៏ដូចជាអង្គភាពទាំងមូល។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
15🙏2
Media is too big
VIEW IN TELEGRAM
"គ្រប់ពេលគ្រប់វេលា កាយវាចាចិត្តរបស់យើង ត្រូវមានសិរីសួស្តី។ «កាយ» កាយល្អ មិនបៀតបៀនអ្នកដទៃ «វាចា» វាចាល្អ​ មិនពោលពាក្យទ្រគោះបោះបោក ជេរប្រទេចដាក់បណ្តាសារអ្នកដទៃ «ចិត្ត» ចិត្តមានមេត្តា ករុណា។"

សូមអញ្ជើញស្តាប់ និងទស្សនា វីដេអូថេរដីកា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ស្ថាបនិកនៃអង្គការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ផ្តល់ឱវាទអប់រំចិត្តដ៏មានតម្លៃ អំពីសិរីសួស្តីក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
🙏103
នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ និងក្នុងនាមទូលព្រះបង្គំ ជាខ្ញុំផ្ទាល់ ខ្ញុំសូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតនូវព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរី រាជសម្បត្តិបន្តព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាដឹកនាំនាវាកម្ពុជាទៅកាន់ជ្រោយវឌ្ឍនភាព និងសុភមង្គល ព្រមទាំង គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាអង្វែងតរៀងទៅ។
13