ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
90.2K subscribers
18.9K photos
429 videos
1 file
3.76K links
ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ
Download Telegram
ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣

ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម វន សុណ្ណារី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីបង្ហាញការគាំទ្រចំពោះការលើកកម្ពស់ផលិតផលជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ការរៀបចំពិព័រណ៍នេះ មានគោលបំណងជំរុញសមត្ថភាពផលិតក្នុងស្រុកឱ្យកាន់តែប្រសើរ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ។ ការគាំទ្រនេះជាកម្លាំងចិត្តសំខាន់សម្រាប់អាជីវករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក ក្នុងការតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ជាក់ស្តែង មានសហគ្រាសជាង ៣០០ មកពីទូទាំងប្រទេសចូលរួមក្នុងពិព័រណ៍នេះ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
10🕊1
This media is not supported in your browser
VIEW IN TELEGRAM
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកដល់ហើយ!

ពិធី​បុណ្យចូលឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង និងជា​ប្រពៃណី​មួយ អាច​បណ្ដុះ​ស្មារតី ស្រឡាញ់​រាប់អាន​គ្នា​ ដែលជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មី គឺជាឱកាសជួបជុំមហាគ្រួសារខ្មែរ ប៉ុន្តែក៏ជាឱកាសឱ្យប្រជាជនខ្មែរគ្រប់ទិសទី បង្ហាញសាមគ្គីភាព និងរំលឹកដល់វីរភាព ក៏ដូចជាការលះបង់របស់វីរយុទ្ធជននាពេលកន្លងមក។

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជាតិ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងបន្តពង្រឹងការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។

តោះ! ជួបគ្នាក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ទាំងអស់គ្នា!

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
🙏73🕊2
នគរសង្ក្រាន្តនៅភ្នំពេញ ៦ថ្ងៃ ៦ទីតាំងគោល តើគួរទៅទីណា ថ្ងៃណា? សូមជូនផែនទី និងព័ត៌មានមួយចំនួនសម្រាប់បងប្អូន និងមន្ត្រីរាជការដែលបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជួបគ្នានៅនគរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
18🎉2
Media is too big
VIEW IN TELEGRAM
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ៖ បុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាស្មារតីនៃសាមគ្គីជាតិសាសន៍យើង ដែលជាការពង្រឹងនូវព្រលឹងជាតិយើង មនសិការជាតិយើង និងរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់យើង

"ត្រឹមត្រូវហើយ ចូលឆ្នាំ គឺជាមហាជួបជុំគ្រួសារខ្មែរ ជាលក្ខណៈគ្រួសារ លក្ខណៈសហគមន៍ រហូតដល់ប្រទេសជាតិតែម្តង។ បុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាស្មារតីនៃសាមគ្គីជាតិសាសន៍យើង ដែលជាការពង្រឹងនូវព្រលឹងជាតិយើង មនសិការជាតិយើង និងរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់យើង និងជាឱកាសនៃការជួបជុំគ្នាបង្ហាញនូវទឹកចិត្តក្នុងនាមជាកូន ជាគ្រួសារ ដើម្បីសុភមង្គល។ នេះជាការល្អប្រពៃណាស់។"

នេះជាថេរដីកា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ស្ថាបនិកនៃអង្គការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ផ្តល់ឱវាទអប់រំដ៏មានតម្លៃ អំពីការរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងឱកាសពិធីបុណចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ៕

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
8
Media is too big
VIEW IN TELEGRAM
បុណ្យចូលឆ្នាំ កុំភ្លេចធ្វើបុណផង!
កាលណាយើងធ្វើបុណ្យ នាំមកនូវសិរីសួស្តី!

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ​គ្រូសូត្រស្តាំ វត្ត​និគ្រោធ​វ័ន ហៅវត្ត​គល់​ទទឹង បាន​មាន​ថេរ​ដី​កា​ថា "កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ជាកម្មវិធីចែករំលែកក្តីស្រលាញ់ គោរពដឹងគុណចំពោះឪពុកម្តាយ ចំពោះសាសនា ចំពោះព្រះសង្ឃ និងបានបំពេញបុណ្យ សម្រាប់យើងធ្វើជាទន់ក្នុងឆ្នាំថ្មី ឱ្យជ្រះថ្លា ឱ្យសប្បាយចិត្ត កុំពាំនាំនូវរឿងរ៉ាវ មួម៉ៅ ក្តៅក្រហាយ ក្នុងចិត្តច្រើនពេក ហើយយើងប្រឹងដោះស្រាយ យើងត្រូវទៅមុខបន្តទៀត។"

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ក៏បាន​មាន​ថេរ​ដី​ការ​បន្ថែម​ថា "បុណ្យចូលឆ្នាំ កុំភ្លេចធ្វើបុណ្យមែនផង។ យើងគោរពប្រតិបត្តិឪពុកម្តាយ ជូនលុយ ជូនកាក់ ធ្វើបុណ្យឧទ្ទិសកុសល្យជូនជីដូនជីតា គោរពចំពោះព្រះរតនៈត្រ័យ ស្រង់ព្រះ។ នេះជាបុណ្យមែន។ កាលណាយើងធ្វើបុណ្យ នាំមកនូវសិរីសួស្តី។"

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
🙏1510
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តាមមុខតំណែង គុណវុឌ្ឍិ អង្គភាពបំពេញការងារ និងលក្ខខណ្ឌជ្រើសរើស ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

📲 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ
https://go.gov.kh/era/mcs26secb1 ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។

បញ្ជាក់៖
១.ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ htps://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ តែប៉ុណ្ណោះ។
២.ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១៤ ៨៨៨ ៩៩៧, ០១០ ៤៣៧ ៩២២, ០៦៨ ៨០៧ ៩២៦ រៀងរាល់ម៉ោងធ្វើការ។
៣.គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
26👏1