ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
90.2K subscribers
18.9K photos
429 videos
1 file
3.76K links
ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ
Download Telegram
[ការងារជំរឿនមន្រ្តី] គណៈកម្មការធ្វើជំរឿនមន្រ្តីនៅតាមក្រសួង ស្ថាប័ន តាមដាន វាយតម្លៃការងារ និងរៀបចំផែនការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែងបន្តបន្ទាប់

មកទល់ពេលនេះ ការចុះធ្វើជំរឿនមន្រ្តីនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ គណៈកម្មការធ្វើជំរឿនមន្រ្តីបានអនុវត្តនិងសម្រេចនៅគោលដៅចំនួន២ គឺ (១)ក្រសួងមុខងារសាធារណៈ និង (២)ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
15
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមមុខតំណែង គុណវុឌ្ឍ អង្គភាពបំពេញការងារ និងលក្ខខណ្ឌជ្រើសរើសដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ នៃសេចក្តីជូនដំណឹងនេះ។

📲 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ
https://go.gov.kh/era/mcs26mfaic1 ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។

បញ្ជាក់៖
១.ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ htps://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ តែប៉ុណ្ណោះ។
២.ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១៤ ៨៨៨ ៩៩៧, ០១០ ៤៣៧ ៩២២, ០៦៨ ៨០៧ ៩២៦ រៀងរាល់ម៉ោងធ្វើការ។
៣.គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
26
ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣

ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម វន សុណ្ណារី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីបង្ហាញការគាំទ្រចំពោះការលើកកម្ពស់ផលិតផលជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ការរៀបចំពិព័រណ៍នេះ មានគោលបំណងជំរុញសមត្ថភាពផលិតក្នុងស្រុកឱ្យកាន់តែប្រសើរ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ។ ការគាំទ្រនេះជាកម្លាំងចិត្តសំខាន់សម្រាប់អាជីវករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក ក្នុងការតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ជាក់ស្តែង មានសហគ្រាសជាង ៣០០ មកពីទូទាំងប្រទេសចូលរួមក្នុងពិព័រណ៍នេះ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
10🕊1
This media is not supported in your browser
VIEW IN TELEGRAM
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកដល់ហើយ!

ពិធី​បុណ្យចូលឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង និងជា​ប្រពៃណី​មួយ អាច​បណ្ដុះ​ស្មារតី ស្រឡាញ់​រាប់អាន​គ្នា​ ដែលជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មី គឺជាឱកាសជួបជុំមហាគ្រួសារខ្មែរ ប៉ុន្តែក៏ជាឱកាសឱ្យប្រជាជនខ្មែរគ្រប់ទិសទី បង្ហាញសាមគ្គីភាព និងរំលឹកដល់វីរភាព ក៏ដូចជាការលះបង់របស់វីរយុទ្ធជននាពេលកន្លងមក។

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជាតិ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងបន្តពង្រឹងការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។

តោះ! ជួបគ្នាក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ទាំងអស់គ្នា!

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
🙏73🕊2