ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
90.4K subscribers
19K photos
432 videos
1 file
3.78K links
ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ
Download Telegram
កំពុងដំណើរការ៖​ ក្រោយដាក់ចេញអនុក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន» រួចមក តើក្រសួង ស្ថាប័ន ត្រូវរៀបចំមន្ត្រីរបស់ខ្លួនឡើងវិញ តាមអង្គភាពនីមួយៗដូចម្តេច? ថ្ងៃនេះលេខាធិការរដ្ឋានគ.វ.រ. កំពុងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំចុងក្រោយលើការងារនេះ។

ព្រឹកនេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
10
[វិធានការគន្លឹះទី១]
ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃ គ.វ.រ. នៃក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញអំពី «ការកំណត់ និងការពិពណ៌នាមុខតំណែង» ជូនដល់ក្រសួង ស្ថាប័នចំនួន៣

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តាំងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដឹកនាំដោយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានប្រតិភូនៃក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃ គ.វ.រ. បានអញ្ជើញចូលរួមជាវាគ្មិនធ្វើបទបង្ហាញអំពី «ការកំណត់ និងការពិពណ៌នាមុខតំណែង» ជូនដល់ក្រសួងទេសចរណ៍ ក្រសួងរ៉ែនិងថាមពល និងក្រសួងព័ត៌មាន។ ការធ្វើបទបង្ហាញនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងទាំងបីដាច់ដោយឡែកម្តងមួយៗ ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងបី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
12
គោលការណ៍រួមចំនួន ៤ចំណុច ត្រូវបានកំណត់ក្នុងការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ

ក្នុងកិច្ចប្រជុំលើកទី១៣ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. ក៏ដូចជាលេខាធិការដ្ឋាននៃគ.វ.រ. បានកំណត់គោលការណ៍រួមចំនួន ៤ចំណុច សម្រាប់ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី
ដើម្បីឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ព្រមទាំងដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ដោយមានចែងនៅក្នុងសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
15