ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
90.1K subscribers
19K photos
430 videos
1 file
3.78K links
ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ
Download Telegram
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខ្មែរ សូមចូលរួមសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមទាំងសហការី បាននាំយកនូវការសាកសួរសុខទុក្ខពីសម្តេច ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ក៏ដូចជាបាននាំយកវត្ថុអនុស្សាវរីយ៍ និងការសរសេរសារដោយដៃរបស់មហាជន ជូនទៅដល់បងបងវីរៈកងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
22
ថ្ងៃស្អែក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះរាមានុបាល ឌន ស៊ីដន ឱ្យឡើងជាព្រះគ្រូវិសុទ្ធិមេធា ព្រះរាជាគណៈថ្នាក់កិត្តិយស គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឱ្យឡើងជាព្រះគ្រូអនុគណស្រុកស្នួល នៅវត្តសទ្ធារង្សីខន្តិយារាម ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
🙏43
គ.វ.ជ. ចុះវាយតម្លៃអង្គភាពផង ផ្តល់អនុសាសន៍ កែលម្អអង្គភាពដើម្បីផ្តល់សេវាឱ្យកាន់តែល្អប្រសើរផង

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បាន និងកំពុងបន្តបេសកកម្មរបស់ខ្លួន ដោយធ្វើការចុះវាយតម្លៃអង្គភាពនៅទីតាំងជាក់ស្ដែង របស់បេក្ខភាពជ័យលាភីទាំងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង ព្រមទាំងសាកសួរ ឬសម្ភាសព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានវិនិច្ឆ័យក្នុងការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
14
វេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» សូមថ្លែងអំណរគុណចំពោះសាធារណជន ដែលបានចូលរួមចុះឈ្មោះចូលរួមដោយផ្ទាល់នៅក្នុងវេទិកាយ៉ាងច្រើនកុះករ។ ដូចបានជម្រាបទុកជាមុន ដោយសារកន្លែងមានកំណត់ វេទិកាបានអនុញ្ញាតឱ្យសាធារណជនចូលរួមក្នុងចំនួនកំណត់។

ដោយឡែក សម្រាប់សំណួរដែលសាធារណជន បានផ្តល់ជូនមក ក្រុមការងារនឹងធ្វើការស្រង់យក ដើម្បីសាកសួរទៅកាន់វាគ្មិនតាមប្រធានបទ ភាពប្រទាក់ក្រឡា និងស្ថានភាពជាក់ស្តែង។

វេទិកាកែទម្រង់ សូមថ្លែងអំណរគុណ និងសូមការអធ្យាស្រ័យ ចំពោះសាធារណជនដែលបានចាប់អារម្មណ៍ចូលរួម និងពុំបានចូលរួមដោយផ្ទាល់។ សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់អំពីមាតិកានានានៃដំណើរការវេទិកាកែទម្រង់ ក៏ដូចជាបទបង្ហាញនានាដែលក្រុមការងារនឹងរៀបចំជាបន្តបន្ទាប់។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
14🙏3