Lokavidu News
36 subscribers
18 photos
83 links
We bring Buddhist and Buddhist related news around the world to your screen.
Download Telegram
to view and join the conversation
នេះជាឯកសារកម្រ ហើយជាឯកសារសម្ងាត់របស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំទីក្រុងភ្នំពេញ ក្នុងសម័យសាធារណរដ្ឋខ្មែរ និយាយអំពីព្រះតេជព្រះគុណ តោ អាន (អគ្គរតោ) បណ្ឌិតសំស្ក្រឹតពីសាកលវិទ្យាល័យសម្បូណ៌ានន្ទពារាណសី ប្រទេសឥណ្ឌាដ៏ល្បីល្បាញ ដែឡបានដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទ ១០០០អង្គ/នាក់ធ្វើកូដកម្មបង្អត់អាហារ ដើម្បីទាមទារឲ្យបញ្ចប់សង្គ្រាម រវាងខ្មែរនិងខ្មែរ, នៅខែកុម្ភៈ ឆ្នាំ១៩៧៤ មួយឆ្នាំមុនការដួលរលំរបបលន់ នុល និងប្រទេសបានធ្លាក់ក្នុងដៃពួកខ្មែរក្រហម ។
នៅឆ្នាំ១៩៧៥ ប៉ុន្មានខែមុនពួកខ្មែរក្រហមផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ព្រះមហា តោ អាន បណ្ឌិតសំស្ក្រឹតពីសាកលវិទ្យាល័យសម្បូណ៌ានន្ទពារាណសី (SSU) ប្រទេសឥណ្ឌា ត្រូវបានជ្រើសរើសជាអនុប្រធានទី៣ នៃពុទ្ធិកសមាគម (អន្តរជាតិ) មណ្ឌលសាធារណរដ្ឋខ្មែរ និងប្រធានគណៈកម្មាធិការ បេសកកម្មសកម្មភាព នៃគណៈធម្មយុត្តិកនិកាយ ។

លោក លី គឹម ឡុង បណ្ឌិតបុរាណវិទ្យាពីសាកលវិទ្យាល័យហិណ្ឌូពារាណសី (BHU) ប្រទេសឥណ្ឌា (ក៏ជាអតីតសមណៈនិស្សិត នៅប្រទេសស៊ីឡុង/ស្រីលង្កាផងដែរ) ត្រូវបានជ្រើសរើសជាមន្ត្រីគណៈកម្មការ និងជាប្រធានគណៈកម្មការឃោសនាការ កិច្ចការសាធារណៈ សិក្សាអប់រំ ការឆ្លងឆ្លើយសំបុត្រ សិល្បៈ និងវប្បធម៌ នៃពុទ្ធិកសមាគម (អន្តរជាតិ) មណ្ឌលសាធារណរដ្ឋខ្មែរ ។
Last date to register is 20th October. Registration link:- https://ihrcind.org/index.php/event-registration
ជំពូកទី៣ នៃសៀវភៅនេះ ដោយសាស្ត្រាចារ្យ John A. Marston បោះពុម្ពខែមីនា ឆ្នាំ២០២១ថ្មីៗនេះ និយាយអំពីព្រះសង្ឃខ្មែររៀននៅប្រទេសឥណ្ឌាក្នុងសម័យមុនខ្មែរក្រហម «3. LA FUNDACIÓN ASIA Y LOS MONJES CAMBOYANOS QUE ESTUDIARON EN INDIA (pp. 101-146)» ។ ព្រះតេជគុណ ញាតិញោមបងប្អូនចេះភាសាភាសាអេស្ប៉ាញ អាចជាវអានបាន ។
មហា គួច គីឡេង (ជាមួយ មហា ឆាយ ផន) ជាសមណនិស្សិតខ្មែរដំបូងគេបង្អស់ ដែលបានបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ នៅប្រទេសឥណ្ឌា ក្នុងសម័យសង្គមរាស្ត្រនិយម និងក្រោយមកបានក្លាយជាបញ្ញវន្តខ្មែរមានកេរ្តិ៍ឈ្មោះបោះសំឡេង ក្នុងសម័យទាំងពីរនៃប្រទេសកម្ពុជាក្រោយបានឯករាជ្យ ជាសាស្ត្រាចារ្យពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ក្នុងសម័យសង្គមរាស្ត្រានិយម និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ ក្នុងសម័យខ្មែរសាធារណរដ្ឋ ។ https://www.lokavidunews.com/2019/06/du_14.html
https://www.lokavidunews.com/2021/10/pm-modi-at-the-inaugeration-of-kushinagar-airport-and-abhidhamma-day.html នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពធីបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិកុសិនារា នៅរដ្ឋឧត្តរប្រទេស ដែលតភ្ជាប់តំបន់ពុទ្ធស្ថានទីក្រុងកុសិនារា ដោយផ្ទាល់ទៅកាន់ប្រទេសស្រីលង្កាជាពិសេស ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ ទិវាព្រះអភិធម្ម (ថ្ងៃបវារណាចេញព្រះវស្សា) នៅស្តូបមហាបរិនិព្វាន នាទីក្រុងកុសិនារាបុរាណ ដែលជាកន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់យាងចូលមហាបរិនិព្វាន ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីគុណតម្លៃព្រះពុទ្ធសាសនាក្នុងនិមិត្តសញ្ញាជាតិថា «សូម្បីបច្ចុប្បន្ន ព្រះពុទ្ធជាម្ចាស់ទ្រង់ជាអ្នកជម្រុញគំនិតនៃរដ្ឋធម្មនុញ្ញឥណ្ឌា» ។
លោកវិទូ | ថ្ងៃ ៥᧯១២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២១ តុលា ២០២១ 

ភាពតានតឹងបានកើតមានឡើង នៅក្នុងតំបន់សក្ការបូជាព្រះពុទ្ធសាសនាសង្កស្ស កាលពីថ្ងៃពុធម្សិលមិញ នៅពេលដែលមនុស្សមួយចំនួនបានដកទង់សាសនាហិណ្ឌូចេញពីវិហារមួយ ហើយលើកទង់ព្រះពុទ្ធសាសនា ដែលបានធ្វើឱ្យមានការតវ៉ាដោយហិង្សា ។ https://www.lokavidunews.com/2021/10/tension-at-sankassa-buddhist-site-between-buddhists-and-hindus.html
ដំណឹងពីស្រុកក្លិង្គ
ប៉ុន្មានថ្ងៃមុន យើងបានយាយពីការទទួលបានពានរង្វាន់ស្ថាបនាជាតិថ្នាក់ «បដ្មស្រី» របស់លោកយាយម្នាក់ ។ ឥឡូវនេះ សូមលើកយកអ្នកទទួលពានរង្វាន់ម្នាក់ទៀតគឺ នាងកញ្ញា ក័ង្គានា រនៅត៍ ជាតារាភាពយន្តប៊ូលីវូដឥណ្ឌា ដ៏ល្បីឈ្មោះមួយរូប តែមានមាត់ដាចបន្តិច ។

ក្រោយពីបានទទួលពាន់រង្វាន់ «បដ្មស្រី» ហើយ នាងកញ្ញារូបនេះបានចូលក្នុងកម្មវិធីទូរទស្សន៍មួយ ហើយបាននិយាយបំភ្លៃថា «ឥណ្ឌាបានទទួលឯករាជ្យពិតប្រាកដនៅក្នុងឆ្នាំ២០១៤» ជាឆ្នាំដែលបក្សកាន់អំណាច BJP របស់លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ឡើងកាន់អំណាច ហើយបាននិយាយទៀតថា ការទទួលបានឯករាជ្យផ្លូវការឆ្នាំ១៩៤៧ ពីអាណានិគមន៍អង់គ្លេសគឺដោយ «ការដាក់ទាន» ដែលអាចមានន័យថា មិនមែនដោយការតស៊ូធ្វើពលិកម្មអ្វីទេ ។

និយាយប្រមាណប៉ុណ្ណេះ សាធារណជន និងអ្នកលេងតាមបណ្ដាញសង្គមស្ទុះការតវ៉ាឡើង ទាមទារឲ្យរដ្ឋាភិបាលកណ្ដាលដកពានរង្វាន់ «បដ្មស្រី» ពីនាងកញ្ញារូបនេះវិញ ហើយឲ្យចាប់ខ្លួននាង ។

បក្សកាន់អំណាច AAP នៃរដ្ឋាភិបាលថ្នាក់រដ្ឋនៅដែល្លីបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងរូបនាង ។ ខណៈនេះ មតិមហាជនកំពុងរិះគន់នាងកញ្ញា រនៅត៍ កាន់តែខ្លាំងឡើង រួមទាំងពីក្នុងបក្ស BJP ដែលនាងគាំទ្រផងដែរ ។

ព. សុ. អណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ( គួរតែប្រយ័ត្នមាត់ កុំនិយាយឲ្យភ្លាត់ខុស ) ។
ស្លាប់ព្រោះអណ្ដាត ស្លាប់ព្រោះមាត់, ព្រោះសម្ដី ។
ល្អព្រោះអណ្ដាត ល្អព្រោះមាត់, ព្រោះសម្ដី ។
(វចនានុក្រមខ្មែរ, ១៩៦៧)
នាយឧត្តមសេនីយកំពូលនៃកងទ័ពឥណ្ឌា ឯកឧត្តម ឧត្តមសេនីយ Bipin Rawat (ផ្កាយ៤) និងភរិយា ស្ថិតនៅក្នុងចំណោមមនុស្សចំនួន ១៣ នាក់ ដែលបានស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាកចក្រ នៅរដ្ឋតមិលណាឌុ នៅថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ ។

ឧប្បត្តិហេតុនេះកើតឡើងដោយសារឧទ្ធម្ភាកចក្របើកទាបពេក មើលមិនឃើញ ក៏ប៉ះនឹងចុងឈើនៅតំបន់ភ្នំនិលគិរី (Nilgiris) ក៏ធ្លាក់ចុះតែម្តង ។

នេះជាការបាត់បង់ដែលគួរឲ្យរន្ធត់និងសោកស្ដាយបំផុតសម្រាប់ប្រជាជាតិឥណ្ឌាទាំងមូល ។