ឯកសារច្បាប់ និងរដ្ឋបាល
19.8K subscribers
18.1K photos
314 videos
2.7K files
6.73K links
Download Telegram
ផែនដីកាន់តែរញ្ជួយបញ្ជាក់ពីសុខភាពរបស់វាកាន់តែល្អ។
2017-Sub66-State Asset Inventory Management Procedures.pdf
4.6 MB
អនុក្រឹត្យលេខ៦៦ អនុក្រ-បក ចុះថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពី វិធាន និងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

https://t.me/lawdocument
ចាប់អារម្មណ៍ សូមទាក់ទងមកយើងខ្ញុំ @LawAdmin
"Peace is not built in conference rooms. Peace is built in classrooms, in clinics, in communities. Peace is built when people have hope, opportunity and a stake in their future." - United Nations Secretary-General
This media is not supported in your browser
VIEW IN TELEGRAM
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក John Bercow បានលាលែងពីតំណែងប្រធានរដ្ឋសភាអង់គ្លេស បន្ទាប់ពីលោក បានកាន់តំណែងនេះតាំងពីឆ្នាំ២០០៩មក។

ក្នុងនាម​ជា​ប្រធានរដ្ឋសភា លោក John Bercow បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៧ ថា លោក​នឹង​ជំទាស់​យ៉ាង​ដាច់អហង្ការ​ចំពោះ​គម្រោងការ​ណា​ដែល​អនុញ្ញាត​ឲ្យ​លោក Donald Trump ថ្លែង​សុន្ទរកថា​ទៅកាន់​សមាជិក​សភា​ទាំងពីរ​សភា (Commons និង Lords) នៅ​ក្នុង​វិមាន​រដ្ឋសភា (Palace of Westminster) ក្នុង​អំឡុងពេល​ដំណើរទស្សនកិច្ច​រដ្ឋ​របស់​លោក​មក​ចក្រភព​អង់គ្លេស។ #UK

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
👍21
1734319471_.pdf
2.6 MB
ព្រះរាជក្រឹត្យស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ #2005 #RoyalDecree

https://t.me/lawdocument
👍32
_1548305411.pdf
988.1 KB
ការកំណត់ឲ្យប្រើប្រព័ន្ធលេខខ្មែរ

👉ចេញដោយ : ទីស្ដីការគណៈរដ្ឋមន្ដ្រី

👉កាលបរិច្ឆេទ : 10-Sep-2015

#NUMBER

👉សូមចុច📲JOIN ដើម្បីទទួលបាន📁ឯកសារថ្មីៗ
1
សហស្ថាបនិករបស់ Wikipedia គឺលោក Jimmy Wales បានធ្វើអន្តរាគមន៍ដោយផ្ទាល់ និងបានទប់ស្កាត់ការកែសម្រួលទៅលើអត្ថបទដែលមានចំណងជើងថា "ការប្រល័យពូជសាសន៍នៅកាហ្សា (Gaza genocide)" ដោយសារលោកបានអះអាងថាទំព័រនោះមានភាពលំអៀងប្រឆាំងនឹងអ៊ីស្រាអែល និងបានបំពានគោលការណ៍របស់គេហទំព័រស្ដីពីការរក្សា ទស្សនៈអព្យាក្រឹត (NPOV)។

នៅក្នុងការអត្ថាធិប្បាយលើទំព័រពិភាក្សានៃអត្ថបទនោះ លោក Wales បានថ្លែងថា ទំព័រនេះជា "ឧទាហរណ៍ដ៏ជាក់ស្តែងមួយ" នៃបញ្ហាអព្យាក្រឹតភាព ដោយកត់សម្គាល់ថា អត្ថបទនោះបានអះអាងថា "តាមសំឡេងរបស់ Wikipedia អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ទោះបីជាការអះអាងនោះមានភាពចម្រូងចម្រាសខ្លាំងក៏ដោយ"។

លោកបានចាក់សោអត្ថបទនោះជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់កុំឱ្យមានការកែសម្រួលបន្ថែមទៀត រហូតទាល់តែជម្លោះលើខ្លឹមសាររបស់វាអាចត្រូវបានដោះស្រាយ ដោយសង្កត់ធ្ងន់ថា ការបង្កកនេះមិនមែនជាការយល់ព្រមលើកំណែបច្ចុប្បន្ននោះទេ។
កម្រងសៀវភៅរាជកិច្ច ឆ្នាំ១៩៩៣ ដល់ ២០២៥

ប្រសិនបើលោក លោកស្រីចាប់អារម្មណ៍
អាចធ្វើការទាក់ទងមកកាន់យើងខ្ញុំដើម្បីជាវបាន តាមរយៈ https://t.me/LawAdmin

សូមអរគុណ៕
2
កម្រងឯកសារនានាពាក់ព័ន្ធស្ថាប័នទាំង ៣

ប្រសិនបើលោក លោកស្រីចាប់អារម្មណ៍
អាចធ្វើការទាក់ទងមកកាន់យើងខ្ញុំដើម្បីជាវបាន តាមរយៈ https://t.me/LawAdmin
ក្រសួងរៀបចំដែនដី សម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ដោយសារតែបានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ
3👍1
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានប្រកាសថា លោកស្រីកំពុង ប្ដឹងទៅលើបុរសម្នាក់ ដែលបានបៀតបៀន និងចាប់អង្អែលលោកស្រីជាសាធារណៈកាលពីថ្ងៃអង្គារ។ លោកស្រីបាននិយាយថា បុរសនោះ ដែលហាក់ដូចជា ស្រវឹង ក៏បានព្យាយាមថើបលោកស្រីផងដែរ ខណៈពេលដែលលោកស្រីកំពុងស្វាគមន៍សាធារណជននៅតាមដងផ្លូវក្នុងទីក្រុងម៉ិកស៊ិក។

លោកស្រី Sheinbaum បានសង្កត់ធ្ងន់ថា លោកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹង ព្រោះឧបទ្ទវហេតុនេះគឺជា "ការវាយប្រហារលើស្ត្រីទាំងអស់" និងបានគូសបញ្ជាក់អំពីការបៀតបៀនជាទូទៅដែលស្ត្រីប្រឈមមុខជារៀងរាល់ថ្ងៃនៅក្នុងប្រទេសម៉ិកស៊ិក។

https://t.me/lawdocument
1👍1🙏1
ថ្ងៃនេះជា ថ្ងៃទី១០០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

It has been 100 days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.

It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.
The Royal Government and the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥
As of November 06, 2025
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM