កម្រងវិស័យការងារ​ (ច្បាប់​)
728 subscribers
3.94K photos
309 videos
463 files
226 links
❤️️​ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬ​ចែកចាយក្នុងន័យទាញផលចំនេញ​ ឬកែច្នៃ​ ឬធ្វេីអោយប៉ះពាល់​កម្មសិទ្ធិ​ម្ចាស់ដេីម👌
ក្រុបដៃគូ​ 👉និស្សិត​ច្បាប់​
https://t.me/Daravanlaw
https://t.me/studentelaw04rule
https://t.me/khmeradminstrationstudy
Download Telegram
តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមវេទិកាអន្តរជាតិលើកទី១១ ស្តីពីការអប់រំនិងជំនាញ

(ហ្វីលីពីន)៖ ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមវេទិកាអន្តរជាតិលើកទី១១ ស្តីពីការអប់រំនិងជំនាញ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី នៅទីស្នាក់ការកណ្ដាល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយតំណាងមកពីក្រសួងអប់រំយុវជន និងកីឡា និងមូលនិធិអភិវឌ្ឍន៍ជំនាញ (Skill Development Fund) បានចូលរួមផ្តល់ធាតុចូលដោយផ្តោតលើការដាក់បញ្ចូលកម្មវិធីសិក្សាAIក្នុងកម្មវិធីសិក្សានិងបណ្តុះបណ្តាលជំនាញ សម្រាប់ការងារក្នុងពេលអនាគត និងផលិតភាពជាតិ។ 

ក្នុងជំនួបជាមួយលោកស្រី Rachel Thompson នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំស្នាក់ការកណ្ដាល និងលោកស្រី Jasmine Siddiqi នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា គណៈប្រតិភូក្រសួងការងារកម្ពុជា ក៏បានជជែកពិភាក្សាពាក់ព័ន្ធនឹងការពង្រឹងមូលធនមនុស្ស និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា ដោយផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាព និងលទ្ធផល តាមរយៈការដោះស្រាយកង្វះខាតជំនាញជាមួយសកម្មភាពសំខាន់ៗចំនួន៥។

សកម្មភាពទាំង៥ ដែលត្រូវយកចិត្តទុកដាក់នាពេលនោះគឺ ៖ ទី១. ពង្រឹង និងពង្រីកសក្តានុពលជំនាញបច្ចេកទេស វិជ្ជាជីវៈនិងចំណេះដឹង ដែលកម្លាំងពលកម្មត្រូវការ ដើម្បីអាចធ្វើឱ្យមានការផ្លាស់ប្តូរឧស្សាហកម្មប្រកបដោយនិរន្តរភាព និងការងារបៃតង; ២. ពង្រឹងប្រព័ន្ធអេកូសម្រាប់ការអភិវឌ្ឍជំនាញជាពិសេសការអនុវត្តភាពជាដៃគូររវាងរដ្ឋ និងឯកជន លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស; ៣. គាំទ្រដល់ការបង្កើនកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលជំនាញអន្តរជាតិ ៤. គាំទ្រដល់ការអនុវត្តសាកល្បងគន្លងអប់រំដែលមានគន្លងវិជ្ជាជីវៈ នៅតាមវិទ្យាល័យ នៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម និងចំនុចទី៥. គឺធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រនូវការរៀបចំលើជំនាញកសិកម្ម និងកសិឧស្សាហកម្ម៕

#MLVT #HENGSour
វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។

នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from BAYON Radio
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ យោធាថៃ ដែលបានវាយប្រហារជាបន្តបន្ទាប់មកលើតំបន់ជាច្រើនក្នុងដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

👉Join Bayon Radio
1
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជនព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព និងសទ្ធាជ្រះថ្លា រៀងៗខ្លួន ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួន មកកាន់មណ្ឌលសុវត្ថិភាពនានា ។
1
This media is not supported in your browser
VIEW IN TELEGRAM
មន្ត្រី​...និងរាជកិច្ច​ ទ័ព...សំណាងនគរ​
1
This media is not supported in your browser
VIEW IN TELEGRAM
ផ្នូរដូនតាយើងសុទ្ធតែកប់នៅទីកន្លែងនេះតើយើងអាចប្រគល់ឲ្យគេទទេទេ? ...យេីងត្រូវតែកំចាត់​ចោរឈ្លានពាន​
1
This media is not supported in your browser
VIEW IN TELEGRAM
ប្រសិនបេីបោះបង់​ប្រជារាស្ត្រ​គេនឹង​រងាស្លាប់​ ឬដាច់ពោះស្លាប់​ នាំ​ប្រជា​រាស្ត្រ​ទៅជាមួយ​ ប្រសិនបេីជួប​សង្រ្គាម​ប្រជារាស្ត្រ​អាចបោះបង់​ខ្ញុំ​តែ​ខ្ញុំ​មិនបោះបង់​ប្រជារាស្ត្រ​ទេ
1
អនុក្រឹត្យស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២៦ (២៩ ធ្នូ 👉 ទិវាសន្តិភាពនៅកម្ពុជា)
1
ប្រជាជាតិ​ កម្ពុជា​ សូមកាន់​ទុក្ខ​ចំពោះ​ការខូចខាត​ទាំងស្រុង​ ប្រាសាទ​តាក្របី​ មរតក​ដូនតា​ខ្មែរបន្សុលអោយ​ ដែលទទួលរងការបាញ់កម្ទេចពី​ទាហាន​ថៃចោរ​ឈ្លានពាន​
1
Forwarded from SBM News
អង្គការទេសន្តរប្រវេសន៍ សន្យាជួយស្វែងរកទីផ្សារការងារជូនពលករខ្មែរមកពីថៃ និងឧបត្ថម្ភថវិកាដល់ជនភៀសសឹក

អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម
2